Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ ប្រកាស​ផាកពិន័យ​លើ​ពលករ​ខ្មែរ ដែល​គេចវេះ មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ចំនួន ១ ០០០ ០០០​រៀល​

spot_img

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផាកពិន័យ​ចំពោះ​បងប្អូន​ពលករ​កម្ពុជា ដែល​គេចវេះ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល​។​

​ដោយយោង​តាម​អនុសាសន៍​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ និង​អនុក្រឹត្យ​លេខ​១២៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៥ ស្ដីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅ តាម​ច្រកចេញចូល ក្រសួង​សូម​ជម្រាបជូន​បងប្អូន​ពល​ករ​ទាំងអស់​ថា ដើម្បី​ថែរក្សា​សុវត្ថិភាព សុខភាព សាធារណៈ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ជាពិសេស​ចំពោះ​សុខភាព​របស់​ពលករ និង​ក្រុមគ្រួសារ​ផ្ទាល់ ក្រសួង​ការងារ​តម្រូវឱ្យ​ពលករ​ទាំងអស់​អនុវត្ត​ដូចខាងក្រោម​៖

១) មិនត្រូវ​លួច​ឆ្លងដែន​ខុសច្បាប់​ចូលមក​ប្រទេស​កម្ពុជា​ឡើយ ដែល​អាចមាន​ហានិភ័យ​ខ្ពស់​ចំពោះ អាយុជីវិត​ផ្ទាល់ខ្លួន និង​ការនាំ​ជំងឺឆ្លង ចូលមក​ប្រទេស​កម្ពុជា​។​

២) ករណី​ត្រូវ​ចូលមក​ប្រទេស​កម្ពុជា ត្រូវអនុវត្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល ដោយ​មិនត្រូវ​គេចវេះ​ជាដាច់ខាត​។ ករណី​គេចវេះ​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ នឹងត្រូវ​ទទួលរង​ការ​ផាក ពិន័យ​ចំនួន ១ ០០០ ០០០​រៀល ឬ​ច្រើនជាង​នេះ និង​ទទួលទោស​ព្រហ្មទណ្ឌ​ដូច​មានចែង​នៅក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ ព្រហ្មទណ្ឌ​ជា​ធរមាន​។​

៣) សហការ​ផ្តល់ព័ត៌មាន​ដល់​ស្ថានទូត ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត ពាក់ព័ន្ធ​នឹង​មេខ្យល់​ដែល សន្យា​នាំ​បងប្អូន​ពលករ​ឆ្លងដែន​ចេញ​-​ចូល​ខុសច្បាប់ ប្រទេស​កម្ពុជា​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

 

spot_img
×