Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១៤ កុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ដែល​ក្រុមគ្រូពេទ្យ និង​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស ផ្តល់នូវ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ជូន សម្តេច​តេ​ជោ សែន ខណៈ​នាវា​វែ​ស​ស្ទឺ​ដាម​ចាកចេញ តែ​វ៉ាក់សាំង​កូ​វីដ -១៩ ចូល​មកដល់​កម្ពុជា​

spot_img

​ភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែងថា នាវា​វែ​ស​ស្ទឺ​ដាម​ចាកចេញ តែ​វ៉ាក់សាំង​កូ​វីដ -១៩ ចូល​មកដល់​កម្ពុជា ដែល​បាន​ផ្តល់នូវ​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ជូន សម្តេច​តេ​ជោ សែន​។​

​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ដែល​ក្រុមគ្រូពេទ្យ និង​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស បាន​សំដែង​នូវ​សេចក្តី គោរព​ស្រឡាញ់​ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា រួមជាមួយ​នឹង​ខួប​មួយឆ្នាំ​នៃ​នាវា​វែ​ស​ស្ទឺ​ដាម​ដែល​បាន​ចូល​សំចត​នៅ​កម្ពុជា ខណ​:​ពេលដែល​វ៉ាក់សាំង​កូ​វីដ​-១៩ ក៏បាន​មកដល់​កម្ពុជា​នៅពេលនេះ ក្រោម​កណ្តាប់ដៃ​ដែក សម្តេច​តេ​ជោ សែន ៖

​ថ្ងៃនេះ គឺជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ដែល​ក្រុមគ្រូពេទ្យ និង​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស សូម​គោរព​ជូន​នូវ​សេចក្តី​គោរព​ស្រឡាញ់ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​រំដោះ​ប្រទេសជាតិ នាំមក​នូវ​សុខសន្តិភាព ការ​បង្រួម​បង្រួម​ជាតិ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​រីកចម្រើន ក្រោម​គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេ​ជោ​។ លើសពីនេះ អ្វីដែល​គួរ​ឲ្យ​គោរព និង​កោតសរសើរ​យ៉ាង​ក្រៃលែង ដោយ​ខានមិនបាន​នោះ គឺ​ភាពជា​អ្នកដឹកនាំ​ដ៏​ខ្លាំង និង​រឹងមាំ​របស់ សម្តេច តេ​ជោ សែន នៅក្នុង​បរិបទ​នៃ​ការទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា បាន​ដោយ​ជោគជ័យ និង​ដែល​រិត​តែ​បង្ហាញ​ពិភពលោក​ឱ្យឃើញ កាន់តែច្បាស់ និង​ពិសេស​ទៀត​ដែរនោះ គឺ​ការអនុញ្ញាតឱ្យ​នាវា វែ​ស​ស្វី​ដាម​ចូល​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ការសម្រេចចិត្ត​ប្រកបដោយ​ទឹកចិត្ត​មនុស្ស​ធ៌​ម​នេះ រឹតតែ​បានបង្ហាញ​ពិភពលោក​ឲ្យ​បាន​ស្គាល់​កម្ពុជា​កាន់តែច្បាស់​ថែម​ទៀតថា ប្រទេស​កម្ពុជា ជា​ប្រទេស​តូចតាច តែមាន​បេះដូង​ធំ​ទូលាយ ដែល​តាមរយ​:​កាយវិការ​មនុស្សធម៌​នេះ កម្ពុជា ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ សិទ្ធិ​នៃ​ការរស់រានមានជីវិត​របស់​មនុស្ស ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និង​ថែមទាំង​ហ៊ាន​ប្រថុយប្រថាន​ដើរ​ឆ្លងកាត់​នូវ​គ្រោះ​ហានិភ័យ​ធំធេង​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ មក​ក្នុងប្រទេស​របស់ខ្លួន ប្រសិនបើ​នៅពេលនោះ មិនមាន​ការគ្រប់គ្រង​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ ទាំងអស់​នៅលើ​នាវា​ខ្នាត​យក្ស​នេះ បាន​ត្រឹមត្រូវ​ទេនោះ​។​

