Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​ប៉ះ​ខ្លាំង ! ចំ​មើល​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ ហ៊ុន ជា និង​លោក​ផ្កាយ​៣ ឪពុក​អា​ជី តើ​មួយណា​ខ្លាំង​ជាង​?

spot_img

​ភ្នំពេញ ៖ ក្រោយ​ចេញ​លទ្ធផល​ឲ្យ​ក្រុម​អា​ជី និង​អា​ម៉ី រួចខ្លួន ដោយ​គ្រាន់តែ​ឲ្យ​សុំទោស និង​ធ្វើ​កិច្ចសន្យា​៨​ចំណុច​បញ្ចប់រឿង ជាហេតុ​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់​កាន់តែខ្លាំង​ឡើង ដោយ​ចោទឡើង​ចំៗ​ថា អ្នកក្រ​ធ្វើ​ខុសត្រូវ​ជាប់គុគ ចំណែក​អ្នកមាន​លុយ ឬ អំណាច​បុណ្យស័ក្តិ​វិញ គឺ​ច្បាស់​ណាស់​រួចខ្លួន​។​

​ជាក់ស្តែង ដូចជា​ករណី​បុគ្គល​លោក ហេង យិន (​ហៅ​ចំប៉ី​ខ្មៅ​) ដែល​ក៏បាន​ប្រព្រឹត្ត​ទង្វើរ​មើលងាយ​ពូជ​សាសនា ដូចគ្នានេះ​ផងដែរ គឺ​ត្រូវ​ជាប់ពន្ធ​ធនាគារ ២ ឆ្នាំ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា មកពី​ចំប៉ី​ខ្មៅ គ្មាន​ខ្សែ គ្មាន​លុយ​។​

​ជុំវិញ​រឿងរ៉ាវ​ដ៏​ក្តៅគគុក​នេះ​ផងដែរ ឯកឧត្តម ហ៊ុន ជា ដែល​ក៏​ធ្លាប់​ឈឺចាប់ និង​ចេញមុខ​សម្ភាសន៍​សួរ​ផ្ទាល់មាត់ ទៅនឹង​ទង្វើរ​របស់​ចំប៉ី​ខ្មៅ រហូត​ចំណាត់ការ​ផ្លូវច្បាប់​មាន​ប្រសិទ្ធភាព បាន​បង្ហោះ​សារ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើការ​ងារ​នេះ​ឡើងវិញ​យ៉ាង​ដូច្នេះ​ថា​៖ «​មិន​ថាខ​មិន រឺ​ឆាត​មក​ផ្ទាល់​ដល់​រូបខ្ញុំ គឺ​សឹងតែ 99% ដែល​ចង់អោយមាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ហើយ​មិនមែន ដុត​អោយ​ខ្លោច រោល​អោយ​ឆៅ​នោះទេ គ្រាន់តែ​ចង់អោយមាន​យុត្តិធម៌​ដល់​ខ្មែរ​គ្រប់គ្នា​។​

​ក្នុងនាម​ខ្ញុំ​ក៏​ជា​ប្រជាជន​ខ្មែរ​មួយរូប​ដែរ សុំ​សំណូមពរ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្រសួង​ដែលមាន​សមត្ថភាព​ពាក់​ព័ន្ធ​ក្នុង​រឿង​ទុំ​ទាវ​2021 ដែល​អាចមាន :

1. ក្រសួង​ព័ត៌មាន​

2. ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​

3. ក្រសួង​ធម្មការ និង​សាសនា​

4. ក្រសួង​អប់រំ​

​មេត្តា​ត្រួត​ពិនិត្យឡើងវិញ​នូវ​កំហុសឆ្គង​ដែលមាន​ចេតនា​គ្រោងទុក​នេះ​ឡើងវិញ ពោលគឺ​កុំ​ឲ្យ​រាស្ត្រ​គិតថា ច្បាប់​លំអៀង ហើយ​ច្បាប់​អនុវត្ត គឺមាន​សម្រាប់​អ្នកក្រ និង​អ្នកមាន​។​

​មន្ដ្រី​ធ្វើ រាស្ត្រ​រងចាំ​មើល ពី​ពលរដ្ឋ​ខ្មែរ​មួយរូប​ដែល​ស្រឡាញ់​ខ្មែរ​»​។​

​ចំណែក​លោក ផែង វណ្ណៈ វិញ​ក៏បាន​បង្ហោះ​សារ​ប៉ុន្មាន​ឃ្លា​បែប​សើចចំអក​ដល់​ក្រសួង​វប្បធម៌ ថា​៖ «​ចំប៉ី​ខ្មៅ ជា​កូន​កសិករ​ក្រីក្រ និយាយ ខុសត្រូវ ចាប់​បញ្ជូនទៅ ដាក់ពន្ធនាគារ ។ ចំណែក​ក្រុម​និពន្ធ និង ដឹកនាំ​សំដែង​រឿង​ទុំ​ទាវ បំភ្លៃ អក្សរសិល្ប៍​ខ្មែរ បំផ្លាញ​សាសនា តែ គេ​មាន​លុយ ឪពុក​គេ​ពាក់​ផ្កាយ ៣ មាន​មន្ត្រី រត់ការ​ឆ្វេ​ច​ឆ្វាច ត្រឹមតែ សុំទោស និង​ធ្វើ កិច្ចសន្យា​ត្រលប់​ទៅផ្ទះ វិញ​។

​អរគុណ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​ខិតខំ​ធ្វើ ការ​ឲ្យ​មហាជន​មើលឃើញ​កាន់តែច្បាស់​ថា កម្ពុជា ច្បាប់​មាន​ស្តង់ដារ​២​។ មាន​លុយ មានបុណ្យ​ស័ក្ដិ ធ្វើ ខុស​យ៉ាងណា​ក៏​គ្មាន​ទោស​ដែរ​។ ចំណែក​អ្នកក្រីក្រ អត់លុយ អត់​បុណ្យស័ក្ដិ សូម្បីតែ​ញញឹម ក៏​គេ​ថា​ខុស​ដែរ »៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×