Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉ូលីស​ប្រឌិត «​ឃាតកម្ម​» ក្លែងក្លាយ ដើម្បី​ចាប់​កូនប្រុស​តិរច្ឆាន ដែល​គ្រោង​ជួល​ឃាតករ​សម្លាប់​ឪពុកម្តាយ​ខ្លួន ដើម្បី​បំពេញ​បំណង​មួយ​នេះ​!

spot_img

​ប៉ូលីស​បាន​រកឃើញ​ផែនការ​សម្ងាត់​របស់​យុវជន​អាយុ ២២ ឆ្នាំ ម្នាក់ ក្នុង​គ្រោងការ​សម្លាប់​គ្រូ​សារ​ទាំងមូល ដើម្បី​បំពេញ​ម​ច្ឆិ​តា​ទទួលបាន​កេរ្តិ៍មរតក​ទាំងអស់ បន្ទាប់ពី​រូបគេ​បាន​ផ្ទុះ​កំហឹង​នឹង​ឪពុកម្តាយ​ពុំ​ផ្តល់​លុយ​ឲ្យ ។​

​ហេតុនេះ ប៉ូលីស​បាន​ប្រើ​ល្បិ​ច ដោយ​ចាត់​មន្ត្រី​សម្ងាត់​ទាក់ទង​ជាមួយ​យុវជន​រូបនេះ ក្នុងការ​សម្លាប់​ឪពុកម្តាយ និង​ប្អូនស្រី​អាយុ ១០ ឆ្នាំ របស់គេ ដែល​រស់នៅ Sochi ប្រទេស​រុស្ស៊ី ។​

​ជាការ​ពិតណាស់ យុវជន​នេះ​បាន​ប្រាប់​ពី​វិធី និង​ទីកន្លែង​ដែល​គ្រួសារ​របស់គេ គួរ​ត្រូវបាន​សម្លាប់​ស្ថិតនៅ​ជាន់​ក្រោម​ផ្ទាល់​ដី និង​បង្ហាញ​ពី​ទីកន្លែង​ដែល​កាមេរ៉ា​ឃ្លាំមើល​ត្រូវបាន​បំពាក់ និង​វិធី​គេច​ផុតពី​ចង្កូម​ឆ្កែ​ចិញ្ចឹម​ផងដែរ ។​

​ប៉ុន្តែ យុវជន​រូបនេះ ពុំបាន​ដឹងថា «​ឃាតករ​» ដែល​បាន​យល់ព្រម​ទទួលយក​តម្លៃ​ស៊ីឈ្នួល​សម្លាប់​នោះ គឺជា​មន្ត្រី​សម្ងាត់​ទេ ។​

​គួរ​បញ្ជាក់ថា យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ប៉ូលីស ដើម្បី​ចាប់ខ្លួន​កូនប្រុស​ទុរយស​នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ឪពុកម្តាយ​របស់​យុវជន​នេះ បាន​ចូល​សហការ​ជាមួយ​ប៉ូលីស ដោយ​រៀបរាប់ថា កូនប្រុស​របស់​ពួកគេ​មាន​គ្រោងការ «​បំផ្លិចបំផ្លាញ​» បន្ទាប់ពី​បាន​ព្យាបាល​សម្លាប់​ពួកគេ​ពុំបាន​សម្រេច​ច្រើនលើក តាមរយៈ​ការបំពុល ។​

​ពួក​ឪពុក​របស់​យុវជន​នេះ បាន​យល់​ព្រមធ្វើ​បង្កើត​ឈុត​ឃាតកម្ម​របស់​ពួកខ្លួន ដោយ​ធ្វើជា​ត្រូវបាន​ឃាតករ​ចាក់​សម្លាប់​ក្នុង​ថ្លុកឈាម ។​

«​ឃាតករ​សម្ងាត់​» បន្ទាប់មក បានធ្វើការ​ណាត់ជួប និង​បង្ហាញ​រូបភាព​នៃ​ក្លែងក្លាយ «​អំពើ​ឃាតកម្ម​ឪពុកម្តាយ​» ដល់​យុវជន​នេះ ។ ប៉ុន្តែ ពុំ​ឃើញ​រូបថត​ប្អូនស្រី​របស់​យុវជន​នេះ​ទេ ហើយ​គេ​មិន​ច្បាស់​ថា តើ​នាង​បាន​ចូលរួម​សហការ​ជាមួយ​ប៉ូលីស​? ។​

​យ៉ាងណាមិញ បន្ទាប់ពី​បានឃើញ​រូបភាព «​ក្លែងក្លាយ​» ដ៏​រន្ធត់​នេះ​រួច យុវជន​រូបនេះ​បានបង្ហាញ​ទឹកមុខ​រីករាយ និង​យល់ព្រម​ប្រគល់​ថ្លៃឈ្នួល​តាម​សន្យា​ចំនួន 38,000 ផោន (​ស្មើនឹង ៥៣០៧៩ ដុល្លារ​) ទៅដល់​បុរស​ម្នាក់ ដែល​រូបគេ​ជឿថា គឺជា​ឃាតករ​បាន​ទាក់ទង ។​

​ប៉ុន្តែ ផ្ទុយទៅវិញ កូនប្រុស​អប្រិយ​រូបនេះ ដែល​ត្រូវបាន​បញ្ចេញ​ឈ្មោះ ត្រូវបាន​មន្ត្រី​សម្ងាត់​ធ្វើការ​ចាប់ខ្លួន​ភ្លាមៗ ។​

​នៅ​ចំពោះមុខ​ប៉ូលីស យុវជន​រូបនេះ​បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​មាន​ផែនការ​សម្ងាត់​២​ដង​មកហើយ ដើម្បី​សម្លាប់​គ្រួសារ​ទាំងមូល ដែល​ក្នុងនោះ​ដាក់​ថ្នាំពុល​ក្នុង​កំសៀវ​តែ ។​

​ប្រភព​ប៉ូលីស​និយាយថា​៖ «​យុវជន​នេះ​មានបំណង​ចង់​កម្ចាត់​ឪពុកម្តាយ​ចោល ព្រោះតែ​ខឹង​ឪពុកម្តាយ​ពុំ​ផ្តល់​លុយ​ឲ្យ​រូបគេ​» ។​

​ទោះយ៉ាងណា យុវជន​រូបនេះ​នឹង​ប្រឈមមុខ​ជាប់ពន្ធនាគារ ១៥ ឆ្នាំ ប្រសិន​ត្រូវបាន​ចោទប្រកាន់​ពីបទ​រៀបចំ​ផែនការ​សម្លាប់​គ្រួសារ​ទាំងមូល​របស់គេ ៕ ចន្ទី​

spot_img
×