​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ការរំដោះ​អ្នកដំណើរ និង​អ្នក​បម្រើការ​ជាង​ពីរពាន់​នាក់ ដែលមាន​ជាតិ​សាសន៍​ចម្រុះ​ជាច្រើន​នៅលើ​នាវា​វែ​ស​ស្ទឺ​ដាម​នេះ ឲ្យ​បាន រួច​ចាក​ផុតពី​គ្រោះ​មរណៈ​នៅ​កណ្តាល​ជលសារ​ដ៏​ល្វឹងល្វើយ ដោយបាន​អនុញ្ញាត​ឲ្យ​នាវា​វែ​ស​ស្ទឺ​ដាម បាន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ មួយឆ្នាំ​កន្លងមកនេះ គឺ​ពិតជា​ទង្វើ​ដ៏​អស្ចារ្យ​មួយ ដែល​គួរឱ្យ​មានការ​កត់ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ជា​កាយវិកា​យ​មនុស្សធម៌ និង​ការ គោរព​សិទ្ធិ​រស់រានមានជីវិត​របស់​មនុស្ស​ដ៏​ពិតប្រាកដ​របស់​កម្ពុជា ហើយក៏​បានផ្តល់​ឱកាស​ឲ្យ​អ្នកដំណើរ និង​អ្នក​បម្រើការ​នៅលើ​នាវា​នោះ​ទាំង អស់ បាន​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​នៅតាម​ប្រទេស​ដែល​ខ្លួន​រស់នៅ​រៀងៗ​ខ្លួន ប្រកបដោយ​សុខ​សុវត្ថិភាព និង​មិនមាន​ការឆ្លង​វីរុស​កូ​វីដ ១៩ ឡើយ​។ កាយវិការ​បែបនេះ គឺ​កម្រ​មាន​ណាស់​នៅលើ​លោក​យើង​នេះ នៅពេលដែល​បុគ្គល​គ្រប់រូប និង​ប្រទេស​មួយចំនួន​ក្នុង​តំបន់ និង លើ​សាកលលោក កំពុងតែ​មានការ​ភ័យខ្លាច​ជាខ្លាំង​ពី​ការឆ្លង​នូវ​វីរុស​កូ​វីដ​-១៩ ពី​អ្នកដំណើរ ដែល​បាន​បង្កើតឡើង​នូវ​ស្ថានភាព​ភ័យខ្លាច​ផង ភាព​រើសអើង​ផង និង​ភាព​អាត្មានិយម​ផង ដោយ​ភ្លេច​គិត ឬក៏​មិនបាន​គិតគូរ​ពី​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​និយ័តកម្ម​អន្តរជាតិ​ឆ្នាំ​២០០៥ (THR 2005) នោះឡើយ​។​

​ទន្ទឹមនឹង​ខួប​មួយឆ្នាំ​នៃ​ការចូល​សំចត​នាវា​វែ​ស​ស្វី​ដាម​នៅ​កម្ពុជា យើង​ក៏បាន​ឃើញ​ផងដែរ​នូវ​ការចូល​មកដល់​នូវ​វ៉ាក់សាំង​កូ​វីដ​-១៩ ដែលជា​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ក្រសួងសុខាភិបាល​កម្ពុជា​កំពុងតែ​ធ្វើ​យុទ្ធនា​ការចាក់​ជូន​ដល់​ក្រុមមនុស្ស និង​ប្រជាពលរដ្ឋ​កម្ពុជា​តាំងពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​។ នេះ ក៏​បានមក​ដោយសារ​កា​រ​គិតគូរ​ដ៏​ហ្មត់ចត់ និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ សែន ដែល​បាន​បង្កឱ្យមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម​ភាគី​មិត្ត​ចិន ដែលជា​មិត្ត​ដែកថែប​របស់​កម្ពុជា ហើយ​ហេតុការណ៍​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​ចំនួន ៥ ព្រឹត្តិការណ៍​ធំៗ គឺ​

