Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ទី ចំរើន​កុសល ៖ មនុស្ស​ឥឡូវ​កាន់តែ​កាច​សាហាវ​ទៅ កាច​សាហាវ​ទៅហើយ បាញ់សម្លាប់​ជីវិត​មនុស្ស​ដូច​បាញ់​ចាប

spot_img

ភ្នំពេញ​៖ ករណី​បាញ់សម្លាប់​មនុស្ស​ចំនួន​៣​នាក់ ឧ​ត្ត​ម​សេនីយ៍​ទី ចំរើន​កុសល បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១២​កុម្ភៈ​នេះ​ថា មនុស្ស​ឥឡូវ​កាន់តែ​កាច​សាហាវ​ទៅ កាច​សាហាវ​ទៅហើយ បាញ់សម្លាប់​ជីវិត​មនុស្ស​ដូច​បាញ់​ចាប ។

​លោក​ថា អ្នក​អាច​រត់​ប៉ុន្តែ​អ្នក​មិនអាច​លាក់ខ្លួន​បាន​រហូត​ទេ ព្រោះ​ច្បាប់​តាមរក​អ្នក​រហូត​។​

​សូម​រំលឹកថា នៅវេលា​ម៉ោង​៧ និង​២៥​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ហាង​លក់​ទូរស័ព្ទដៃ​យីហោ​ពន្លក​ថ្មី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី​ឈ្លោះ​គ្នា​ផ្តើមចេញពី​រឿង​ស្ទះចរាចរណ៍​តូចតាច​មួយ​ហើយ​ឈានដល់​មានការ​បាញ់សម្លាប់​មនុ​ស្ស​ចំនួន​៣​នាក់​។ បច្ចុប្បន្ន​ជនដៃដល់​និង​បក្សពួក​កំពុង​រត់គេចខ្លួន​។​

​កាលពី​យប់​មិនមាន​បុរស ២ នាក់​ត្រូវបាន​ជនដៃដល់​បាញ់សម្លាប់ ព្រមទាំង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់​កំពុងធ្វើការ​សង្គ្រោះបន្ទាន់​ទីតាំង​ក្នុង​សង្កាត់​ចោមចៅ ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​ក្រោយ​កើតហេតុ​ភ្លាម លោក​វរសេនីយ៍ឯក ម៉ន វុ​ធី អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ លោក​វរសេនីយ៍ឯក អ៊េ​ង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ស្នងការ​ក្រុងភ្នំពេញ កម្លាំង​ជំនាញ ចុះ​ពិនិត្យ សាកសួរ ស្រាវជ្រាវ តាំងពី​យប់កើតហេតុ រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​អធិការ នាយការិយាល័យ កម្លាំង​ជំនាញ​នៅ​បន្ត​ចុះ ធ្វើការ​ស្រាវជ្រាវ ខណៈដែល​ជនដៃដល់ (​រូបភាព​ពាក់អាវ​លឿង )​កំពុង​រត់គេចខ្លួន ។​

​ប្រភព​បញ្ជាក់ថា ជនរងគ្រោះ​ទី​១ មានឈ្មោះ ប៉ូ សូ​ភី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​, ទី​២​មាន ឈ្មោះ សុខ ស៊ី​ដេ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់នៅ​កន្លែងកើតហេតុ និង​ទី​៣ មានឈ្មោះ សៀក លឹម ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ។ ចំណែក​ជនបង្ក​ជា​អ្នករត់​កង់​បី និង​បក្ខពួក​២​នាក់ ទៀត បាន​រត់​គេចខ្លួនបាត់ ។

​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មក​ឈប់​ចត​មួយ​ភ្លែត​នៅមុខ​ផ្ទះ ដើម្បី​ដាក់​កូន នៅក្បែរ​កន្លែងកើតហេតុ បន្ទាប់មក​ឃើញ​បុរស​ម្នាក់ បើក​ម៉ូតូ​កង់​បី​ឥណ្ឌា មកពី​ក្រោយ​រួច​ស៊ី​ផ្លេ ដាក់​រថយន្ត​ឲ្យ​អែប ខណ​:​ផ្លូវ​កំពុងមាន​ការកកស្ទះ រួច​ក៏មាន​ជម្លោះ​ពាក្យសម្ដី ដាក់គ្នា​មួយ​ប្រាវ បន្ទាប់មក​អ្នកបើក​ម៉ូតូ​កង់​បី​នោះ ក៏បាន​បើក​ចេញទៅ​បាត់ ។​

​ប្រភព​បន្តថា លុះ​មួយសន្ទុះ​ក្រោយមក អ្នកបើក​ម៉ូតូ​កង់​បី មកវិញ​ម្ដងទៀត ជាមួយ​បក្ខពួក ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ហើយ​ជម្លោះ​សម្ដី​បន្ថែមទៀត​អ្នករត់​កង់​បី​នោះ បាន​ស្ទុះ​យក​កាំភ្លើង ពី​បក្ខពួក បាញ់​ជនរងគ្រោះ​ទាំង​៣​នាក់ ម្នាក់​ត្រូវ​មួយ​គ្រាប់ បណ្ដាលឱ្យ​ស្លាប់​នៅ​កន្លែង​កើ​ហេតុ​ម្នាក់ និង​២​នាក់​ទៀត​ដឹក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ ក៏​ស្លាប់​ដែរ ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន ចុះ​មកដល់​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ជនល្មើស យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

https://www.facebook.com/100001904155174/videos/5095763950497026/

spot_img
×