Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNFPA នៅតែបន្តជួយដល់វិស័យសុខាភិបាលកម្ពុជា​ ជាពិសេសលើសុខភាពបន្តពូជ​ សុខភាពមាតា​ និងកម្មវិធីពន្យាកំណើត​

spot_img

ភ្នំពេញ៖ ប្រធានតំណាង UNFPA ​បានសម្តែងការកោតសរសើរ ក្នុងការជម្រុញបង្កើតផែនការយុទ្ធសាស្រ្តសុខាភិបាល​២០១៦-​២០២០​ ក៏ដូចជាគំនិតផ្តួចផ្តើមផែនទីបង្ហាញផ្លូវ ស្តីពីការកាត់បន្ថយអត្រាមរណភាពមាតា កុមារនិងទារក ក៏ដូចជាគោលនយោបាយសុខាភិបាលផ្សេងៗទៀត។

នាថ្ងៃច័ន្ទ​ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នាទីស្តីការក្រសួងសុខាភិបាល លោក សាស្រ្តាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រី Lene K. Christiansen ប្រធានតំណាង​អង្គការ​ UNFPA (UNFPA) Representative ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងខណៈពេលដែលលោកស្រីបានបញ្ចប់បេសកម្ម ជាប្រធានតំណាង UNFPA នៅកម្ពុជា ដោយចូលនិវត្តន៌។

លោកស្រីប្រធានតំណាងអង្គការ​ UNFPA បានថ្លែងអំណរគុណ លោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលតែងតែគាំទ្រ និងសហការជាមួយអង្គការ UNFPA ក្នុងការអនុវត្តកម្មវិធីសុខភាពបន្តពូជ សុខភាពមាតា​ និងកម្មវិធីពន្យារកំណើត ជាពិសេសការចូលរួមចំណែកថវិកាជាតិក្នុងការទិញមធ្យោបាយពន្យាកំណើត។​ លើសពីនេះលោកស្រីប្រធានតំណាង UNFPA ​បានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ លោក រដ្ឋមន្រ្តី​ ក្នុងការជម្រុញបង្កើតផែនការយុទ្ធសាស្រ្តសុខាភិបាល​២០១៦-​២០២០​ ក៏ដូចជាគំនិតផ្តួចផ្តើមផែនទីបង្ហាញផ្លូវ ស្តីពីការកាត់បន្ថយអត្រាមរណភាពមាតា កុមារនិងទារក ក៏ដូចជាគោលនយោបាយសុខាភិបាលផ្សេងៗទៀត។ ​លោកស្រីប្រធានតំណាងក៏បានអះអាងបញ្ជាក់ផងដែរថា​ អង្គការ UNFPA នៅតែបន្តជួយដល់វិស័យសុខាភិបាលកម្ពុជា​ ព្រមាំងត្រៀមរួចជាស្រេចក្នុងការផ្តល់ការគាំទ្រដល់ក្រសួងសុខាភិបាល និងក្រសួងផែនការ ក្នុងការរៀបចំការអង្កេតប្រជាសាស្រ្តសុខភាពនៅកម្ពុជាឆ្នាំ២០២០​ ហើយនិងមានការពិគ្រោះយោបល់លើការអភិវឌ្ឍផែនការកម្មវិធីរបស់អង្គការនាពេលខាងមុខនេះផងដែរ​ ដើម្បីបន្តគាំទ្រដល់ក្រសួងសុខាភិបាលជាបន្តទៀត។

លោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី Lene K. Christiansen និងអង្គការ UNFPA​ដែលតែងតែផ្តល់ការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ហើយអង្គការ UNFPA បានចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យបានសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ជាពិសេសគោលដៅទី៤និងទី៥។ លោក រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលមានកិច្ចសហការល្អជាមួយអង្គការ UNFPA ព្រមទាំងមន្រ្តីជើងចាស់របស់អង្គការ​ ហើយមន្រ្តីទាំងនោះតែងតែសហការគាំទ្រ​ក្រសួងសុខាភិបាល៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×