Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​នៅ​ព្រំដែន​កម្ពុជា ថៃ ទប់​ស្គា​ត់​ពលករ​ខ្មែរ ឆ្លងដែន​ដែល​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក បង្ការ​ជំងឺ​កូ​វីដ​១៩

spot_img

​បន្ទាយមានជ័យ ៖ កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ​និង​កងទ័ព ដែល​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​នានា​ចំណុះ​ភូមិភាគ​៥ និង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ បាននិងកំពុង​បង្កើន​ល្បាត​ទប់​ស្គា​ត់លំ​ហូរ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ដែល​មិនបាន​ត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​បំណង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។​

​សម្រាប់​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​នេះ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ថា​៖ នគរបាល​វរៈ​ព្រំដែន​គោគ​ទាំង​៤ វរៈ​បាន​សហការ​នឹង​កម្លាំងប្រដាប់អាវុធ​ជួរមុខ (​កងទ័ព កងរាជអាវុធហត្ថ​) រួមគ្នា​ការពារ​ទប់ស្កាត់​ពលក​រ​ចំណូលស្រុក និង​ចំណាកស្រុក​និង​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ។​

​រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សេង ធា​រិ​ន មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ និង​ជា​នាយសេនាធិការ​បាន​ឲ្យ​ដឹង​ថ្ងៃទី​១៣​ខែកុម្ភៈ​ថា ៖ កងកម្លាំង​ចម្រុះ​បាន​សហការគ្នា​បង្កើន​ល្បាត ត្រួតពិនិត្យ រឹតបន្តឹង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន ទប់ស្កាត់​ការ​ជ្រៀត​ចេញ ចូល​ពលករ​ខុសច្បាប់ ក្នុង​បំណង​បង្ការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​
​ក្នុងនោះ​ត្រូវ​ត្រួតពិនិត្យ រឹតបន្តឹង​មិន​ឲ្យ​មាន​ពលករ​ឆ្លងដែន ដែល​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ ១៩ ។​

​ជាក់ស្តែង កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥២ ក៏​ដូច​តំបន់​ប្រតិបត្តិកា​រសិក​រង​ប៉ៃលិន និង​នគរបាល​ព្រំដែន​បាន​បំពេញបេសកកម្ម ការពារ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​ខេត្ត​ប៉ៃលិន ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ពង្រឹង​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ពោលគឺ​មិនត្រូវ​ឲ្យ​មានការ​ឆ្លងដែន​ណា​ដែល​មិនបាន​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។​

​ដូចគ្នា​ដែរ កងការពារ​ព្រំដែន​លេខ​៥០១ ចាត់តាំង​កម្លាំង​ល្បាត តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ ។​

​រីឯ​លោក​វរសេនីយ៍ឯក ចាន់ ប៊ុន​ឌី មេបញ្ជាការ កងការពារ​ព្រំដែន​លេខ​៥០១ កាលពី​ថ្ងៃទី​១២ -១៣​ខែកុម្ភៈ ឆ្នាំ​២០២១ (​ចំ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​តាម​ច័ន្ទ​គតិ ) បាន​ចាត់តាំង​កម្លាំង​ល្បាត​ព្រំដែន​ចាប់ពី​អូរ​រំដេង ព្រំប្រទល់​ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង ដល់​ភ្នំ​ធំ ព្រំប្រទល់​ស្រុក​សំឡូត ខេត្តបាត់ដំបង ដើម្បី​ត្រួតពិនិត្យ រក្សា​ការពារ​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ទប់ស្កាត់​រាល់​បទល្មើស​នា​នា ដែល​អាច​កើតមាន​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ឈរជើង​។​

​ជាការ​កត់សម្គាល់ របាយការណ៍​កង​យោធា​ខាងលើ​ឲ្យ​ដឹងថា ៖ ក្នុងភូមិ​សាស្ត្រ​នេះ គ្មាន​បទល្មើស​ឆ្លងដែន ពលករ​ឆ្លងដែន​ឬ​គ្មាន​បញ្ហា​អសន្តិសុខ​ឡើយ​។

លោក​បន្តថា ក្រៅពី​ភារកិច្ច​ស្នូល​របស់​អង្គភាព និង​ការងារ​ល្បាត ក៏បាន​ចាត់តាំង​កម្លាំង​មួយចំនួន ប្រចាំ​ការត្រៀម​ត្រួតពិនិត្យ ទប់ស្កាត់​ពលករ​ឆ្លង​ដែន​តាម​ច្រករបៀង​ពី​ប្រទេស​ថៃ នៅតាម​បណ្តា​គោលដៅ​ច្រករបៀង​នានា ដែល​មិនបាន​ត្រួតពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ៕ ដោយ ៖ បន្ទាយ​

spot_img
×