Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើបញ្ឈប់ក្រុមហ៊ុន ដួង ស្រួច គ្រុបឬក្រុមហ៊ុនឯកជនណាមួយប្រមូលផល ឬ អនុផលព្រៃឈើនៅតំបន់គម្រោងសម្បទានដីសង្គមកិច្ច

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៦កុម្ភៈឆ្នាំ២០១៨ នេះឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីស្ដីទី ទីស្ដីការគណៈរដ្ឋមន្ត្រីស្នើរទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានសម្រេចជាគោលការណ៌បញ្ឈប់ក្រុមហ៊ុនដួងស្រួចគ្រុបឬក្រុមហ៊ុនឯកជនណាមួយប្រមូលផល អនុផលព្រៃឈើ នៅក្នុងតំបន់គម្រោងសម្បទានដីសង្គមកិច្ច។ នេះបើយោងតាមលិខិតរបស់លោក ប៊ុន អ៊ុយ រដ្ឋលេខាធិការនៃ ទីស្តីការគណៈរដ្ឋមន្រ្តី។

នៅក្នុងលិខិតនេះ លោក ប៊ុន អ៊ុយ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើរបស់ក្រសួងបរិស្ថាន មិនអនុញ្ញាតឲ្យក្រុមហ៊ុន ឌួង ស្រួច គ្រុប ឬក្រុមហ៊ុនផ្សេងទៀត ធ្វើអាជីវកម្មប្រមូលផល-អនុផលព្រៃឈើលើដី ដែលរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋកន្លងមក ឬធ្វើអាជីវកម្មប្រមូលផល-អនុផលព្រៃឈើ នៅក្នុងទីតាំងគម្រោងដីសម្បទានសង្គមកិច្ចទាំងអស់»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញលិខិតឲ្យបញ្ឈប់សកម្មភាពប្រមូលផល អនុផលព្រៃឈើរបស់ក្រុមហ៊ុន ឌួង ស្រួច គ្រុប ដែលមានសិទ្ធិប្រមូលផល អនុផលព្រៃឈើ ក្នុងដីសម្បទានសង្គមកិច្ច ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន ១៥៤៤ហិកតា។

បន្ទាប់ពីមានការសម្រេចពីក្រសួងកសិម្ម នៅចុងខែមករា ឆ្នាំ២០១៨ មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើកិច្ចសន្យា ជាមួយតំណាងក្រុមហ៊ុន ឌួង ស្រួច គ្រុប ឲ្យអនុវត្តលិខិតណែនាំរបស់ក្រសួងកសិកម្ម ដើម្បីបញ្ឈប់ទាំងស្រុង សកម្មភាពប្រមូលផលអនុផលព្រៃឈើក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយត្រូវបានតំណាងក្រុមហ៊ុនចូលសហការជាមួយផងដែរ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×