Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត ! នៅ​សុខៗ ស្រាប់តែ​បុគ្គល​មួយ ចេញមក​ទើស​ផ្លាក​ផ្សាយពាណិជ្ជកម្ម ទ្រី ដា​ណា ដាក់​លើ​ក្បាល​អ្នកជិះ និង​ស្នើ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​ពន្យល់​ផង​! ក្មួយ​ស្រី​សម្តេច​តេ​ជោ ចេញមក​ប្រតិកម្ម​

spot_img

​ភ្នំពេញ ៖ ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល និង​ក៏​ដូច​ការបញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំងៗ​តែម្តង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​មាន​បុគ្គល​ម្នាក់​ដែល​មិនដឹងថា ជាមាន​គំនុំគុំកួន ឬ ស្អប់​មិន​ចូលចិត្ត​យ៉ាងណា បាន​ចេញមក​ទើស​ដែល​មហាជន​ចោទថា​ហាក់​ខុស​ទំនង ព្រោះតែ​បុគ្គល​រូបនោះ​មិន​ពេញចិត្ត​ទៅនឹង​ផ្លាក​ផ្សាយពាណិជ្ជកម្ម​របស់​អ្នកស្រី ទ្រី ដា​ណា ដែល​ត្រូវ​បានដាក់​នៅ​ពីលើ​ក្បាល​អ្នកធ្វើដំណើរ​។​

​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា SCN TV ដែល​កំពុង​រង​ព្យុះ​រិះគន់ បាន​សរសេរ​មិន​ពេញចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ចេញផ្សាយ​: ១០.០២.២០២១ តើ ទ្រី ដា​ណា ជា​អ្នកណា​? បានជា​យក​រូប​ដាក់​លើ​ក្បាល​ប្រជាពលរដ្ឋ​អ៊ីចឹង​? សឹង​គ្រប់​តាម​បណ្តោយ​ផ្លូវ​តែម្តង​? សូម​ស្នើ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជួយ​បកស្រាយ​ផង​ទាន​!»​។​

​ក្រោយពី​បានឃើញ​ម្ចាស់​ផេ​ក​ខាងលើ ហាក់​ចេញមក​ទើស​ខុស​រឿង​បែបនេះ ស្រាប់តែ​មហាជន​ដាក់​ឲ្យ​ធ្ងន់ៗ ជាមួយ​ហេតុផល​លើក​យមក​បង្ហាញ​ឲ្យ​ភ្លឺភ្នែក​ថា​៖ «​មាន​អ្វី​ខុស ចុះ​រូប​តារា​មួយចំនួន​ផ្សាយ​ស្រា​បៀរ​ដាក់​លើ​ក្បាល​ដូចគ្នា​ដែរ រហូត​ខ្លះ​ដាក់​ដល់​លើ​ក្បាល​ក្នុង​បង្គ​ប់​ទឹក ម៉េច​ក៏​មិន​ភ្លើ​ប្រតិកម្ម​?, គាត់​ជួយ​សង្គម​ច្រេ​ី​ន​ដែរ អ៊ីចឹង​ដាក់​រូបគាត់​ក៍មេ​ី​ល​ទៅ​គ្មាន​បញ្ហា តែ​បេ​ី​ដាក់​រូបលោក​វិញ​ខ្ងុំ​នឹង​តវ៉ា ព្រោះ​ខ្ញុំ​មិន​ស្គាល់​លោក​ជា​អ្នកណា មិនអាច​នៅលើ​ក្បាល​ខ្ញុំ​បានទេ បើ​លោកអ្នក​ជួយ​សង្គម​ដែរ ប្រហែលជា​ស្គាល់​គាត់ តែ​លោក​មិនដឹង​មកពី​ប្រភព​ណា​ទេ បាន​មិន​ស្គាល់​គាត់​, ជាង​២​ទសវត្ស​រ៍ហើយ ប្រទេស​ខ្មែរ​តែងតែ​ដាក់​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ធំៗ នៅលើ​ផ្លូវ ជាពិសេស​ស្រា​បៀរ កាន់​ដប​ស្រា នៅលើ​ក្បាល​ជិត ២០ ឆ្នាំ​ហើយ មិន​ប្រកាច់​ជេរ​ទេ អានេះ​គេ​ផ្សាយ​ផលិតផល​សោះ​រិះគន់​គេ​យ៉ាប់​ណាស់​, សូម​សិក្សា និង​យល់ដឹង​បន្ថែមទៀតថា ផ្លាក​ដែល​លើកដាក់​នៅលើ​ចិញ្ចើមផ្លូវ​ជា​អ្វី​? ផ្លាក​ដែល​គេ​ដាក់​ឲ្យ​មើលឃើញ​ហ្នឹង គឺជា​ផ្លាក​ផលិតផល​មួយ ដែលមាន​រូប​មីង​ទ្រី​ដា​ណា គឺជា​ម្ចាស់​ផលិតផល មិនមែន​រូបគាត់ និង​ក្រុមគ្រួសារ​គាត់​ឡើយ ដូច្នេះ មានន័យថា វា​ដូច​តែ​ផលិតផល​ផ្សេង​ដែល​គេ​តែងតែ​លើកដាក់​នៅលើ​ចិញ្ចើមផ្លូវ​អ៊ីចឹង ដូចជា​៖ ស្រា​បៀរ ធនាគារ និង​ពាណិជ្ជកម្ម​ផ្សេងៗ​,….»​។​

