Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់នេះ​កើតមក​មានមុខមាត់​ដូច «​មនុស្ស​ក្រៅ​ភព​» ទទួល​ការគោរព​បូជា​ដូច​ព្រះ​​! និងត្រូវស្ថិតនៅក្រៅពីផ្ទះ ព្រោះតែ… (​មាន​វីដេអូ​)

spot_img

​​​ក្មេងប្រុស​ម្នាក់ រស់នៅក្នុង​រដ្ឋ Punjab ប្រទេស​ឥណ្ឌា បាន​កើតមក​ជាមួយ​ជំងឺ​ដ៏​អាថ៌កំបាំង​មួយ​សម្រាប់​វេជ្ជសាស្ត្រ ដែល​ធ្វើ​ឲ្យ​ថ្ងាស​រីក​ធំ និង​ភ្នែក​លិ​ប​ជ្រៅ ។ ស្ថានភាព​ដ៏​កម្រ​នេះ បង្ក​ឲ្យ​រូបរាង​របស់​ក្មេងប្រុស​នេះ ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ព្រះ​ហិណ្ឌូ “Ganesha” ដែល​ធ្វើ​ឲ្យ​អ្នកស្រុក​ជឿថា​ក្មេងប្រុស​នេះ​គឺជា​អ្នក​ឲ្យ​ពរជ័យ​ដ៏​ស័​ក្ខិ​សិទ្ធ ។​

Pranshu បើទោះជា​ពុំ​អាច​ដើរ​បានល្អ​ប្រសើរ ត្រូវបាន​គេ​ជឿថា​ជា «​គ្រូទាយ​តូច​» និង​បានដាក់​ឈ្មោះថា «​ព្រះ Ganesha» ។ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ Pranshu បាន​ជួប​ជាមួយ​អ្នក​គោរពបូជា នៅ​ខាងក្រៅ​វិហា​អ៊ិ​ស្លាម​ក្បែរ​ភូមិ ខណៈ​ឪពុក​របស់គាត់​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​អ្នកមាន​ជំនឿ​សាសនា ចូល​ក្នុងផ្ទះ​របស់គាត់ ដោយសារតែ​ពួកគេ​មាន​ចំនួន​ចេះតែ​កើនឡើង ។​

Jaswiner អ្នកភូមិ​ម្នាក់​ដែល​មកជួប Pranshu បាន​និយាយថា​៖ «​មនុស្សម្នា​បានមក​ជួប Pranshu ព្រោះតែ​ពួកគេ​ជឿថា ក្មេងប្រុស​ចម្លែក​នេះ​គឺជា​មនុស្ស​ចាប់កំណើតរ​បស់ Ganesha ។ ពួកគេ​បានបង្ហាញ​កាយវិការ​ឱនលំទោន ចំពោះ Pranshu ហើយ​ខ្ញុំ​ក៏​ធ្វើ​ដូច្នេះ​ដែរ​» ។​

​ឪពុក​របស់ Pranshu លោក Kamlesh ក៏បាន​ជឿថា កូនប្រុស​របស់គាត់ មិន​ដូច​ក្មេង​ដទៃ​ទេ ។​

​គាត់​និយាយថា​៖ «Pranshu គឺជា​ព្រះ ។ ខ្ញុំ​ក៏​ថ្វាយបង្គំ​រូបគេ​ដូចជា​អ្នកភូមិ​ដទៃទៀត​ដែរ ។ ខ្លួន​ទាំងមូល​របស់គេ គឺ​ដូច​ទៅនឹង​ព្រះ Ganasha អីចឹង​» ។​

«Pranshu បានផ្តល់​ពរជ័យ​ទៅដល់​មនុស្ស​គ្រប់ៗ​គ្នា ។ ពួក​អ្នកភូមិ​ដែល​បាន​មកជួប​ផ្ទាល់ នឹង​បាន​ទទួលយក​នូវ​បំណង​ប៉ងប្រាថ្នា​របស់​ពួកគេ​រៀងៗ​ខ្លួន​» ។​

​ក្មេងប្រុស​រូបនេះ​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ដូច​ទៅនឹង​ព្រះ Ganesah Ji ហើយ​មនុស្ស​សូម្បីតែ​ពុំ​ស្គាល់ឈ្មោះ​ពិត​របស់ខ្ញុំ ។ គ្រូៗ​របស់ខ្ញុំ​ក៏បាន​ថ្វាយបង្គំ​ខ្ញុំ នៅឯ​សាលារៀន​ផងដែរ ។ ហើយ​មិត្តៗ​ភក្តិ​របស់ខ្ញុំ អត់​មាន​អ្នកណាម្នាក់​ហ៊ាន​យាយី​មកលើ​រូបខ្ញុំ​ឡើយ ព្រោះតែ​ពួកគេ​ជឿថា ខ្ញុំ​គឺជា​ព្រះ Ganesha» ។​

«​ខ្ញុំ​សប្បាយចិត្ត នៅពេលដែល​មនុស្ស​ហៅ​ខ្ញុំ​ថា Ganesha Ji ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត ។ ខ្ញុំ​ចង់បាន​បែបនេះ​តែប៉ុណ្ណោះ​ឯង​» ។​

«​ខ្ញុំ​ពេញ​ចិត្តនឹង​ក្បាល​ធំ និង​មុខមាត់​របស់ខ្ញុំ​» ។​

​គួរ​បញ្ជាក់ថា Pranshu ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​មួយ កាលពី​ឆ្នាំមុន បន្ទាប់ពី​កើតមក ប៉ុន្តែ ក្រុម​គ្រួ​ពេទ្យ​ពុំ​អាច​ផ្តល់​រោគវិនិច្ឆ័យ​ច្បាស់លាស់ ឬ ផ្តល់​ការព្យាបាល​ណាមួយ​ឡើយ ។ Kamlesh បន្ថែមថា​៖ «​ខ្ញុំ​ក៏បាន​នាំយក​គាត់​ទៅ​ជួប​វេជ្ជបណ្ឌិត នៅពេល​កើត ។ គ្រូពេទ្យ​មិនបាន​ព្យាបាល​គាត់ ហើយ​និយាយថា សភាព​បែបនេះ​កើតឡើង​ដោយសារ​ការបំពុល​» ៕

spot_img
×