Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ប្រកាស​ចូលកាន់​តំណែង និង​ភារកិច្ច​របស់​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ​

spot_img

​ភ្នំពេញ ៖ ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្នុង​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្ដរាយ របស់​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​រៀបចំឡើង​នា​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានប្រកាសថា លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​នេះ ស្ថិតក្រោម​ការដឹកនាំ​ផ្ទាល់​របស់​សម្ដេច​តែម្ដង​។

​លេខាធិការដ្ឋាន គ្រប់គ្រង​គ្រោះមហន្តរាយ របស់​ក្រសួងមហាផ្ទៃ នេះ ត្រូវបានតែងតាំង លោក​បណ្ឌិត ស៊ា​ង ប៊ុន​ឈាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជា​ប្រធាន​ក្រុម​លេខាធិការដ្ឋាន និង​មាន​អនុប្រធាន , សមាជិក និង​ក្រុម​ជំនួយការ​នៃ​លេខាធិការដ្ឋាន​នេះ ចំនួន ២១​នាក់​ទៀត​។​

​ភារកិច្ច​សំខាន់ៗ​រួមមាន​៖
១- កសាង​ផែនការ​យុទ្ធសាស្ដ្រ ផែនការ​សកម្មភាព​ត្រៀម​រៀបចំ ត្រៀម​បង្ការ និង​សកម្មភាព​ឆ្លើយតប​សង្គ្រោះ​បន្ទាន់​គ្រោះមហន្ដរាយ​ទាំង​ដំណាក់កាល​មុនពេល​កើត និង​ក្នុងពេល​កើត​។​

២- ចូលរួម​សហការ​ជាមួយ​បណ្ដាល​កងកម្លាំង​មាន​សមត្ថកិច្ច​ផ្សេងៗ ធ្វើ​ប្រតិបត្តិ​ការរុករក​សង្គ្រោះ​បន្ទាន់ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​រងគ្រោះ រក្សា​សន្ដិភាព សណ្ដាប់ធ្នាប់​សង្គម​ពេល​មាន​សំណូមពរ ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​។​

៣- សម្របសម្រួល និង​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដ​យ ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន ក្នុងការ​ដាក់ចេញ​អនុវត្ត​នូវ​វិធានការ​ចាំបាច់​បន្ទាន់ ក្នុងការ​រុករក និង​សង្គ្រោះ ចំពោះ​គ្រោះមហន្ដរាយ ដែល​បាននិងកំពុង​កើតឡើង​។​

៤- កសាង​ផែនការ​ត្រៀម​បម្រុង​ទុកជាមុន អំពី​ផ្នែក​ហិរញ្ញវត្ថុ មធ្យោបាយ និង​សម្ភារ​ចាំបាច់ ដើម្បី​ឆ្លើយតប​ដោះស្រាយ​ទាន់ពេលវេលា ចំពោះ​ប្រ​តិ្ត​ប​ត្តិ​ការរុករក និង​សង្គ្រោះ​របស់​កងកម្លាំង​។​

៥- អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ឬ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ប្រគល់ឱ្យ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

spot_img
×