Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុងស៊ី​ឆាប​ឆាយ​! អ្នក​ចូលចិត្ត​ជ្រូក​ខ្វៃ មើល​ឲ្យ​ហើយ​ទៅ លេង​ផ្សំ​គ្រឿង​ដាក់​ផ្ទាល់​នឹង​ដី ពិសេស​ជក់បារី​បង្ហុយ​ពេញ​ហ្នឹង (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​បានដឹង​ហើយ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នោះ​បុណ្យចូលឆ្នាំ​ចិន នឹង​ឈានចូល​មកដល់​ហើយ គឺ​ត្រូវបាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ១៣ ខែកុម្ភៈ ខាងមុខ​។​

​ពិតណាស់ នៅក្នុង​ឱកាស​នេះ​ផងដែរ ឃើញថា​ជា​រៀងរាល់ឆ្នាំ គឺ​តែងមាន​បងប្អូន​ពលរ​ដ្ឋ​ខ្មែរ​កាត់​ខ្សែស្រឡាយ​ចិន បាននាំគ្នា​សែន ឧទ្ទិស​ទៅដល់​ដូនតា​ទាំង​៧​ស​ន្ថា​ន ដែល​បាន​ចែក​ឋាន ដើម្បី​សុំ​ឲ្យ​ដូនតា​ងាក​មក​ឲ្យ​ពរជ័យ រកស៊ី​ធូរធារ និង​សេចក្តីសុខ​ចម្រើន​នៅក្នុង​គ្រួសារ​។​

​ជា​ទម្លាប់ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នោះ​ជនជាតិ​ចិន មិន​ភ្លេច​ទេ​ចំពោះ​ការទិញ​ជ្រូក​ខ្វៃ និង ទាខ្វៃ ដើម្បី​យមក​សែនដូនតា​។

​តែ​យ៉ាងណាមិញ អ្វីៗ​ដែល​យើង​គ្រប់គ្នា មិន​រំពឹងទុក និង​ពុំដែល​នឹកគិត​ដល់ គឺ​បានឃើញ​ហើយ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ខណៈ​វីដេអូ​ខ្លី​មួយ ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម Tik Tok បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ធ្វើ​ជ្រូក​ខ្វៃ ដែល​មើលទៅ​ហាក់​គ្មាន​អនាម័យ​ទាល់តែសោះ ដោយ​ដាក់​ជ្រូក​នៅ​ផ្ទាល់​នឹង​ដី ដើម្បី​ផ្សំ​គ្រឿង​តែម្តង​។ ហើយ​លើសពីនេះ កម្មករ​ប្រុសៗ​សូម្បី​ជក់បារី​បង្ហុយ​ពេញ​កន្លែង​ធ្វើ ដែល​អាច​ជ្រុះ​កំទេច​កន្ទុយបារី​លាយឡំ​នឹង​គ្រឿង​ក៏​ថា​បាន​។​

​ទោះយ៉ាងណា សកម្មភាព​នៃ​ការ​ផ្សំ​គ្រឿង​ជ្រូក​ខ្វៃ​ដ៏​គ្មាន​អនាម័យ​នេះ គេ​ក៏​ពុំ​ដឹង​ច្បាស់​ថា បាន​កើតឡើង​ទីកន្លែង​ណា​នោះទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×