Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយ​ខែ​កន្លះ​យុទ្ធនាការ​ស្តារ​លូ​បាន​ជិត​១០០​គីឡូម៉ែត្រ ស្មើរ​៣៣​ភាគរយ ក្នុង​ខណ្ឌ​ទាំង​៤ កណ្តាល​ក្រុងភ្នំពេញ​

spot_img

​ភ្នំពេញ ​៖ ​លោក​អភិបាល​រាជធានី​បាន​លើកឡើង​ថា​៖​យុទ្ធនាការ​ស្តារលូ លាង​លូ រយៈពេល​៤៣​ថ្ងៃ​កន្លងមកនេះ ក្នុងចំណោម​ខណ្ឌ​ទាំង​៤​នៅ​កណ្តាល​រាជធានី​ភ្នំពេញ សម្រេច​លទ្ធផល​បាន​ជិត​១០០​គីឡូម៉ែត្រ​រួចមកហើយ ក្នុងចំណោម​លូ​សរុប​៤១៨​គីឡូម៉ែត្រ ក្នុង​បំណង​រំដោះ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​នៅ​ក្នុង​រដូវវស្សា​ខាងមុខ​នេះ​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​នៃ​ការ​ស្តារលូ ក្នុង​ខណ្ឌ​ទាំង​បួន​នៅ​កណ្តាល​ក្រុងភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

ក្រោយ​ច់​កិច្ចប្រជុំ​លោក​ម៉េត មាស​ភ័ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​៖​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា “​ក្នុងចំណោម​ប្រវែង​លូ​សរុប​៤១៨​គីឡូម៉ែត្រ ក្នុង​ខណ្ឌ​ដូនពេញ ទួលគោក ៧​មករា និង​ខណ្ឌចំការមន រយៈពេល​៤៣​ថ្ងៃ​កន្លងមកនេះ គឺ​សម្រេច​ស្តារលូរ និង​លាង​លូ បាន​ចំនួន​៩៩​គឺ​ឡូ​ម៉ែត្រ ស្មើរ​នឹង​លូ​ចំនួន​១២៨​ខ្សែ គឺ​ស្មើរ​នឹង​៣៣​ភាគរយ​នៃ​ផែនការ​សរុប លូ​ចំនួន​៤៤០​ខ្សែ​”​។​

លោ​អភិបាល​បានបញ្ជាក់​ថា ​៖ ​ការស្តារ​លូ​នេះ គឺ​មាន​ការចូលរួម​សហកា​រ រវាង​រដ្ឋបាល​ខណ្ឌ ទាំង​៤​កណ្តាល​ក្រុង និង​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ដែល​ប្រើប្រាស់ នូវ​ឧបករណ៍​មួយចំនួន​ដូចជា​កៅ​ឡាក់ និង​រថយន្ត​បូម​លូ​។ ឯកឧត្តម​បញ្ជាក់ថា ក្នុង​រយៈពេល​នៃ​ការ​ស្តារលូ រយៈពេល​កន្លង​ទៅនេះ គឺ​សង្កេតឃើញថា មាន​លូ​ខ្លះ ពោ​ពេញ​ទៅ​សំរាម និង​កាក​សំណល់ ផ្ទះបាយ របស់​ប្រជាពលរដ្ឋ និង​តាម​ហាង​លក់​អាហារ​មួយចំនួន ដែល​តែងតែ​យក​កាកសំណល់ ទៅ​ចាក់​ចូល​ក្នុង​លូ ឬ​នៅ​តាម​មាត់​លូ ដែល​បង្ករ​អោយមាន​ការកកស្ទះ នៅពេល​មាន​ភ្លៀង​ធ្លាប់​មក​ម្តងៗ​។ ជាមួយគ្នា​នោះ​ផងដែរ មន្ត្រី​ជំនាញ ក៏​បាន​ធ្វើ​ការផ្លាស់ប្តូរ​លូ ពី​តូ​ទៅ​ធំ និង​ជំរុញ​ការតភ្ជាប់​លូ អោយ​ជាប់​ជា​បណ្តាញ ដើម្បី​បង្ហូរ​ទឹកលូ ចូល​ទៅ​ដល់​ប្រឡាយ ឬ​ស្ថាន៏យ៍​បូម​លូ​ផងដែរ​។​

