Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធរុស្ស៊ី បានបង្ហាញ​ពី​គោលបំណង ក្នុងការ​ចូលរួម​ជួយ​ដល់​វិស័យ​បោសសម្អាត​មីន នៅ​កម្ពុជា

spot_img

​ភ្នំពេញ ៖ វេលា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​អាជ្ញាធរ​មីន ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម Anatoly Borovik ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​នៅ​កម្ពុជា ពាក់ព័ន្ធ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ព្រមទាំង​បាន​ជួយ​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា រហូតដល់​សព្វថ្ងៃនេះ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ប្រាប់​ដល់ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ថា កម្ពុជា​-​រុស្ស៊ី​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជា​ប្រវត្តិសាស្ត្រ​រយៈពេល ៦៥​ឆ្នាំ​មកហើយ​។

​ក្នុងជំនួប​នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានលើកឡើង​អំពី​សមិទ្ធផល​សម្រេចបាន និង​ផែន​ការបន្ត​សម្រាប់​វិស័យ​សកម្មភាព​មីន​កម្ពុជា ដែល​ក្នុងនោះ ខ្ញុំ​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចង់ឃើញ​ណាស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទទួលបាន​សេចក្ដីសុខ សុខដុម និង​សុវត្ថិ​ភាពដូចគ្នា​និង​គ្រប់​ទីកន្លែង​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្ដម Anatoly Borovik បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ចំណាត់ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដែល​បានធ្វើអោយ​គាត់ និង​សហការី​អាចធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដោយ​មិន​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​។

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បាន​បង្ហាញ​ពី​ឆន្ទៈ និង​គោលបំណង​របស់​ប្រទេស​រុស្សី ក្នុងការ​ចូលរួម​ជួយ​ដល់​វិស័យ​បោសសម្អាត​មីន​នៅ​កម្ពុជា ហើយ ឯកអគ្គរដ្ឋទូត នឹង​រាយការណ៍​ទៅគ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រុស្សី ឲ្យ​ជួយ​ដល់​ការងារ​បោសសម្អាត​មីន​នេះ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×