Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះ​រុះរើ​តូប​លក់ដូរ​តាម​អតីត​ឆ្នេរ​អា​រី​ស្តុ​ន ចោទ​សង់​អនាធិបតេយ្យ​តាម​ឆ្នេរសមុទ្រ​

spot_img

ខេត្ត​ព្រះសីហនុ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ចុះ​រុះរើ​សំណង់​មួយកន្លែង របស់​ជនបរទេស នៅ​ចំណុច​កាច់ជ្រុង​ផ្លូវ​ម្តុំ​(​យូ​តា​ភា​)​ក្នុង​សង្កាត់​លេខ​៤ ដែល​អជ្ញាធរ​មូលដ្ឋាន​អះអាងថា សំណង់​នេះ សង់​ប៉ះពាល់​ដី​ដល់​ដី​ចំណីផ្លូវ​សាធារណៈ​។​

មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​ចម្រុះ របស់​សាលាក្រុង​-​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ លោក លី វ៉ាន់ដា បាន​រុះរើ​តូប​លក់ដូរ​មួយចំនួន ដែល​ប្រជាពលរដ្ឋ ឬ​អាជីវករ​បាន​សង់​លក់ដូរ​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល ឬ​អតីត​ឆ្នេរ​អា​រី​ស្តុ​ន​។ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ លោក លី វ៉ាន់ដា ដែល​ដឹក​កម្លាំង​ចុះ​រុះរើ​កន្លែង​លក់ដូរ​បាន​ឲ្យ​ដឹងថា ដី​ចំណី​ឆ្នេរ​ខាងលើនេះ អាជ្ញាធរខេត្ត បាន​រក្សា​ទុកជា​ដី​ឆ្នេរ​សាធារណៈ សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​ចូលទៅ​ក្រាលកន្ទេល​អង្គុយ​សម្រាក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ និង​ហាម​មិន​ឲ្យ​បង្កើតជា​កន្លែង​លក់ដូរ​អចិន្ត្រៃយ៍​នោះទេ​។ លោក លី វ៉ាន់ដា បន្តថា ពលរដ្ឋ​ដែល​ចង់​លក់ដូរ​នៅលើ​អតីត​ឆ្នេរ​អា​រី​ស្តុ​ន​នេះ គឺអាច​លក់ដូរ​បាន​ដោយ​ដាក់​តាម​រទេះរុញ ឬ​មធ្យោបាយ​ប្រហាក់ប្រហែល ដោយ​ត្រូវ​ចល័ត​ចុះឡើងៗ នៅពេល​ថ្ងៃ ប៉ុន្តែ​នៅពេល​យប់​ត្រូវតែ​រើចេញ​ពី​ទីតាំង​លក់ដូរ​ទាំងនោះ​។ សកម្ម​ភាពចុះ​រុះរើ​តូប​លក់ដូរ​ខាងលើនេះ សមត្ថកិច្ច​ក៏បាន​ដកហូត តុ កៅអី និង​សម្ភារៈ​លក់ដូរ​មួយចំនួន របស់​អាជីវករ យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ព្រះសីហនុ ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​មករក​ដំណោះស្រាយ​នៅពេល​ក្រោយ ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​សង់​ដំបូល ឬ​ដាក់​តុ កៅអី​លក់ដូរ​អចិន្ត្រៃយ៍​ទាំងយប់​ថ្ងៃ​ទៀត​ទេ​។ ប្រជាពលរដ្ឋ ឬ​ក្រុមអាជីវករ​លក់ដូរ​តាម​ឆ្នេរ​អតីត​អា​រី​ស្តុ​ន បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋ​បាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​បាន​រុះរើ​តូប​លក់ដូរ និង​រឹបអូស​យក​សម្ភារៈ​ពួកគេ​មិន​ឲ្យ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​នៅពេលនេះ​។ ផ្តើម​ពី​បញ្ហា​នេះ ក្រុមអាជីវករ​ឆ្នេរ​អា​រី​ស្តុ​ន បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គ្រោង​ចុះ​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ក្រុមកម្មករ នា​ខេត្ត​ព្រះសីហនុ​នៅ​ដើមខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ ស្នើ​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍​ឲ្យ​ពួកគេ អាច​លក់ដូរ​នៅតាម​អតីត​ឆ្នេរ​អា​រី​ស្តុ​ន​ដូចពេលមុន​វិញ ដើម្បី​រកប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹម​គ្រួសារ ដែល​កំពុង​ជួប​ការខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​៕ ដែន សីមា​

spot_img
×