Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” គ្រាន់​តែ​ចេញ Trailer ក៏​ដឹង​ថា​ល្អមើល​ដែរ ! (Video inside)

spot_img

​ភ្នំពេញ​-​រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ធ្លាប់​ជួប​រឿង មិនល្អ ខណៈពេល​ដែល​រឿង​នេះ ទើបតែ​ចាប់ផ្តើម​ថត​បាន​បន្តិច
​រឿង អាក់ខាន​មិនឲ្យ​ចេញផ្សាយ​ព្រោះតែ​ភាពសិច​ស៊ី​ជ្រុស​របស់តារា​សម្តែងនាង ដេននី ក្វាន់ នោះ ឥឡូវនេះ រឿង
“​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ឃើញ​មាន​លេចចេញ​ជា Trailer ហើយ​។

​បន្ទាប់​ពី​លេចចេញ Trailer រឿង​មួយ​នេះ ក៏​ត្រូវ​បាន​ចាងហ្វាង​ផលិតកម្ម លោក សែម វិសាល បញ្ជាក់ថា គ្រោង​នឹង​ដាក់​បញ្ចាំង​នៅក្នុង​ខែ មីនា ២០១៨ ខាងមុខ​នេះ​ហើយ​។ លោក​បន្ថែមថា រឿងនេះ គឺ​ផលិត​ឡើង មុនពេល​ដែល​ខាង​ក្រសួង​ដាក់​បម្រាម​ទៅ ដេននី ក្វាន់ ទៀត ដូច្នេះ​បើ​តាម​ការ​ដាក់​បម្រា គឺ​រឿង​នេះ អាច​ជាប់​រហូតដល់​ចូលឆ្នាំ​ខ្មែរ​ហើយ ទើប​អាច​បញ្ចាំង​បាន តែ​ដោយសារ​តែ សាច់រឿង បាន​កើតឡើង​មុនពេល​ចេញ​សេចក្តីប្រកាស អីចឹង ទើប​រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ត្រូវ​ដាក់​បញ្ចាំង នៅ​ថ្ងៃ​ទី ៨ មីនា ២០១៨​។

​យោងតាម ឈុត​ឆាក ដែល​ចេញ​តាម Trailer រឿង “​ផ្ទះ​ចិញ្ចឹម​ខ្មោច​” ពោរពេញ​ដោយ​ឈុត​ឆាក​ភ័យ​រន្ធត់ និង​កំប្លុកកំប្លែង​ទាក់​ភ្នែក ដោយ​មាន​អ្នកគាំទ្រ​ជាច្រើន បាន​សរសើរ​ថា ភាពយន្ត​នេះ នឹង​ស៊ីវិល័យ​ពេញទំហឹង​សម្រាប់ឆ្នាំ​២០១៨​។ ភាពយន្ត​នេះ ក៏​ត្រូវបាន​គេ​មើលឃើញថា ជា​ភាពយន្ត​ដែល​មាន​គុណភាព​ល្អ​ជាង​ពី​ការផលិត​រឿង របស់​ផលិតកម្ម Wonderfilm Cambodia ក្នុង​ដំណាក់កាល​មុនៗ​ផងដែរ ជាពិសេស គឺ​មាន​គុណភាព​ល្អ ដោយ​ផ្តោត​លើ ពណ៌ និង​សំឡេង និង​ស្តង់ដា​គុណភាព​តែម្តង​។ លោក បន្ថែមថា ប្រសិន​បើ​រឿង​មួយ​នេះ មាន​ចំនុច​ខ្វះខាត ប្រហែល​ខាង​ក្រសួង​មិន​ផ្តល់​សិទ្ធ​ឲ្យ​បញ្ចាំង​ទេ ដោយសារ​តែ​ផ្អែក​លើ​តួរ​ឯក​ស្រី គឺ កញ្ញា ដេននី​ក្វាន់​ក៏​ត្រូវខាង​ក្រសួង​ផ្អាក​ការសម្តែង រយៈពេល​មួយ​ឆ្នាំ​ផង​នោះ​៕ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×