Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​ករណី​កាប់​យុវជន​ម្នាក់ បណ្ដាលឱ្យ​រងរបួស​

spot_img

​ស្ទឹងត្រែង ៖ យុវជន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​កាប់​យុវជន​ម្នាក់ទៀត បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​។ ការឃាត់ខ្លួន​នោះ ធ្វើឡើង​នៅផ្ទះ​ជនសង្ស័យ​ភូមិ​-​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ វេលា​ថ្ងៃត្រង់​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង ១១ និង​៣០ នាទី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្បែរ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង មាន​ករណី​កាប់​យុវជន​ម្នាក់ បណ្ដាលឱ្យ​រងរបួស​។​

​ក្រោយពី​មាន​ករណី​កើតឡើង សមត្ថកិច្ច​បើក​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ថ្លៃ ជីវិត ហៅ​តុញ អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ជនសង្ស័យ​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​លិ ចាន់​ឡុង អាយុ ១៨ ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង​។​
សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ករណី​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់ទោស​) និង​ប្រើប្រាស់​សារធាតុ​ញៀន ត្រូវបាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×