Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេលា​ខ្លោចផ្សា​បេះដូង​! ប្តី​ដាក់​សព​ប្រពន្ធ និង​កូន​ទើប​កើត​ក្នុង​មឈូស​តែ​១ ឧ​ទ្ធិ​ស​ឲ្យ​ប្រពន្ធ​បាន​មើល​ថែកូន​យូរអង្វែង កុំ​ឲ្យ​អភព្វ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​!

spot_img

​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​មើលថែទាំ​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស​នៅពេលដែល​នាង​ប្រហែល​នឹង​ជិត​ដល់​ពេលវេលា​ឆ្លងទន្លេ ពុំ​សោះនឹង​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ ដែល​បានកើត​ឡើងជា​ហេតុថា​ហេតុ​ណាមួយ ។ ជាក់ស្តែង ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ បានធ្វើ​ឲ្យ​ប្តី និង​សាច់ញាតិ យំសោក​បោក​ខ្លួន ដោយសារតែ​នាង និង​កូន​ទើប​សម្រាល​បាន​ស្លាប់​រួមជាមួយ​គ្នា មុនពេល​នាង​មាន​អារម្មណ៍​ពិបាក​ទ្រាំ​ក្នុង​ខ្លួន ខណៈ​ប្តី​ពុំ​នៅក្បែរ​ទៅធ្វើ​ការ ។​

​បុរស​ម្នាក់​ឈ្មោះ Aldren Sarile បានដឹង​បញ្ហា​នេះ ហើយ​គាត់​ក៏មាន​បំណង​ចង់​នៅក្បែរ​ប្រពន្ធ​ផងដែរ ប៉ុន្តែ កាលៈទេសៈ​ការងារ​តម្រូវ​ឲ្យ​គាត់​ត្រូវ​ឃ្លាតឆ្ងាយ ។ នៅពេល​ប្រពន្ធ​របស់គាត់​ទូរស័ព្ទ​ហៅ ខណៈ​គាត់​កំពុងស្ថិត​នៅឯ​កន្លែងធ្វើកា​រ គាត់​គ្រាន់តែ​អាច​ប្រាប់​ប្រពន្ធ​ឲ្យ​រង់ចាំ​បន្តិច​សិន និង​ថា គាត់​នឹង​ត្រឡប់មកផ្ទះ​វិញ​ក្នុងពេល​ឆាប់ៗ ដូច​សព្វដង ។ ជាក់ស្តែង ប្រពន្ធ​របស់គាត់ មិនមាន​អារម្មណ៍ល្អ​ក្នុង​ខ្លួន ហើយ​នាង​បាន​ប្រាប់​គាត់​ថា សម្ពាធ​ឈាម​របស់​នាង​ឡើង​ខ្ពស់ ។ ប៉ុន្តែ ពីរ​បី​នាទី​ក្រោយមក ប្រពន្ធ​របស់គាត់​បាន​ផ្ញើ​សារ​ទៅ​គាត់ ដោយ​និយាយថា នាង​កំពុង​ចាប់ផ្តើម​មាន​អារម្មណ៍ល្អ​វិញ ។​

​នៅពេលនោះ Aldren ក៏មាន​អារម្មណ៍​រំពឹងថា​អ្វីៗ​ក៏​នឹង​រំលង​ផុត ។ គាត់​បានធ្វើ​ដំណើរ​យ៉ាង​លឿន សឹងតែ​បុក​បើក​បុក​អ្នកដទៃ ដើម្បី​ប្រញាប់​មកដល់​ផ្ទះ ។ នៅពេល​មកដល់​ផ្ទះ ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់គាត់​លែង​ដឹងខ្លួន​ទៅ ។ ភ្លាមៗ​នោះ គាត់​ក៏បាន​ស្រែក​រក​គេ​ជួយ ប៉ុន្តែ អ្នកជិតខាង ក៏​ពុំ​អាចជួយ​សង្គ្រោះ​ប្រពន្ធ​របស់គាត់​បាន​ត​ទៀត​ដែរ ពួកគេ​ទាំងអស់​ក៏​សម្រេចចិត្ត​នាំយក​នាង​ទៅ​មន្ទីរពេទ្យ ។ ជា​អកុសល ប្រពន្ធ​របស់ Aldren បាន​ស្លាប់​នៅពេល​មកដល់​មន្ទីរពេទ្យ ។​

​ថ្វីបើ​ដឹងថា​ប្រពន្ធ​គាត់​បាន​ស្លាប់​ទៅហើយ​ក្តី ក៏​ក្រុម​វេជ្ជបណ្ឌិត​ព្យាយាម​សង្គ្រោះ​កូន​ទើប​សម្រាល តាមរយៈ​ការអនុវត្ត​ផ្នែក C-section ទៅលើ​ប្រពន្ធ​របស់ Aldren ដោយ​ឥតប្រយោជន៍ ។ ទារក​ទើប​កើត​ក៏​គ្មាន​ជីវិត​ផងដែរ ហើយ​គ្មាន​វិធី​ណាមួយ ដើម្បី​ជួយសង្គ្រោះ​ជីវិត​ម្តាយ និង​ទារក​ទេ ។​

​វា​ជា​ពេល​ដ៏​វេលា​ដ៏​គួរ​ឲ្យ​សោកស្តាយ និង​ស្ទើរ​គាំងបេះដូង សម្រាប់ Aldren ។ គាត់​បានសម្រេច​ដាក់​ទាំង​ប្រពន្ធ និង​កូនស្រី​ទើប​កើត ចូលក្នុង​ក្តារ​មឈូស​តែមួយ ដោយ​ក្នុង​ចិត្ត​ឧ​ទ្ធិ​ស​ឲ្យ​ប្រពន្ធ​បាន​មើលថែ​កូនតូចយូរអង្វែង​នៅ​តទៅគ្រប់ៗ​ជាតិ ៕​ ចន្ទី

spot_img
×