១). ការ​នាំចូល​វីរុស​ពី​ក្រៅប្រទេស តាម​អ្នកដំណើរ​ទេសចរ និង​ប្រជាជន​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស បន្ទាប់ពី​មានការ ផ្ទុះឡើង​នូវ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ទីក្រុង​ហាន​នៃ​ប្រទេស​ចិន នៅ​កំឡុង​ខែមករា ដល់ ២​វិច្ឆិកា ឆ្នាំ​២០២០

២). ព្រឹត្តិការណ៍​នាវ​ស​ស្ទ័​ដាម នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០

៣). ព្រឹត្តិការណ៍ ៣​វិច្ឆិកា ឆ្នាំ​២០២០

៤). ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ឆ្នាំ​២០២០ និង​

៥). ព្រឹត្តិការណ៍​ពលករ​ខ្មែរ​វិល​ចូលក្នុង​ប្រទេស​តាម​ច្រកព្រំដែន​នានា​

​ត្រូវបាន​ចាត់ចែង គ្រប់គ្រង និង​ធ្វើ​អន្តរាគមន៍​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិ​ភាពល្អ ដែល​សុទ្ធសឹងតែ​ជា​សមិទ្ធិផល​ទទួលបាន​មកពី​ការដឹកនាំ​ដ៏ ត្រឹមត្រូវ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​និយាយ​ដោយឡែក គឺ​បានមក​ដោយសារតែ​កណ្ដា​ប់​ដៃ​ដែក​របស់ សម្តេច​តេ​ជោ សែន ព្រមទាំង​ការ​ត្រង ត្រាប់​ប្រតិបត្តិ​របស់​ក្រសួងសុខាភិបាល​ដែលមាន​ក្រុមគ្រូពេទ្យ​ជួរមុខ និង​របស់​ក្រុមការងារ​អន្តរ​វិស័យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ ក្រោម​ជាតិ កងទ័ព កងកម្លាំង​មាន​សមត្ថកិច្ច ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ ធីតា វិស័យ​ឯកជន និង​ការចូលរួមរ​បស់បង​ប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់ ក្រោម​ស្មារតី​សាមគ្គីភាព និង​ខ្មែរ​ជួយ​ខ្មែរ​។​

