Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី​តិរច្ឆាន​គ្រាន់​តែ​រឿង​បន្តិចបន្តួច​សោះ​ ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​កូន​ក្នុង​មុង តែ​មិនបាន​សម្រេច​

spot_img

ស្វាយរៀង​៖ បុរស​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ដោយសារ​ចាក់​សាំង​បំណង​ដុត​ប្រពន្ធ និង​កូន​ខ្លួនឯង​ឲ្យស្លាប់​ក្នុង​ម៉ុង​ទាំង​យប់ ព្រោះតែ​រឿង​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។​

​មន្ត្រី​នគរបាល​ស្រុក​ចន្ទ្រា បានឲ្យដឹងថា ហេតុការណ៍​ផ្អើលឆោឡោ​នេះ បាន​កើតឡើង​នា​រាត្រី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ជនសង្ស័យ​ដែល​ចាក់​សាំង​ដុត​ប្រពន្ធ និង​កូន​នោះ មានឈ្មោះ ថុល ចាន់ អាយុ​៤៧​ឆ្នាំ ជនរងគ្រោះ​ដែល​ជា​ប្រពន្ធ​មាន​ឈ្មោះ តឿ ចិន្ដា អាយុ​៣៧​ឆ្នាំ និង​កូន​ឈ្មោះ វ៉ាត់ សុជាតិ អាយុ​៦​ឆ្នាំ រងរបួស​ធ្ងន់​។​

​មន្ត្រី​ដដេល​បាន​បន្តថា ក្រោយពី​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល​នៃ​អធិការនគរបាល​ស្រុក​ចន្ទ្រា បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សំរោង បាន​ឃាត់ខ្លួន​ជនសង្ស័យ រួច​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​ធ្វើ​សាកសួរ​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​២​នាក់​ម្ដាយ និង​កូន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ រី​ឯ​ជន​សង្ឃ័​យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិកាដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជួន​ចាត់ការ​តាម​នីតិវិធី​៕​ វ៉ៃកូ​

spot_img
×