Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​រុស្ស៊ី​រាប់សិប​នាក់ ត្រូវបាន​គេ​ចាប់ខ្លួន ខណៈ​កំពុង​បង្រៀន​សិល្បៈ ”sex”

spot_img

ជនជាតិ​រុស្ស៊ី​ជាង 40 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ ព្រោះ «​ការហ្វឹកហ្វឺន​រួមភេទ​ជាក់ស្តែង​» តាម អ៊ីនធឺណិត​។​

គ្រូបង្វឹក​នៃ​ថ្នាក់ “​រួមភេទ​” ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ថៃ​។​

​តាម Sputnik ក្រុម​នេះ​ត្រូវបាន​គេ​ហៅថា “guru ភេទ​” ដែល​ដឹកនាំ​ដោយ​លោក Alexander Kirillov ដែល​ធ្វើការ​ក្រោម​ឈ្មោះ​Alex Lesley ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ នៅ​ឯ​សណ្ឋាគារ​ទីក្រុង ក្នុង​រមណីយដ្ឋាន Pattaya ប្រទេស​ថៃ​។​

​ខណៈពេល​ដែល​ថ្នាក់រៀន​កំពុង​ត្រូវបាន​បង្វឹក ដោយ​គ្រូបង្រៀន​សិល្បៈ «​ការឡើង​ដល់​កំពូល​» ប៉ូលីស​មក​ដល់​ធ្វើ​ឱ្យ​មនុស្សម្នា មានការ​ភ័យ​ស្លន់ស្លោ​។​

​អ្នក​ទាំងនេះ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ចូល​ប្រទេស​ថៃ​ខុសច្បាប់ ស្នាក់នៅ ផុត​ទិដ្ឋាការ ព្រមទាំង​ធ្វើការ​ដោយ​គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ​។​

​ក្នុងអំឡុងពេល​បង្ហាត់​បង្រៀន​រួមភេទ​ភេទ អ្នក​ត្រូវ​ជាប់ឃុំ​ទាំងអស់​ជា​អ​ក្ន ដើរតួ​គ្រូបង្រៀន​របៀប​ទាក់ទាញ និង​បចេកវិទ្យា sex​។ សិក្ខា​កម្ម​បុរស​និង​ស្ត្រី​ជនជាតិ​រុស្ស៊ី​ចំនួន 43 នាក់​ត្រូវបាន​ដោះលែង​ក្រោយពី​សាកសួរ​ដោយ​ប៉ូលីស​។ ពួកគេ​សារភាពថា​មនុស្ស​ម្នាក់ៗ​បាន​បង់​ប្រាក់​ឱ្យ​គ្រូបង្រៀន​ផ្លូវភេទ​សម្រាប់​ថ្នាក់​រយៈពេល 5 ថ្ងៃ ចំនួន 20,000 បាត​ថៃ (​ប្រហែល 650 ដុល្លារ​) ។​

​ប្រភព​មួយ​នៅឯ​ប៉ូលិស​ក្រុង​Pattaya បាន​និយាយថា​ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ Ibis ។​

​ប្រភព​នេះ​ក៏​បាន​និយាយថា “​ការហ្វឹកហ្វឺន​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អ៊ិន​ធរ​ណេតជា​ភា​សារុស្ស៊ី ប៉ុន្តែ​វា​មិន​អាច​រារាំង​យើង ស្វែងរក​ទីកន្លែង​នោះទេ​” ។​

​លោក Nitipum Navaratna អ្នកកាសែត​និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ថៃ​ម្នាក់​ដែល​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ម៉ូស្គូ​បាន​ថ្លែងថា​: «​វា​ជា​កំហុស​ដ៏​ធំ​មួយ​ក្នុងការ​គិតថា​គ្មាន​នរណា​ម្នាក់​នៅក្នុង​ប្រទេស​ថៃ​អាច​អាន​ទំព័រ​នេះ​បាន យើង​មាន​អ្នកជំនាញ​ភាសា​រុស្ស៊ី​ជាច្រើន​រួមទាំង​ប៉ូលិស​ផងដែរ​។ ”

​តាម​គាត់​ការបង្រៀន​សិល្បៈ​«​រួមភេទ​»​នៅក្នុង “​ទីក្រុង​សិច​ពិភពលោក​Pattaya” សំរាប់​ពលរដ្ឋ​ថៃ​ជា​រឿង​ហួស ហេតុ​ពេក​។ កាសែត​ថៃ​ធ្លាប់​បាន​សរសេរ​អំពី​ក្រុម​របស់ Alex Leslie កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​នៅ​ពេល​នោះ អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​ថៃ​មាន​ការ​ខឹងសម្បា ប៉ុន្តែ​នៅពេល​នោះ គេ​មិន​បាន​សង្កេតឃើញថា​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​នៅ​ទីក្រុង​ប៉ា​តាយ៉ា​ទេ​។

ស្ថានទូត​រុស្ស៊ី​និយាយថា ​ជន​ជាប់​ឃុំ​រុស្ស៊ី​កំពុង​រង់ចាំ​ការ​និរទេស​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​និយាយ​អំពី​ការចាប់ខ្លួន ជនជាតិ​រុស្ស៊ី​បើក​បង្រៀន sex នៅ​ប្រទេស​ថៃ​៕ សូ​យ​ន​

spot_img
×