Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ផាត សុ​ផានិត ដឹកនាំ​កិច្ចប្រជុំ​ក្រុម​លេខាធិការ នៃ​ក្រុមការងារ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​ក្របខណ្ឌ​អាស៊ាន

spot_img

​ភ្នំពេញ ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ផាត សុ​ផានិត អនុប្រធាន​ប្រចាំការ នៃ​ក្រុមការងារ​SOMTC និង​ជា​ប្រធាន​ក្រុម​លេខាធិការ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​លេខាធិការ នៃ​ក្រុមការងារ​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​ក្របខណ្ឌ​អាស៊ាន (​ក្រុមការងារ​SOMTC) ដោយមាន​ការចូលរួម​ពី​អនុប្រធាន សមាជិក សមាជិកា ក្រុម​លេខាធិការ នៃ​ក្រុមការងារ​SOMTC​ជាច្រើនរូប នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក បាន​លើកឡើងថា ចាប់តាំងពី​មានការ​បង្កើត​ក្រុមការងារ​SOMTC​ថ្មី​កាលពី​ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ ក្រុមការងារ​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅកាន់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន ពាក់ព័ន្ធ​នឹង​ការកែសម្រួល​សមាសភាព​ថ្មី និង​ព័ត៌មាន​សម្រាប់​ទំនាក់ទំនង​ថ្មី​ផងដែរ​។
​ឯកឧត្តម​បាន​បន្តថា ក្រុមការងារ​គួរ​ចាប់ផ្ដើម​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់ សម្រាប់​ឆ្នាំ​២០២២​ខាងមុខនេះ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ច​សម្រាប់​កិច្ចប្រជុំ​SOMTC​នេះ​ផងដែរ​។

​បន្ថែម​ពីនេះ ឯកឧត្តម អនុប្រធាន​ប្រចាំការ នៃ​ក្រុមការងារ​SOMTC និង​ជា​ប្រធាន​ក្រុម​លេខាធិការ ក៏បាន​លើកឡើងថា ដំណើរការ​ការងាររដ្ឋបាល​របស់​ក្រុម​លេខាធិការ ត្រូវមាន​ភាពជាក់លាក់ និង​រក្សាបាន​នូវ​កំណត់ត្រា​បានច្បាស់លាស់ ដើម្បី​ទុកដាក់​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ប្រើប្រាស់​នាពេលខាងមុខ​។ ឯកឧត្តម បានបង្ហាញ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា ការចូលរួម​របស់​ស​មា​ជិ​ក សមាជិកា​គ្រប់រូប នឹង​ជម្រុញ​កិច្ចការងារ​របស់​ក្រុមការងារ​SOMTC​មានដំណើរ​ការ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​គួរ​ជម្រាប​ថា ក្រុម​លេខាធិការ នៃ​ក្រុមការងារ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្នុង​ក្របខណ្ឌ​អាស៊ាន មាន​ភារកិច្ច​៖ – សម្របសម្រួល និង​ទំនាក់ទំនង​ជាមួយ​បណ្ដា​អគ្គនាយកដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​បង្គោល​ទទួលបន្ទុក​ការងារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​ស្វែងរក​ព័ត៌មាន និង​ឯកសារ បម្រើ​ឲ្យ​កិច្ចដំណើរការ​ការងារ​របស់​ក្រុមការងារ​SOMTC​។ – ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​-​ព័ត៌មាន លើ​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ព្រមទាំង​តាមដាន និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព និង​ប្រតិទិន​ការងារ​ពាក់ព័ន្ធ​ជូន​ក្រុមការងារ​SOMTC​។ – រៀបចំ​កំណត់ហេតុ​កិច្ចប្រជុំ របាយការណ៍ ជំនួយស្មារតី និង​ឯកសារ​ចាំបាច់​នានា​។​- ក្រុមការងារ​ទទួល​ផែន​ការងារ​ជំនាញ​តាម​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​នីមួយៗ ត្រូវ​រៀបចំ​របាយការណ៍​ប្រចាំត្រីមាស ឬ​តាម​ការចាំបាច់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×