Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ! ទីបំផុត ក្រុម​សម្ដែង​រឿង «​ទុំ​ទាវ ២០២១» បាន​ចូលខ្លួន​ទៅ​ប្រឈមមុខ តាម​ការកោះហៅ​របស់​ក្រសួង​វប្បធម៌ ខណៈ​មហាជន​ទទូច​មិន​ឲ្យ​រួចខ្លួន​ឡើយ​

spot_img

​ភ្នំពេញ ៖ ក្រុម​អា​ជី និង​អា​ម៉ី លក់​ឡេ ដែល​ថត​សម្តែង​រឿង «​ទុំ​ទាវ 2021» ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា និង​តម្លៃ​វប្បធម៌​ជាតិ​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​មហាជន​ថ្កោលទោស​ទ​យ៉ាងខ្លាំង នៅ​ទីបំផុត ពេលនេះ​បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ការកោះហៅ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​ហើយ នៅ​ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ​។​

តែ​ទោះយ៉ាងណា ជា​លទ្ធផល​ក្រោយ​ការចូល​បំភ្លឺ ក្រុម Ah Gi និង​រួមទាំង​តួ​សម្តែង​រឿង​ទុំ​ទាវ ២០២១ ពុំ​ត្រូវ​បានទទួល​បទចោទប្រកាន់​ពីបទ​អ្វី​នោះទេ​។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុម​នេះ​បានធ្វើ​កិច្ចសន្យា​ចំនួន ៨ ចំណុច និង​ចេញ​វីដេអូ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​។​

​នៅក្នុង​ចំណោម​ចំណុច​ទាំង ៨ នោះ ផងដែរ គឺមាន​៣​ចំណុច​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្នុងនោះ​ចំណុច​ទី​២ នៃ​កិច្ចសន្យា ក្រុម​សម្តែង​រឿង​ទុំ​ទាវ ២០២១ បាន​សន្យា​មិន​បង្ហាញ​ភាព​សិច​ស៊ី បែប​អានា​ចារ នៅតាម​បណ្តាញ​សង្គម​តទៅទៀត​ហើយ ។ ចំណុច​ទី​៤ គឺ​យល់ព្រម​ប្រគល់ Page account របស់ខ្លួន​ឈ្មោះ Hokima និង​ព្រមទាំង Account Tik Tok ឈ្មោះ Ah Gi Leader261 ដែលជា​កម្មសិទ្ធិ​ផ្ទល់​ខ្លួន​ពួកគេ ឲ្យ​ទៅ​ក្រុមការងារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​គ្រប់គ្រង និង​លុបចោល​ទាំងស្រុង និង​ចំណុច​ទី​៥ ព្រមទាំង​សន្យា​មិន​ទាញយក​រាល់​ទិន្នន័យ​ទាំងអស់​មក​រក្សាទុក ឬ ប្រើប្រាស់​ឡើយ​។​

​គួរ​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​លិខិតអញ្ជើញ ម្ចាស់ Page Hokima និង អ្នក​សម្តែង រឿង​ទុំ​ទាវ ក្នុង Page Hokima ចូលទៅ​កាន់​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​បន្ទប់​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ នៅវេលា​ម៉ោង ៩.០០ នាទី​ព្រឹក ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១​។​

​តែ​ទោះយ៉ាងណា ការចូល​ខ្លួន​ទៅ​ប្រឈមមុខ​នឹង​បញ្ហា​ផ្ទុះ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​នេះ ជា​លទ្ធផល​យ៉ាងណា​យ៉ាង​ណី គេ​នៅ​មិនទាន់​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​នៅឡើយ​ទេ ខណៈ​មហាជន​ដែល​កំពុង​ទន្ទឹងរង់ចាំ បាន​លើកឡើងថា បើ​ប្រមាថ​សាសនា​ប៉ុណ្ណឹង​ហើយ គ្រាន់តែ​សុំទោស​រួចខ្លួន​ចាំមើល​មិន​ខ្វះ​អ្នក​ធ្វើតាម​ទេ ព្រោះថា ពួក​ហ្នឹង (​ក្រុម​អា​ជី និង​អា​ម៉ី​) ប្រាកដ​ណាស់​បានដឹង​ច្បាស់​ថា ថត​ទៅ​ប៉ះពាល់​ដល់​សាសនា តែ​ពួកគេ​នៅតែ​ថត មនុស្ស​ដឹងថា​ខុស​ហើយ​នៅតែ​ប្រព្រឹត្ត មិនអាច​លើកលែង​អោយបាន​ទេ យកទៅ​អប់រំ​ចេញ​បាន​រៀង​ថ្ងៃក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​ 

spot_img
×