Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ កម្ពុជា​មិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ​

spot_img

​ភ្នំពេញ : សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា កម្ពុជា​មិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ឬ​យក​កម្ពុជា​ធ្វើជា​ឈ្នាន់​ដើម្បី​បំផ្លាញ​ប្រទេស​ណាមួយ​ឡើយ​។

​ការបញ្ជាក់​នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ និង​ការផ្សព្វផ្សាយ​របាយការណ៍ ស្ដីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ខេត្តព្រៃវែង​។​

​សម្តេច​ក្រឡាហោម​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​កម្ពុជា​យើង​ធ្លាប់ជា​ប្រទេស ដែល​ទទួលរង​គ្រោះ​ដោយសារ​សង្គ្រាមត្រជាក់រ​វាង​មហាអំណាច រហូត​ធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ក្នុង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ របប​ប្រល័យពូជសាសន៍ ដែល​បាន​បំផ្លិចបំផ្លាញ​សង្គមជាតិ​ស្ទើរ​រលាយ​ទាំងស្រុង ទម្រាំ​ទទួលបាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដូច​បច្ចុប្បន្ន​។ ផ្អែកលើ​មេរៀន​បទពិសោធន៍​នេះ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ការដឹកនាំ គ្រប់គ្រង​ប្រទេស​ប្រកបដោយ​ភាពបត់បែន ប្រកាន់​ជំហរ​អព្យាក្រឹត និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃទៀត ហើយក៏​មិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ឬ​យក​កម្ពុជា​ធ្វើជា​ឈ្នាន់​ដើម្បី​បំផ្លាញ​ប្រទេស​ណាមួយ​ឡើយ​។ ”

​យោងតាម​របាយការណ៍​កម្ម​ភាព​ការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ជួយ​ខេត្តព្រៃវែង​គ្រប់​ថ្នាក់ បានរួម​សហការ​ជាមួយ​គណៈកម្មាធិការ​គ​ណ​បក្ស​ខេត្ត ដោយមាន​ជា​ជួយឧបត្ថម្ភ​ជា​សម្ភារ ថវិកា​ពី​បណ្តា​សប្បុរសជន អាជីវករ ពាណិជ្ជករ ដែលមាន​ការជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​សហការ​ជាមួយ​គណបក្ស​មូលដ្ឋាន ចុះ​ជួបនឹង​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដើម្បី អប់រំ អំពី​ការចូលរួម​អនុវត្ត​វិធានការណ៍​នានា ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​ចូលក្នុង​សហគមន៍ ការចូលរួម​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​បាន​ចូលរួម​ស្តាប់​មតិ យោបល់​ការ​ថ្នាំងថ្នាក់ ក៏ដូចជា​សំណូមពរ​នានា​ពី​គាត់​ដើម្បី​ដោះស្រាយ ឬ រាយការណ៍​ជូន​ថា្នក់​លើ ហើយ​បាន​ណែនាំ​ឲ្យ​ពួកគាត់​ចូលរួម​ការពារ សន្តិភាព ស្ថិរភាព​នៅតាម​មូលដ្ឋាន ទប់ស្កាត់​រាល់​ឧបាយកល​ក៏​ពិសពុលរ​ប់​ក្រុម​ឧទ្ទាម​ប្រឆាំង​ជ្រុលនិយម ដែល​នៅតែមាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប់ច្បាប់ តាមរយៈ​បដិវត្តន៍​ពណ៌ ព្រមទាំង​ណែនាំ អប់រំ ដល់​គ្រប់​សម​ជិ​ក​គណបក្ស​ទាំងអស់ ត្រូវតែ​គោរព​ច្បាប់​របស់​ព្រះរាជណាចក្រ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

spot_img
×