Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧក្រិដ្ឋជន​ថ្នាំញៀន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ជាមួយ​ថ្នាំញៀន​ជិត​២​គីឡូក្រាម នាំចេញ​តាម​ព្រលានយន្តហោះ​អន្តរជាតិ​មិនបាន​សម្រេច​

spot_img

​ភ្នំ​ពេញ ៖ ការ​ប្រមាញ់​ចាប់ខ្លួន​ឧក្រិដ្ឋជន​ស្បែក​ខ្មៅ​បាន​ម្នាក់ ធ្វើឡើង​ដោយ​មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ នគរបាល​អន្តោប្រវេសន៍ និង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល នីតិវិធី​ពី​តំណា​ង​អយ្យការសាលាដំបូង​រាជធានីភ្នំពេញ ​ខណៈដែល​ជននេះ​បាន​ព្យាយាម​ដឹកជញ្ជូន​ថ្នាំញៀន​ឆ្លង​ការ​កាត់​ភ្នំពេញ​ទៅ​កូរ៉េ​។​

​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់ថា​ប្រតិបត្តិការ​នេះ ក្តៅគគុក​នេះ​ឈានដល់​វាយខ្នោះ ជនជាតិ​អ៊ុយ​ហ្គ​ង់​ដា​ម្នាក់ រួម​ជា មួយ ថ្នាំញៀន​ទម្ងន់​ជិត​២​គីឡូក្រាម បម្រុង​នាំ​ឡើង​យន្តហោះ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​។​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើងទៅ​នៅវេលា​ម៉ោង 21​និង​45​នាទី​យប់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ខាង​ច្រក​ចេញដំណើរ​អន្តរជាតិ​។​

​ឧក្រិដ្ឋជន​មានឈ្មោះ MUGARWA.JOEL ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​B1322978 ត្រូវធ្វើ​ដំ ណើ​រ​តាម​ជើងយន្តហោះ​លេខ​(OZ.739)​ចេញដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​។​បច្ចុប្បន្ន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​។​
​តាម​មាត្រា​៤០(​បទ​រក្សាទុក​ដឹកជញ្ជូន​និង​កែច្នៃ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​) នៃ​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពី​២០​ឆ្នាំ​ដល់​៣០​ឆ្នាំ​ប្រសិន​តុលាការ​រកឃើញ​កំហុស​។​

​សមត្ថកិច្ច​បានដឹងថា ខណៈ​មន្ត្រី​គយ​កំពុង​ពិនិត្យ​ទៅលើ​កញ្ចប់​ឥ​វ៉ាន់ របស់​អ្នកដំណើរ ដោយមាន​ការសង្ស័យ ក៏​ឆែ​ករក​ឃើ ញ​ម្សៅ​ពណ៌​ស​ចំនួន​២​ថង់ ដែល​លាក់ទុក​ក្នុង​វ៉ា​លី​យួរដៃ ដូច​គ្រឿងញៀន ក៏​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ឃាត់ខ្លួន​ម្ចាស់​ឥ​វ៉ាន់ ទើប​ដឹងថា​ជា​គ្រឿងញៀន មាន​ទម្ងន់​សរុប ១,៩២២ .៩០​ក្រាម (​មួយ​ពាន់​ប្រាំបួន​រយ​ម្ភៃ​ពីរ​ក្បៀស​កៅ សិប​ក្រាម​)​ប្រភេទ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×