Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កាមរី​បា​ឡែ​ន បើក​ទៅបុក​រថយន្ត​សាំ​យ៉ុង កំពុង​ឆ្លងផ្លូវ​រួច​ទៅបុក​បង្គោលរបង និង​ប៉ាណូ​ស្ថានីយ៍ទូរទស្សន៍​CTN ផ្ទប់​ជាប់​ប្រអប់​ភ្លើង​ទៅមុខ​លែងរួច​

spot_img

​ភ្នំពេញ ៖ រថយន្ត​កាមរី​បា​ឡែ​ន បើក​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​រះ​គូទ​រថយន្ត​សាំ​យ៉ុង និង​បង្គោលរបង​ស្ថានីយ៍ទូរទស្សន៍​CTN ១​ដើម បន្ត​ទៅបុក​ប៉ាណូ​ពីរ​ផ្ទាំង​ទៀត រួច​ផ្ទប់​ជាប់​ប្រអប់​ភ្លើង​របស់​រដ្ឋ​មួយ​ប្រអប់ បណ្ដាលឱ្យ​រង​ការខូចខាត​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​និង​៤៥​នាទី រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុច​មុខ​ស្ថានីយទូរទស្សន៍ ctn តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​រថយន្ត​រងគ្រោះ​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 2A 3152 បើក​ដោយ​បុរស​ម្នាក់​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ពណ៌​ស្ក​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AZ 0615 បើកបរ​ដោយ​បុរស​ម្នាក់​រួម​នឹង​អ្នកដំណើរ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 2A 31 52 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ត្រូវ​រថយន្ត​​បង្ក​បាន​បុក​គូទ​ចំ​ពី​ចំហៀង​ផ្នែក​ខាងក្រោយ រួច​ជ្រុល​ទៅបុក​ប្រអប់​ភ្លើង​របស់​រដ្ឋ​១ ប្រអប់ និង​ផ្ទាំង​ប៉ាណូ​២​ផ្ទាំង ព្រមទាំង​បង្គោលរបង​របស់​ស្ថានីយ៍ទូរទស្សន៍​CTN ១​ដើម​ទៀត​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ ចុះមក​ដល់​រួច​ទាក់ទង​ទៅ​ជំនាញ​ក្រុង ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ដោយឡែក​រថយន្ត​សាំ​យ៉ុង ខាង​រថយន្ត​បង្ក​សង​ជា​សំណង ៣០០$ បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×