Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ជួបរឿងមិនល្អជាច្រើន ការលំបាកសម្រុកដល់ផ្ទួនៗធ្វើឲ្យអ្នកងាកខ្លួនដោះស្រាយមិនទាន់។ លុយកាក់ ប្រយ័ត្នកុំទុកចិត្តអ្នកមិនសូវស្គាល់ព្រោះអាចត្រូវគេបោកប្រាស់។ មនោសញ្ចេតនា ពិបាកចុះសម្រុងជាមួយគ្នា អ្នកទាំង២តែងកើតរឿងឈ្លោះប្រកែកគ្នាជាប្រចាំ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកជួយយកអាសាឆ្នាំកុរ៕

ឆ្នាំឆ្លូវ ៖ ការងារ ប្រឹងប្រែងប្រមូលផ្តុំសម្រេចឲ្យបានល្អការងារក្នុងថ្ងៃនេះ កុំធ្វើអ្វីឡេះឡោះនាំឲ្យមានបញ្ហាដល់ខ្លួនឯង។ លុយកាក់ ពុំមានឱកាសរកលាភចូល មិនត្រូវមានបោះទុនវិនិយោគក្នុងថ្ងៃនេះ។ មនោសញ្ចេតនា អ្នកទាំង២គួរលៃពេលនៅក្បែរគ្នាឲ្យបានច្រើន ទើបអាចយល់ពីគ្នាជាង និងកាន់តែមានភាពស្និទ្ធស្នាល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកជួយយកអាសាឆ្នាំជូត៕

ឆ្នាំខាល ៖ ការងារ នឹងត្រូវប្រឈមមុខជាមួយការលំបាកធំ ត្រូវចេះម្ចាស់ការរកទិសដោះស្រាយល្អបំផុត។ លុយកាក់ មិនល្អប្រសើរចំណាយច្រើនជ្រុល។ មនោសញ្ចេតនា ងាយមានវិវាទ អាចឈានទៅរកភាពប្រេះស្រាំក្នុងមនោសញ្ចេតនាត្រូវខំសង្កត់ចិត្តរកវិធីដោះស្រាយ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកជួយយកអាសាឆ្នាំកុរ៕

ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ មានការប្រែប្រួល និងលំបាកច្រើន ត្រូវបញ្ចៀសប៉ះទង្គិចជាមួយអ្នកដទៃដែលនឹងបន្ថែមអម្រែកទុក្ខដល់អ្នក។ លុយកាក់ វិនិយោគមិនជោគជ័យ ល្អបំផុត គួររង់ចាំឱកាសផ្សេងៗ មនោសញ្ចេតនាពិបាកសម្រេចបានលទ្ធផលល្អដូចបំណង។ ទិសនាំលាភទិសពាយ័ព្យ តំណាមទិសនិរតី។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕

ឆ្នាំរោង ៖ ការងារ ត្រូវមានគំនិតផ្ទាល់ខ្លួន កុំស្តាប់តាមតែអ្នកដទៃនោះទើបកិច្ចការរីកចម្រើនទៅមុខ។ លុយកាក់ ត្រូវប្រយ័ត្នប្រយែងក្នុងរាល់សេវាកម្មលុយកាក់។ មនោសញ្ចេតនា កុំកំណាញ់ពាក្យសរសើរ លើកទឹកចិត្តចំពោះគូស្នេហ៍ ដើម្បីឲ្យមនោសញ្ចេតនាកាន់តែផ្អែមល្ហែមកក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ខ្មៅ, ខៀវ ។ អ្នកជួយយកអាសាឆ្នាំជូត៕

ឆ្នាំម្សាញ់ ៖ ការងារ ប្រឈមការលំបាកខ្លាំង ពុំមានអ្នកជួយដោះស្រាយ ត្រូវផ្អែកលើសមត្ថភាពខ្លួនឯង ដូច្នេះត្រូវនឹងនរកុំទន់ជ្រាយ ទើបអ្នកអាចជំនះបានក្នុងគ្រានេះ។ លុយកាក់ ងាយមានហានិភ័យខាតបង់ទ្រព្យសម្បត្តិ។ មនោសញ្ចេតនា ការងារមិនល្អ ឥទ្ធិពលច្រើនដល់ផ្លូវចិត្តធ្វើឲ្យរៀងស្នេហាក៏រងការប៉ះទង្គិច។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងផ្ទៃមេឃ។ អ្នកជួយយកអាសាឆ្នាំថោះ៕

