Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកភ្នែកដែលហូរស្រក់មកឯកឯង ព្រោះដល់ពេលបែកគ្នាហើយ!

spot_img

នៅព្រឹកថ្ងៃទី ២៦ កុម្ភៈ មិនយូរប៉ុន្មានបន្ទាប់ពី Olympic Piong Chang បានប្រកាសរំសាយនោះ ក្រុមកីឡាការិនី Hockey កូរ៉េខាងជើង បានលាគ្នានឹងក្រុមកូរ៉េខាងត្បូងវិលត្រឡប់ទៅប្រទេសវិញ។

ពួកគេឱបគ្នា…យំ (ខាងជើងអាវក្រហម ខាងត្បូងអាវស)

ដោយស្ថិតក្នុងក្រុមចម្រុះអន្តរកូរ៉េ (បង្កើតថ្ងៃទី ២៥ មករា) វាជាក្រុមកីឡាឯកភាពដំបូងបំផុតរវាកូរ៉េទាំង២ ដើម្បីចូលរួមប្រកួតក្នុង Olympic។

ក្រុមចម្រុះមានកីឡាការិនីកូរ៉េខាងត្បូង ២៣រូប និងកូរ៉េខាងជើង ១២រូប ហើយមានប្រធានគ្រូបង្វឹកកូរ៉េខាងត្បូង Sarah Murray ទទួលខុសត្រូវ។

តាមការកំណត់របស់គណៈកម្មាធិការ Olympic អន្តរជាតិ (IOC) នោះគ្រូបង្វឹក Murray ត្រូវដាក់ឲ្យមានកីឡាការិនីកូរ៉េខាងជើងយ៉ាងតិច ៣រូប ក្នុងវគ្គប្រកួតគ្រប់ពេល។ Kim Un-hyang ជាកីឡាការិនីកូរ៉េខាងជើងម្នាក់គត់ ចូលរួមប្រកួតទាំង៥វគ្គ។

ប្រធាន IOC Thonas Bach បានស្ងើចសរសើរហើយថា ៖ ក្រុមអន្តរកូរ៉េនេះពិតជានិមិត្តរូបនៃសន្តិភាពមែន!។

ទោះបីពុំទទួលបានមេដៃ ប៉ុន្តែជិត១សប្តាហ៍ ហ្វឹកហាត់ប្រកួត ហូបចុក កម្សាន្តនឹងគ្នា ធ្វើឲ្យពួកគេក្លាយជា “មិត្តភក្តិរយៈពេលខ្លី”។

…ពេលបែកគ្នាបានមកដល់គ្មានកីឡាការិនីកូរ៉េទាំង២ណាម្នាក់ពុំស្រក់… ទឹកភ្នែកឡើយ!។

កីឡាការិនីកូរ៉េខាងជើង លែងទប់ទឹកភ្នែក… បានហើយ។

គេបានដឹងថា កីឡាការិនីកូរ៉េខាងត្បូង ប្រមាណ ១០នាក់ បានទៅដល់ទ្វាររថយន្ត ដើម្បីលាមិត្តរួមក្រុមរបស់គេ។ គ្មានអ្វីក្រៅពីស្រវ៉ាឱប ហើយសម្រក់ទឹកភ្នែកឡើយ។

ពួកគេនៅប្រឹងបើកបង្អួច ចាប់ដៃលាគ្នា… ចុងក្រោយពិតណាស់! ជនជាតិតែមួយធ្លាប់រស់នៅទឹកដីតែមួយ ប៉ុន្តែពួកគេនៅគយគន់ព្រះចន្ទ…១ចម្រៀកម្នាក់ប៉ុណ្ណោះ។

spot_img
×