Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​សម្រេច​ឃុំខ្លួន ឧក្រិដ្ឋជន​ថ្នាំញៀន​ស្បែក​ម្នាក់ បទ​ជួញដូរ​ថ្នាំញៀន​ជិត​២​គីឡូ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​

spot_img

​ភ្នំ​ពេញ ៖ ការឃុំខ្លួន​របស់​ចៅក្រម​តុលាការ​ធ្វើឡើង នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២១ បន្ទាប់ពី​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាមួយ​ថ្នាំញៀន​ជិត ២​គីឡូក្រាម​ក្នុងទិសដៅ​នាំចេញ​តាម​ព្រលានយន្តហោះ​អន្តរជាតិ ទៅ​កូរ៉េខាងត្បូង​មិនបាន សម្រេច​ហើយ​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ការបង្ក្រាប​ដោយ​សកម្មភាព​តាម​ប្រមាញ់ ឈានដល់​ការចាប់ខ្លួន​ឧក្រិដ្ឋជន​ស្បែក​ខ្មៅ​បាន​ម្នាក់ ធ្វើឡើង​ដោយ​មន្ត្រី​គយ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ នគរបាល​អន្តោប្រវេសន៍ នឹង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល នីតិវិធី​ពី​តំណាង​អយ្យការ សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈដែល​ជននេះ​បាន​ព្យាយាម​ដឹកជញ្ជូន​ថ្នាំញៀន​ឆ្លង​ការ​កាត់​ភ្នំពេញ​ទៅ​កូរ៉េ​។​

​សូមបញ្ជាក់​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់ថា​ប្រតិបត្តិការ​នេះ​ក្តៅគគុក​នេះ​ឈានដល់​វាយខ្នោះ ជនជាតិ​អ៊ុយ​ហ្គ​ង់​ដា​ម្នាក់ រួម​ជា មួយ ថ្នាំញៀន​ទម្ងន់​ជិត​២​គីឡូក្រាម បម្រុង​នាំ​ឡើង​យន្តហោះ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​។​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើងទៅ​នៅវេលា​ម៉ោង ២១​និង​៤៥​នាទី​យប់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ខាង​ច្រក​ចេញដំណើរ​អន្តរជាតិ​។​

​ឧក្រិដ្ឋជន​មានឈ្មោះ MUGARWA.JOEL ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​B1322978 ត្រូវធ្វើ​ដំ ណើ​រ​តាម​ជើងយន្តហោះ​លេខ​(OZ.739)​ចេញដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​។​បច្ចុប្បន្ន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​។​

​សមត្ថកិច្ច​បានដឹងថា ខណៈ​មន្ត្រី​គយ​កំពុង​ពិនិត្យ​ទៅលើ​ក​ញ្ច ប់​ឥ​វ៉ាន់ របស់​អ្នកដំណើរ ដោយមាន​ការសង្ស័យ ក៏​ឆែ​ករក​ឃើ ញ​ម្សៅ​ពណ៌​ស​ចំនួន​២​ថង់ ដែល​លាក់ទុក​ក្នុង​វ៉ា​លី​យួរដៃ ដូច​គ្រឿងញៀន ក៏​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ ឃាត់ខ្លួន​ម្ចាស់​ឥ​វ៉ាន់ ទើប​ដឹងថា​ជា​គ្រឿងញៀន មាន​ទម្ងន់​សរុប ១,៩២២ .៩០​ក្រាម (​មួយ​ពាន់​ប្រាំបួន​រយ​ម្ភៃ​ពីរ​ក្បៀស​កៅ សិប​ក្រាម​)​ប្រភេទ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​។​

​យោងតាម​មាត្រា​៤០(​បទ​.​រក្សាទុក ដឹកជញ្ជូន​និង​កែច្នៃ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​)​នៃ​ច្បាប់​ត្រួត ពិនិត្យ​គ្រឿងញៀន​កម្ពុជា​ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពី​២០​ឆ្នាំ​ដល់​៣០​ឆ្នាំ ប្រសិន​តុលាការ​រកឃើញ​កំហុស​។ ពេលនេះ​សមត្ថកិច្ច​បានរៀបចំ​សំណុំរឿង នឹង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កាត់ទោស​តាមច្បាប់​គ្រឿងញៀន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×