Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​៤៤​ថ្ងៃ ៖ ស្លាប់​មនុស្ស ២១៧​នាក់​ស្លាប់ និង​របួស ៦០៨​នាក់

spot_img

​ភ្នំពេញ ៖ របាយការណ៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល ៤៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២១៧​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៦០៨​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៣៤៨​នាក់​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ១១​លើក ស្លាប់ ៧​នាក់ របួស​ចំនួន ២២​នាក់ ក្នុងនោះ​របួសស្រាល ១០​នាក់ និង​ធ្ងន់​ចំនួន ១២​នាក់​។​
​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៤៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៤០៦៣៨​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៣០០៩០​គ្រឿង និង​រថយន្ត​ចំនួន ១០៥៤៨​គ្រឿង រថយន្ត​តូច ៨៥៥៣​គ្រឿង និង​ធំ ១៩៩៥​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×