Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០ ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត (​លេខ​ចុះបញ្ជី​ពិសេស លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​) ទទួលបាន​ចំនួន ៦៦.៤២៧,៧​លាន​រៀល​

spot_img

​ភ្នំពេញ ៖ គណៈកម្មការ​អន្តរក្រសួង​ឲ្យ​ដឹងថា​៖ ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត (​លេខ​ចុះបញ្ជី​ពិសេស លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​) ទទួលបាន​ចំណូល​សរុប​ចំនួន ៦៦.៤២៧,៧​លាន​រៀល ស្មើនឹង​១០៦,០% ធៀប​នឹង​ចំណូល​ឆ្នាំ​២០១៩ ការអនុវត្ត​ចំណូល​ឆ្នាំ​២០២០ មានការ​កើន ឡើង​៦,០%​។​

​លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិកា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​កែសម្រួល​បទ​អន្តរាគមន៍ សម្រាប់​ចូលរួម​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​ក្រសួង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦-១៧ ខែកុម្ភៈ ឆ្នាំ​២០២១

​ថ្ងៃ​អង្គារ ១២​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្ដីការ ក្រសួង លោកជំទាវ កុយ សុ​ដា​នី រដ្ឋលេខាធិកា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈ កម្ម​ការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរ ក្រសួង​ដើម្បី​កែសម្រួល​បទ​អន្តរាគមន៍​សម្រាប់​ចូលរួម​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​ក្រសួង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន និង​សមាជិក​សមាជិកា​គណៈកម្មកា​រ​អន្តរក្រសួង​ផងដែរ​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​លើ​ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា​ប្រឈម ដំណោះស្រាយ និង​សំណូមពរ​នៃ​បទ​អន្តរាគមន៍​ទាក់ទង​នឹង​ការគ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត និង​នីតិវិធី​នៃ​ការដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​ដើម្បី​បង្ហាញជូន​អង្គសន្និបាត ក៏ដូចជា​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​លើ​ការលក់​លេខ​ចុះបញ្ជី​រថយន្ត និង​បង្កើន​ប្រាក់ចំណូល​ជាតិ​ថែម​មួយកម្រិត​ទៀតផង​ដែរ​។

​លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សមាជិក​សមាជិក​ទាំងអស់​របស់​គណៈកម្មការ អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្លាស់ប្ដូរ​យោបល់ ផ្ដល់​ធាតុ​ចូល​សំខាន់ៗ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​បទ​អន្តរាគមន៍​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ឆ្លើយតប​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​ដាក់ជូន​គណៈកម្មការ​ត្រៀម​រៀបចំ​សន្និបាត​ឱ្យបាន​ទាន់ពេលវេលា​។​

​ជាមួយគ្នា​នោះ​ផងដែរ លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​ណែនាំ​ឱ្យ​សមាជិក​សមាជិកា​គណៈកម្មកា​រ​ពិភាក្សា ឱ្យបាន​ផុសផុល​ដើម្បី​ស្វែងរក​យន្តការ​ណាមួយ​សម្រាប់​គ្រប់គ្រង​នីតិវិធី​នៃ​ការដាក់​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត សំដៅ​គ្រប់គ្រង​ចំណូល​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ផ្អែក​តាម​របាយការណ៍​របស់​គណៈកម្មការ​អន្តរក្រសួង​ឲ្យ​ដឹងថា​៖ ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត (​លេខ​ចុះបញ្ជី​ពិសេស លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​) ទទួលបាន​ចំណូល​សរុប​ចំនួន ៦៦.៤២៧,៧​លាន​រៀល ស្មើនឹង​១០៦,០% ធៀប​នឹង​ចំណូល​ឆ្នាំ​២០១៩ ការអនុវត្ត​ចំណូល​ឆ្នាំ​២០២០ មានការ​កើន ឡើង​៦,០%​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​សមាជិកា​គណៈកម្មកា​រ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត និង​ក្រុមការងារ​នៃ​អនុគណៈកម្មការ​ទាំងពី​រ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រក​ដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×