Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​បួន​មាន​កំណើន ហើយ​មួយ​ក្នុងចំណោម​នោះ​បិទ​នៅ​ថ្លៃ​ពិសេស​

spot_img

​ភ្នំពេញ ៖ ត្រឹម​ពេល​ផ្សារ​បិទ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ភាគហ៊ុន ហ្គ្រេ​ន​ធ្វី​ន (GTI) ភាគហ៊ុន តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង អេស៊ីលីដា (ABC) មាន​កំណើន​ចន្លោះ​ពី ១០​រៀល ដល់​២០​រៀល ដែល​បាន​ឡើង​រហូតដល់ ៣.៣៤០​រៀល ១.៥៤០​រៀល និង​១៧.០២០​រៀល រៀង​គ្នា ខណៈដែល ផេស​ថិ​ក (PEPC) បាន​បិទ​នៅ​ថ្លៃ​ពិសេស ដោយបាន​កើន​ដល់ ២.៩៣០​រៀល ផងដែរ​។​

​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ (PWSA) និង​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​ថយចុះ មក​ត្រឹម​៦.០៨០​រៀល និង​១១.៦០០​រៀល​។​
​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រក្សា​ថ្លៃថេរ​ដដែល​។ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា ( ផ​.​ម​.​ក​.) បាន​ងើបឡើង​០,០៨​ភាគរយ ក្នុងថ្ងៃនេះ មកដល់ ៦៤៤,៦១ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន​ត្រឹម ១០១,៨៣​លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×