Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសចិនម្នាក់ នោមដាក់ក្នុងជណ្តើរយន្ត មានអីជណ្តើរយន្តទុស្សេ ធ្វើឲ្យជាប់ខ្លួនក្នុងនោះ Video inside)

spot_img

ក្មេងប្រុសចិនដ៏គគ្លើនម្នាក់ បានឈរនោមក្នុងជណ្តើរយន្ត ប៉ុន្តែមានអី កម្មតាមតន់ហន់ បណ្តាលឲ្យជណ្តើរយន្តទុស្សេ ធ្វើឲ្យជាប់ខ្លួនក្នុងនោះ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានសិង្ហបុរី Channel New Asia។

បើតាមវីដេអូកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា ក្មេងប្រុសនោះ ក្រោយពេលមិនឃើញមាននរណានៅក្នុងជណ្តើរយន្តជាមួយខ្លួន បានបាញ់នោមទៅលើប៊ូតុងចុច ប៉ុន្តែជាលទ្ធផល វាបណ្តាលឲ្យមានបញ្ហាទុស្សេ ទ្វារជណ្តើរបើកមិនកើត ចំនែកប៊ូតុងចុចមានចេញភ្លើង។

ក្រោយពេលមានហេតុការណ៏ ដែលកើតឡើងនៅទីក្រុង Chongqing ក្មេងប្រុសនោះបានជាប់ខ្លួនក្នុងជណ្តើរ យន្តមួយរយៈ មុនពេលវាត្រូវបានគេជួយសង្រ្គោះ។

ក្មេងប្រុសដែលជាប់ក្នុងនោះ ទំនងជាភ័យខ្លួន បានព្យាយាមចុចប៊ូតុង ដើម្បីចេញក្រៅ។

បន្ទាប់ពីមានការចែកចាយវីដេអូនេះ ក្រសួងសន្តិសុខរបស់ចិនបានចេញសារព្រមាន ដោយបានប្រាប់ដល់ ឪពុកម្តាយទាំងអស់ឲ្យអប់រំកូនៗរបស់ពួកគេឲ្យបានល្អ។

ទោះយ៉ាងណា ឪពុកម្តាយក្មេងនោះ បាននិយាយថា កូនរបស់ពួកគេមិនអាចបាញ់នោមបានខ្ពស់បែបនោះទេ ហើយពួកគេមិនជឿទាល់តែសោះថា កូនរបស់ពួកគេស្ថិតនៅក្នុងហេតុការនោះ៕ សុភ័ក្ត្រ

spot_img
×