ទាក់ទិន​ទៅ​នឹង​យុទ្ធនាការ​ស្តារលូ លាង​លូ និង​ស្តារ​ប្រឡាយ ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នេះ លោក​ឃួង ស្រេង បាន​ជំរុញ ឱ្យ មន្ទីរជំនាញ ក៏​ដូច​ជា​ខណ្ឌ យកចិត្តទុកដាក់ ក្នុងការ​ស្តារលូ អោយ​ហើយ ដើម្បី​ត្រៀម​រំដោះ​បញ្ហា​ទឹក​លិច ដោយ​ទឹកភ្លៀង​ក្នុង​រដូវវស្សា​ខាងមុខ​នេះ និង​អោយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​ខណ្ឌ​រួម​គ្នា​បន្ត​អនុវត្តន៍​ការងារ​នេះ និង​ធ្វើ​ការផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ពី​ការដាក់​ទុក​សំរាម​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​យក​កាកសំណល់​ចាក់​ចូល​ក្នុង​ប្រព័ន្ធ​លូ​នោះទេ​។​

គួរ​បញ្ជាក់ដែរថា​៖​ដោយឡែក​ប្រព័ន្ធ​បង្ហូរទឹក​តាម​ប្រឡាយ គឺ​សំដៅ​ទៅលើ​ខណ្ឌ​ជាយៗ​រាជធានី​ភ្នំពេញ ដែល​មាន​បញ្ហា​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែរនោះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការរំដោះ​ទឹក នៅ​តំបន់​មួយចំនួន​ជាពិសេស តំបន់​ដង​នង្គ័ល​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ គឺ​រក​លទ្ធភាព​រំដោះ​ទឹក​ភាគ​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ ហើយ​ការងារ​ដាក់​បណ្តាញ​លូ ក៏ដូចជា​ស្តា​ប្រឡាយ​មួយចំនួន​ត្រូវបាន​រៀបចំ​ចាត់ចែង ដាក់​ផែនការ​គ្រោង​នឹង​ត្រៀម​បើក​ការដ្ឋាន នៃ​ការសាងសង់​ស្ថានីយ៍​បូមទឹក​នៅ​លូ​៥ ដែល​ជា​ចំណុច​មួយ ក្នុង​ការរំដោះ​ទឹក​ដែល​បាន​ហូរ​ពី​ភាគ​ខាងកើត និង​ខាងត្បូង​ព្រលានយន្តហោះ ដើម្បី​បង្ហូរ​បន្ត​ទៅកាន់​តំបន់​ជើងឯក​។​

លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ អោយដឹងថា បញ្ហា​ដែល​បាន​ដោះស្រាយ​នោះ គឺ​ស្តារ​ប្រឡាយទឹក បង្កើន​ស្ថានីយ​បូមទឹក កសាង​បណ្តាញ​លូ​មេ​ពិសេស​ក្នុង​ខណ្ឌ​ចំនួន​៤​នៅ​កណ្តាល​ក្រុង និង​បាន​ដាក់ចេញ​ជា​ផែនការ​ថ្មី​មួយ ដោយ​ឲ្យ​ស្តារលូ​ទាំង​ខ្នាត​តូច និង​ធំ ដែល​មាន​ប្រវែង​៤១៨​គីឡូម៉ែត្រ ហើយ​គម្រោង​នេះ ដោយ​ប្រើ​រយៈពេល​៥​ខែ ដើម្បី​អនុវត្ត​ផែនការ​ឲ្យបាន​រួចរា​ល់​មុន​រដូវវស្សា​មកដល់​។

លោក​អភិបាល​បាន​បន្តថា ៖​ការងារ​ទាំងអស់​នេះ គឺ លោក​អភិបាល​រាជធានី បាន​ណែនាំ​ឱ្យ​បង្កើត​ជា​គណៈកម្មការ​មួយ​ច្បាស់លាស់ ដើម្បី​ជំរុញ​ការងារ ឱ្យបាន​ល្អ និង​ទាន់​ពេលវេលា និង​កាត់បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយ​៕​ ដោយ​៖​កូឡាប​

spot_img
×