Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ដាក់ពាក្យ​ទេ ទម្លាក់​លេខ​មក ! មេម៉ាយ​សាច់​សខ្ចី មុខ​មាន​មន្ត​ស្នេហ៍ ប្រកាស​រក​ប្តី​យ៉ាង​ចំហរ តែ​ក្នុង​លក្ខខណ្ឌ ទាល់តែ​… (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ នេះ​ជា​រឿង​ដ៏​ចាក់​ដោត​ខ្លាំងណាស់ ខណៈ​ស្ត្រី​ម្នាក់​សាច់​សខ្ចី រីឯ​មុខមាត់​ពោរពេញ​ដោយ​មន្ត​ស្នេហ៍ ដែល​បាន​អះ​ងាង​ថា ខ្លួន​ជា​ស្រី​មេម៉ាយ បានប្រកាស​ស្វែងរក​ប្តី​ត្រង់ៗ តែមាន​លក្ខខណ្ឌ បង្ក​ឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​នៅលើ​បណ្តាញ​សង្គម​។​

​ស្ត្រី​រូប​ស្រស់​វ័យ​ស្របាល ៤០ ឆ្នាំ រូបនោះ បានប្រកាស​យ៉ាង​ចំហ​រថា​៖ «​តើ​មាន​ប្រុស​ណា​ពោះម៉ាយ​អត់ ខ្ញុំ​ក៏​មេម៉ាយ​ដែរ ខ្ញុំ​ចង់បាន​ប្រុសៗ​ពោះម៉ាយ តែ​ជា​ពោះម៉ាយ​ស្លាប់​ណា អត់​ពោះម៉ាយ​ប្រពន្ធ​លែង​នោះទេ ព្រោះថា ប្រពន្ធ​លែង មកពី​មនុស្ស​ប្រុស​នោះ​មិនកើត មិនល្អ បានជា​ប្រពន្ធ​លែង​ក្បាល​ចោល ហើយ​ឬមួយ​ដែល​ប្រពន្ធ​ផិតក្បត់ គាត់​មានឈ្មោះ​ពោះម៉ាយ គឺ​ខ្ញុំ​យក តែបើ​ពោះម៉ាយ​ប្រពន្ធ​លែង​ក្បាល គឺ​ខ្ញុំ​មិន​យក​នោះទេ ព្រោះ​ខ្លាច​ឈឺចិត្ត​បន្តទៀត​….»​។​

​ទោះយ៉ាងណា យើង​ក៏​មិនដឹងថា តើ​នេះ​ជា​ប្រកាស​ការពិត ឬ យ៉ាងណា​នោះទេ​? ហើយ​ឬមួយ​ក៏​ស្ត្រី​រូបនេះ​គ្រាន់តែ​និយាយ​ដើម្បី​ចង់បាន​ការចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ប៉ុណ្ណោះ​។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​គាត់​បានបញ្ជាក់​ប្រាប់ថា មិន​ចង់​ឈឺចាប់​ស្អិត​ទ្រូង​តទៅទៀត ដែល​បាន​ចាប់​ប្តី​មិនល្អ​នោះទេ ដែល​នេះ​មានន័យថា គាត់​បានសម្រេច​ចិត្ត​លែងលះ​ប្តី ដែល​មិនល្អ តែង​ធ្វើ​បាបចិត្ត​ឥត​ល្ហែ​។​

​ក្រោយពី​បានឃើញ​ការប្រកាស​បែបនេះ ឃើញថា មាន​បុរសៗ​ទាំង​កំលោះ និង​ពោះម៉ាយ​ជាច្រើន បាន​ចូល​ខ​មិន​ដាក់ពាក្យ​ព្រោងព្រាត​តែម្តង​។ ក្នុងនោះ អ្នក​ខ្នះ​បាន​និយាយថា​៖ «​ខ្ញុំ​ពោះម៉ាយ​ប្រពន្ធ​ស្លាប់ ចាស់​ហើយ រូប​ក៏​អាក្រក់ និង​ក្រ​ទ្រព្យ​ទៀត តើ​យក​អត់​ស្រី​ស្អាត​, ខ្ញុំ​ពោះម៉ាយ ៣ ឆ្នាំ​ហើយ ឲ្យ​លេខ​មក​ចែ​,…»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


https://web.facebook.com/watch/?v=908462403289530&t=57

spot_img
×