Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ ទៅសួរសុខទុក្ខ​ពលករ​ខ្មែរ​នៅ​ថៃ​

spot_img

ភ្នំពេញៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​ទៅសួរសុខទុក្ខ​ពលករ​កម្ពុជា បំរើការ​នៅ​ឈុន​បុរី ប្រទេស​ថៃ ចំនួន​៣០០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

​លោក​ចាប សុថា​រិ​ទ្ធ នាយក​ខុទ្ទកាល័យ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ឲ្យ​ដឹងថា លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ដែលមាន​សមាជិកសភា និង​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ អភិបាលរង​ខេត្តសៀមរាប និង​អភិបាលរង​ខេត្ត​មួយចំនួនទៀត​ផងដែរ​ទៅសួរសុខទុក្ខ​កម្មករ កម្មការិនី​កម្ពុជា ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​សាច់មាន់​មួយកន្លែង​នៅ ប្រទេស​ថៃ ដែលមាន​កម្មករ​កម្ពុ​ជា ធ្វើការ​នៅ​ទីនោះ​មាន​ចំនួន ប្រមាណ​៣០០០​នាក់​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​និង​ទៅ​ជួប​សួរសុខទុក្ខ កម្មករ​ខ្មែរ​ប្រមាណ​៣០០០​នាក់​កំពុង ធ្វើការ​នៅ​រោងចក្រ​សាច់មាន់ (​ផា​នូ ស​ខោ​ន​ទ្រី​)​នៅវេលា​ថ្ងៃ ទី​២២ ខែតុលា ឆ្នាំ​២០១៧​។​

​លោក​ចាប សុថា​រិ​ទ្ធ បាន​បន្តទៀតថា នៅក្នុង​ឱកាស​ជួប​សួរសុខទុក្ខ​កម្មករ​ខ្មែរ​ធ្វើការ​នៅ​រោងចក្រ​សាច់មាន់ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ដល់​កម្មករ​ទាំងអស់​បំរើការ​នៅ​ទីនោះ ។​

នាឱកាស​នោះដែរ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី សន្យា​ជួយ​កម្មករ​កម្ពុជា នៅពេល​បំពេញការងារ​ជួប​កា​លំបាក​ពេល​បំពេញការងារ​។ បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​ចំនួន​៥​ក្រុម​សម្រាប់​ចុះ​ដោះស្រាយ​បញ្ហាលំបាក​នៅពេល​កម្មក​រ​ជួបប្រទះ​បញ្ហាលំបាក​ពេលធ្វើការ​នៅ​ថៃ​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការ​ជា មួយ​រាជរដ្ឋាភិបាល​ថៃ​បានផ្តល់​លិខិត​ការងារ​ស្របច្បាប់​នៅ​ប្រទេស​ថៃ បាន​ប្រមាណ​៧០%​ហើយ​រួមទាំង​ឯកសារ​ចេញចូល​ប្រទេស​ថៃ​។​សព្វថ្ងៃនេះ​មាន កម្មករ កម្មការិនី​ខ្មឺ​រ​កំពុងធ្វើការ​ក្នុង​វិស័យ ផ្សេងៗ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង ១​លាន នាក់​។​


​គណៈកម្មការ​រាជរដ្ឋាភិបាល​នៅ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុងការ​ផ្តល់​ប​ណ្ណ៏​ការងារ​ស្របច្បាប់​ជូន​ដល់ក​ម្មករ កម្មការិនី​ខ្មែរ​នៅ​សេសសល់​ឲ្យ​ទៅបាន​នូវ​ភាពស្របច្បាប់​ជា​បន្តទៀត និង​មាន​សិទ្ធិ ទទួលបាន​នូវ​ផល​ប្រ​យោ​ជ​ន៏​ផ្សេងៗ​ដូចជា​ទទួលបាន​ប្រាក់ខែ​សមរម្យ​​ពី​ថៅកែ​ថៃ និង​មាន​យកចិត្តទុកដាក់​មើលថែរក្សា​ផងដែរ​ពី​រដ្ឋាភិបាល​ថៃ​៕ ដោយៈ មុនីរាជ​

 

spot_img
×