ក្រោយ​មានការ​រិះគន់​មកលើ​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន NNP របស់លោក​ស្រី ទ្រី ដា​ណា ដែលមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ឲ្យ​លាប​ពណ៌​នោះ ស្រាប់តែ​ក្មួយ​ស្រី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី កូនស្រី​បង្កើត​លោកជំទាវ ហ៊ុន ស៊ី​ណាត ចេញ​សារ​ប្រតិកម្ម​ភ្លាមៗ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​។

​តាមរយៈ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោកជំទាវ​ឧកញ៉ា នឹម វណ្ណៈ បាន​ឲ្យ​ដឹងថា បញ្ជាក់​ប៉ាណូ​មួយៗ​មិនមែន​ចាយលុយ រាប់រយ​រៀល​ទេ គឺ រាប់រយ​លាន​រៀល​ណា​ទាន ហើយ​មានច្បាប់​ត្រឹមត្រូវ​និង​បង់ពន្ធ​ជូន​រដ្ឋ​ស្របច្បាប់​។

​អោយចូល​ឆ្នាំ​ចិន​សិន មិនមែន​ខ្ញុំ​មិនដឹងថា នរណា​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​ទេ បើ​មិន​ចង់អោយ​គេ​ដឹង ទាល់តែ​បក្សពួក​នោះ​មិន​និយាយ មិន​ធ្វើ​រឿង​ដ៏​ថោកទាប​នេះ ខ្ញុំ​ទុក​ឱកាស​អោយដឹង​ខ្លួន ព្រោះ​ខ្ញុំ​មិនមែន​មនុស្ស​គ្មាន​គុណ​ធ​ម៍ អាងខ្នង អាង​ខ្សែ រឺ អាង​អន្តរាគមន៍ ពី​ខាង​ណាៗ​ឡើយ​។

​កុំ​ថា​ខ្ញុំ​មិន​យល់មុខ​អោយសោះ លើ​នេះ​បកស្បែក​ទ្រុងទ្រាយ​ធំ អោយ​ពិភពលោក​បានដឹង ថា​តើ​យុ​ត្តិ​ធ​ម៍​មាន​សំរាប់​ពលរដ្ឋ​គ្រប់​លំ​ដាក់​ថ្នាក់​រឺ​អត់​???? ACE GROUP និង NNP តតាំង​ប្រើតែ​ច្បាប់​ទេ​។

​អ្នក​នៅ​ពី​ក្រោយខ្នង​រឿងនេះ សូម​ត្រៀមខ្លួន ត្រៀម​ខ្នង ត្រៀម​អែបអប ត្រៀម​លាប​ពណ៍​ឥ​ន្ធ​នូ​ចេញមក​អោយអស់​មក​។ អត់ធ្មត់​មាន​ដែន​កំណត់ ត្រូវ​ចង​ចំ​ពាក្យ​នេះ​អោយបាន​ច្បាស់​។ កុំ​បានតែ​បក្សពួកនិយម​ពេក មិច​គ្នា​អ្នកឯង​មិន​ខុស​សោះ​មែន រឺ​មើល​ឃើញតែ​កំហុស​គេ​?? ឃើញ​គេ​ជា​ប្រជារាស្ត្រ​សាមញ្ញ​ចង់​ជាន់​ក្បាល​គេ​បាន​តាមចិត្ត​មែន​??

​សូម​ជម្រាបជូន​ថា ការ​ថ្លែង​សារ​ប្រតិកម្ម​បែបនេះ ក្រោយ​មាន​បុគ្គល​មួយចំនួន​បាន​រិះគន់​ទៅលើ​ផ្ទាំង​ប៉ាណូ​ក្រុមហ៊ុន​លោកស្រី ទ្រី ដា​ណា​។ ប៉ុន្ដែ​បុគ្គល​នោះ​មិនបាន​រិះគន់​ទៅលើ​ការផ្សព្វផ្សាយ​ផ្សេងៗ ដែល​ធ្លាប់​នៅលើ​ដងផ្លូវ​ជាច្រើន​ឆ្នាំ​នោះដែរ​។

​ទោះបីជា​យ៉ាងណា ផ្ទាំង​ប៉ាណូ គឺជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្របច្បាប់ ដោយមាន​ការបង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ ដូច្នេះ​ការរិះគន់​បែប​ជាន់ពន្លិច​ពី​សំណាក់​បុគ្គល​មួយចំនួន​អាច​ប្រឈម​ផ្លូវច្បាប់ នេះ​បើតាម​ក្មួយ​ស្រី​សម្ដេច​តេ​នាយករដ្ឋមន្ដ្រី បានបញ្ជាក់​។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា នរណាថា​ថៃ​អត់​មាន​ប៉ាណូ​បែបនេះ ? ក៏​ឲ្យ​តូចចិត្តតូចថ្លើម​ថា​ស្រុក​យើង​មិន​ដូច​ស្រុក​គេ​ដាក់​រូប​មនុស្ស​លើ​ក្បាលមនុស្ស​ដើរ ចឹ​ង​យើង​មើល​ស្រុកថៃ ខ្វះ​អី​រូប​មនុ្ស​ស​លើផ្លូវ ។ តែ​ថៃ​គេ​ល្អ​ម្យ៉ាង​ត្រង់​ថា​មិន​ផ្សាយ​បារី ស្រា ហើយ កន្លែង​សំខាន់ៗ គេ​ដាក់​រូប​ស្តេច និង​ខ្សែរ​ស្រាយ​ព្រះរាជា ព្រមទាំង​ទង់សាសនា ទង់ជាតិ​ផងដែរ ដែលជា​រឿង​គួរអោយ​កោតសរសើរ ៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×