​ដោយឡែក ថ្មីៗ​នេះ ទន្ទឹមនឹង​ការអនុវត្ត​នូវ​សិទ្ធិ​មិន​ចម្លង​វីរុស​កូ​រីដ​-១៩ ទៅ​អ្នកដទៃ កម្ពុជា ក៏​កំពុងតែ​អនុវត្តន៍​នូវ​សិទ្ធិ​នៃ​ការទទួលបាន​នូវ​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​មនុស្សលោក​កំពុងតែ​ទន្ទឹង​រងចាំ​ជា​យូរ​មកហើយ សម្រាប់​ប្រើប្រាស់​ជា​ឧបករណ៍​មួយទៀត​បន្ថែម​លើ​វិធានការ​សុខាភិបាល ៣​ការពារ និង ៣​កុំ ដើម្បី​ឲ្យ​បុគ្គល និង​សហគមន៍​កម្ពុ​ជាមាន​មធ្យោបាយ​ការពារ​ខ្លួន​ដ៏​រឹងមាំ​ផង បង្កើតឱ្យមាន​ភាពស៊ាំ​ទៅនឹង​ជំងឺ​នេះ​ផង និង​មាន​កងការពារ​គ្រប់គ្រាន់​ក្នុង​ខ្លួន​បុគ្គល​ផង សម្រាប់​ទប់ទល់​កុំឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ពី​ការ​វ៉ៃ​លុក​របស់​សត្រូវ​គ្មាន​ស្រមោល​កូ​វីដ​-១៩​។ សូម​ចងចាំ​ថា កាតព្វកិច្ច​របស់​ពល​រដ្ឋ​គ្រប់រូប​នៅពេលនេះ គឺ​សិទ្ធិ​ក្នុងការ​អនុវត្តន៍​វិធានការ ៣​ការពារ និង ៣​កុំ ឲ្យ​បាន​ខ្ជាប់​ខ្លួន​ជានិច្ច ដោយ​កុំ​ភ្លេចខ្លួន​ថា វីរុស​កូ​វីដ​-១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ​ទេ ដែល​អាច​ឆ្លង​មក​បុគ្គល​បាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។ រីឯ ការស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​ការចូលរួមចំណែក​ដ៏​ធំធេង​ណាស់​របស់​បុគ្គល​ម្នាក់ៗ​នៅក្នុង​ការជួយ​សង្គម​ជាតិខ្មែរ និង​ជួយ​សាកល លោក​ឱ្យ​ឆាប់​បាន​វិលត្រឡប់​ទៅ​ការរស់នៅ​ធម្មតា​តាម​គន្លង​ថ្មី ហើយក៏​ជា​កាយវិការ​មនុស្ស​ធ៌​ម​ដ៏​សំខាន់​មួយ​ផងដែរ ក្នុងការ​ជួយសង្គ្រោះ​អាយុ ជីវិត​ខ្លួនឯង​ផង និង​ជួយ​ដល់​មនុស្សជាតិ​លើ​លោក​យើង​នេះ​ផង ឱ្យបាន​ចៀស​ផុតពី​គ្រោះមហន្តរាយ​សុខភាព​សាធារណៈ ដែល​បណ្តាលមកពី ការ​រាតត្បាត​ជំងឺឆ្លង​ដោយសារ​ការ​លុក​ពី​វីរុស​កូដ -១៩ នេះ​។ ដូច្នេះ យើងទាំងអស់គ្នា មិនត្រូវ​អល់អែក និង​មិនត្រូវ​ចាញ់បោក​ការឃោសនា អកុសល​របស់​ជន​អគតិ​មួយចំនួន ប្រសិនបើ​បុគ្គល មិន​ចង់​ជួបប្រទះ​ជាមួយ​សភាព​ធ្ងន់ធ្ងរ​សុខភាព​ដោយសារ​ការ​វ៉ៃ​លុក​ពី​វីរុស​កូ​រីដ​–១៩​ទេនោះ សូម​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទៅតាម​ក្រុមមនុស្ស ដែលមាន​ការប្រកាស​ផ្សាយ​ដោយ​ក្រសួងសុខាភិបាល ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូដ -១៩ ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​។ ជារឿយៗ រហូត​សូមឱ្យ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ បានផ្តល់​នៅ​ក្តី​ស្រឡាញ់​ជូន​ដល់​បងប្អូន​ជនរួមជាតិ ជាពិសេស​សូម​គោរព​ជូន​នូវ​ក្តី​គោរព​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី​របស់ សម្តេច​តេ​ជោ ទាំងអស់ និង​សូមឱ្យ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នេះ បាន ក្លាយទៅជា​ចលករ​ដ៏​រឹងមាំ​ជួយ​ជម្រុញឱ្យមាន​ការស្រឡាញ់​ចូលចិត្ត និង​បន្ត​អនុវត្តន៍​ដោយ​សូម​កុំឱ្យ​មានការ​ភ្លេច​ឱ្យសោះ​សម្រាប់​បុគ្គល​គ្រប់រូប និង​បុគ្គល​ដែល​ទទួលបាន​វ៉ាក់សាំង រួចហើយ គឺ​ត្រូវតែ​បន្ត​អនុវត្តន៍​វិធានការ ៣​ការពារ និង ៣​កុំ រួម​ជាមួយនឹង​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​បុគ្គល​បាន ចាក់​រួចហើយនោះ សម្រាប់​ខ្លួន​បុគ្គល​ផ្ទាល់ គ្រួសារ​យើង និង​សហគមន៍​យើង នឹងមាន​ភាព​ឈ្នះ​លើ​ការ​វ៉ៃ​ប្រហារ​ពី​វីរុស​កូ​វីដ​-១៩ ដែល​អាចឱ្យ​យើង​រស់នៅ​ប្រកប​ការរកស៊ី​ទទួលទាន​បាន​ឡើងវិញ​ជាធម្មតា ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន ជម្រុញ​ការវិល ត្រឡប់មកវិញ​នូវ​ទេសចរ និង​ជម្រុញ​បាន​នូវ​កំណើនសេដ្ឋកិច្ច​សង្គមជាតិ​យើង ក្រោម​ដំបូល​សុខសន្តិភាព និង​ការអភិវឌ្ឍ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×