ឆ្នាំមមី ៖ ការងារ ពិបាកទទួលបានលទ្ធផលដូចការសង្ឃឹមទុក។ លុយកាក់ធម្មតា ពុំមានឱកាសរកចំណូលថែម។ មនោសញ្ចេតនា ត្រូវម្ចាស់ការជាងមុនទើបទំនាក់ទំនងអាចរីកចម្រើនស្និទ្ធស្នាល និងឈានទៅយល់ចិត្តគ្នាបាន។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ស។ អ្នកជួយយកអាសាឆ្នាំចរ៕

ឆ្នាំមមែ ៖ ការងារ កុំប្រញាប់ប្រញាល់ក្នុងគ្រប់ការសម្រេចចិត្ត ដើម្បីបញ្ចៀសកំហុសឆ្គង កុំបង្កការប៉ះទង្គិចជាមួយអ្នកដទៃនាំឲ្យខូចប្រយោជន៍ខ្លួនឯង។ លុយកាក់ មិនល្អប្រសើរ មានការចំណាយលើសពីគម្រោង។ មនោសញ្ចេតនា រួមជាមួយគូស្នេហ៍ពិភាក្សាផែនការរួមក្នុងអនាគត ក៏ជាវិធីដ៏ល្អ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាអ្នកទាំង២។ ទិសនាំលាភទិសខាងកើត តំណមខាងជើង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកជួយយកអាសាឆ្នាំមមី៕

ឆ្នាំវក ៖ ការងារ ប្រសិនមិនខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តនោះអ្នកពិបាកទាំងសម្រេចបានលទ្ធផលដូចបំណង។ លុយកាក់ ត្រូវទុកដាក់ទ្រព្យសម្បត្តិលុយកាក់ឲ្យបានកត់មត់ប្រយ័ត្នត្រូវភ្លេចរកមិនបានឃើញ។ មនោសញ្ចេតនា មានរឿងសប្បាយ ឬពិបាកក៏គួរចែករំលែកជាមួយមនុស្សដែលខ្លួនស្រឡាញ់ ព្រោះនោះជាការបង្ហាញសារគោរព និងជឿជាក់ចំពោះគ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ស។ អ្នកជួយយកអាសាឆ្នាំរោង៕

ឆ្នាំរកា ៖ ការងារ ត្រូវព្យាយាមរៀនសូត្រស្វែងយល់បន្ថែម ទើបអាចសម្រេចបានបំណងប្រាថ្នាធំ។ លុយកាក់ មានលទ្ធភាពក្តាប់ឱកាសវិនិយោគល្អ ប្រាក់ចំណេញហូរចូលសន្លឹក។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ សុភមង្គល។ ទិសនាំលាភទិស អាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ស។ អ្នកជួយយកអាសាឆ្នាំឆ្លូវ៕

ឆ្នាំចរ ៖ ការងារ ស្ថិរភាព ត្រូវខំរក្សាស្ថានភាពនេះឲ្យបាន។ លុយកាក់ ទោះបីមិនបានដូចចិត្ត តែក៏ពុំមានអ្វីត្រូវអស់សង្ឃឹម។ មនោសញ្ចេតនា ត្រូវមានសភាពក្លាហានបង្ហាញទឹកចិត្ត​ចំពោះមនុស្សដែលយើងប៉ងយកធ្វើជាគូគាប់។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកជួយយកអាសាឆ្នាំមមី៕

ឆ្នាំកុរ ៖ ការងារ គ្រប់យ៉ាងអំណោយផលល្អ មានឱកាសពង្រីកសមត្ថភាពរបស់ខ្លួន។ លុយកាក់ រកស៊ីអ្វីក៏កាក់កបចំណេញបានប្រាក់ច្រើន។ មនោសញ្ចេតនា ល្អប្រសើរ និងពោរពេញដោយសុភមង្គល។ ទិសលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងស ។ អ្នកជួយយកអាសាឆ្នាំរកា៕

spot_img
×