Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ! រថយន្ត​កូរ៉េ​ដឹក​ធ្ងន់​ពេក បណ្ដាល​ឲ្យ​ស្រុត​ផ្លូវ​ជាប់​កង់​ក្រោយ ទៅមុខ​លែងរួច​ស្ទះ​ពេញ​ផ្លូវ​

spot_img

​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ឃ្លុប​ដឹក​ធ្ងន់​ពេក​បណ្ដាល​ឲ្យ​ស្រុត​ផ្លូវ ជាប់​កង់​ក្រោយ​ទៅមុខ​លែងរួច ស្ទះ​ពេញ​ផ្លូវ ផ្អើល​ដល់​សមត្ថកិច្ច​ម​ក​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​។

​ហេតុការណ៍​ស្រុត​ផ្លូវ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នំ​២០២១ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣៣៦​កែង​២៦១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​ភ្នាក់ងារ​អង្គភាព​CEN​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​កូរ៉េ​ពណ៌​សលាយ​ក្រហម​ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-6276 ដឹក​ស្រា​បៀ​ចំនួន​៩០០​កេះ ពី​ឃ្លាំង​នៅ​ឬ​ស្សី​កែវ​ឆ្ពោះទៅ​ខេត្តតាកែវ ដោយ​ឆ្លងកាត់​ផ្លូវ​៣៣៦ មកដល់​ចំណុចកើតហេតុ​គ្រាន់តែ​ស្ទះចរាចរណ៍​យូរ​បន្តិច ក៏មាន​ការស្រុត​កង់​ក្រោយ​ខាង់ស្ដាំ ទៅមុខ​លែងរួច តៃកុង​ក៏បាន​ខ​ល​ហៅ​ក្រុមការងារ​គាត់​យក​រថយន្ត​មក​អូស ដោយ​រថយន្ត​ដឹក​ធ្ងន់​ពេក​ពេល​ប្រឹង​រើ​និង​អូស​នោះ ធ្វើ​ឲ្យ​រថយន្ត​បង្ក​រឹតតែ​ស្រុត​ជ្រៅ​ទៅៗ ទើប​តៃកុង​ទំនាក់ទំនង​ទៅ​តំណាង​រថយន្ត​យក​រថយន្ត​ផ្សេង​មួយទៀត​មក​សាង​ទំនិញ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឲ្យ​តំណាង​ខាង​រថយន្ត​បង្ក​ខាងលើ អូស​រថយន្ត​ចូល​ខាង រួច​ចូលខ្លួន​ដោះស្រាយ​ជាមួយ​សង្កាត់​ដើម្បី​វាយតម្លៃ ទំហំ​នៃ​ការខូចខាត​ផ្លូវ​ដែលជា​សម្បត្តិ​របស់​រដ្ឋ ទៅតាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

spot_img
×