Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​រូប​ស្រស់​ម្នាក់ បាន​បើករថយន្ត​ព្រុស បើក​គេច​ម៉ូតូ​រេ​ចង្កូត បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បើករថយន្ត​ព្រុស គេច​ម៉ូតូ​រេ​ចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់​។ រថយន្ត​រង​ការខូចខាត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង ទៅមុខ​លែងរួច​សំណាងល្អ​គ្មាន​អ្នករងរបួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៤០ នាទី​ថ្ងៃទី ១០ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ចំណុច​ស្តុ​ប​ទូត​វៀតណាម កែង​នឹង​ផ្លូវ​៤៣២​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​នារី​រូប​ស្រស់ បើករថយន្ត​បង្ក​បានឱ្យដឹងថា មុនពេល​កើតហេតុ​រូបនាង បាន​បើករថយន្ត​ម៉ាក​ព្រូស​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BD-7806 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​កន្លែងកើតហេតុ​ចំណុច​ស្តុ​ប​ទូត​វៀតណាម កែង​នឹង​ផ្លូវ​៤៣២ បានគេច​ម៉ូតូ​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្ដាលឱ្យ​ក្បាល​នាគ​វៀច​មួយ​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង ទៅមុខ​លែងរួច តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​មកដល់​កន្លែងកើតហេតុ ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍ ចុះមក​ធ្វើការ​វាស់វែង​នឹង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ ៖ មី​ដា​

spot_img
×