Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​កសិកម្ម ៖ ការបង្កើត​សហភាព​សហគមន៍​កសិក​ម្ម និង​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច​ជនបទ​

spot_img

​ភ្នំពេញ​៖ សហគមន៍​កសិកម្ម​ចំនួន​១១ នៅ​រាជធានី​ភ្នំពេញ បាត់ដំបង និង​ខេត្ត​ប៉ៃលិន បានរួម​គ្នា​ចង​ជា​សម្ព័ន្ធ​បង្កើត​សហភាព​សហព័ន្ធ​កសិកម្ម ដើម្បី​ពង្រឹង​ទីផ្សារ​បន្លែ​សុវត្ថិភាព និង​ការលើកកម្ពស់​សេដ្ឋកិច្ច​ជនបទ​។​

​លោក ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ការបង្កើត​សហភាព​សហគមន៍​កសិក​ម្ម ជា​កត្តាចាំបាច់​និង​មាន​សារសំខាន់​សម្រាប់​គោលដៅ​អភិ វឌ្ឍន៍​វិស័យ​កសិកម្ម​និង​ការលើកកម្ពស់​សេដ្ឋកិច្ច​ជនបទ ក្នុង​គោលបំណង​ប្រមូលផ្តុំ​កម្លាំង​ផលិត មធ្យោបាយ​ផលិត​និង​ពង្រឹងសមត្ថភាព​ក្នុង​ខ្សែ​សង្វា​ត់​ផលិតកម្ម កសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។​

​លោក​ស្រ៊ុន សុខុម បានបញ្ជាក់ ពី​គោលបំណង​សំខាន់​នៃ​ការបង្កើត​សហភាព​សហគមន៍​កសិក​ម្ម​នេះ​ថា គឺ​ផ្តោត​សំខាន់​លើ​បន្លែ​សុវត្ថិភាព ដែលមាន​សហគម​ន៍ក​សិ​កម្ម​ដាំ​ដុះ​បន្លែ​ចូលរួម មកពី ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា ការ​ចងសម្ព័ន្ធ​គ្នា​នេះ បាន​ធ្វើឡើង​តាមរយៈ​ការបើក​មហាសន្និបាត​កំណើត​ដំបូង​សហភាព​សហគមន៍​កសិក​ម្ម នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។ ខេត្តបាត់ដំបង​នៃ​ប្រទេស​កម្ពុជា មាន​សក្តានុពល​យ៉ាង​ធំ​លើ​វិស័យ​កសិកម្ម ក្រៅពី​ដំណាំ​ស្រូវ មាន​ដំណាំ​ដំឡូង​មី ពោត សណ្តែកសៀង និង​ដំណាំ​ផ្សេងៗ​ទៀត​។​

​ប្រជាកសិករ បានធ្វើ​ការដាំដុះ​ដំណាំ​បន្លែ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​កសិករ​ក្នុង​សហគមន៍ បាន​ចូលរួម​ដាំ​ដុះ​យ៉ាងច្រើន​ផងដែរ ជាពិសេស​គឺ​ការចាប់ផ្តើម​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការដាំដុះ​បន្លែ​នៅតាម​ទីវាល មក​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់ ព្រោះ​មិន​ត្រឹមតែ​លើកកម្ពស់​គុណភាព សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​ក្នុងការ​ហូបចុក​ប៉ុណ្ណោះ​ទេ តែ​អ្នក​ដែល​ផលិត​ក៏​អាច​បញ្ជៀ​សបាន​នូវ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ថ្នាំ​គីមី​បាន​មួយចំនួនធំ​ផងដែរ ។​

​គួរ​បញ្ជាក់ថា ផលិតផល​កសិកម្ម ដែល​ភ្ជាប់​នឹង​ការអនុវត្ត​កសិកម្ម​ល្អ GAP (Good Agriculture Practice) ជា​កត្តា​ចម្បង​ដែល​អ្នក​ផលិត​ត្រូវតែ​អនុវត្ត ដើម្បី​ទទួលបាន​នូវ​ឱកាស​ពង្រីក​ទីផ្សារ និង​ការប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​កាត់បន្ថយ​ការនាំ​ចូល​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×