Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជិត ៩០​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ ៖ តាម​របាយការណ៍​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត បាន​ឲ្យ​ដឹងថា​៖ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រជាជន​ចិន​-​វៀតណាម រយៈពេល​៣​ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀប​នឹង​ឆ្នាំ​២០២០ ក្នុងនោះ​៖
− ភ្ញៀវ​ជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥%( ប្រៀប​ចូលឆ្នាំ​ចិន ២០២០)
− ភ្ញៀវ​បរទេស​ផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០%(​ប្រៀប​ចូលឆ្នាំ​ចិន​២០២០)

​ក្នុង​ចំនួន​សរុប​ខាងលើ ចំនួន​ភ្ញៀវ​តាម​ថ្ងៃ​នីមួយៗ រួមមាន​៖
− ថ្ងៃទី​១ ទី​១២ ខែកុម្ភៈ​៖ ភ្ញៀវ​សរុប​ប្រមាណ ២០៥.០៧៥ នាក់​
− ថ្ងៃទី​២ ទី​១៣ ខែកុម្ភៈ​៖ ភ្ញៀវ​សរុប​ប្រមាណ ៤០៨.៥២១ នាក់​
− ថ្ងៃទី​៣ ទី​១៤ ខែកុម្ភៈ​៖ ភ្ញៀវ​សរុប​ប្រមាណ ២៧៩.០៤២ នាក់​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន​រយៈពេល​៣​ថ្ងៃនេះ រួមមាន​៖
− រាជធានី​ភ្នំពេញ​៖ ១១៨,៥០២​នាក់
− ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់
− ខេត្តកំពត​៖ ១០២.០២៦​នាក់​
− ខេត្ត​កែប​៖ ៩២.៨០៤ នាក់​
− ខេត្ត​ព្រះសីហនុ​៖ ៨២.០៦៥​នាក់​
− ខេត្តកណ្តាល​៖ ៧២.៥១០ នាក់​
− ខេត្តបាត់ដំបង​៖ ៦២.៤៦៤​នាក់​
− ខេត្តកោះកុង​៖ ៣៥.២២៥ នាក់​
− ខេត្តកំពង់ស្ពឺ​៖ ២៩.៧៧០​នាក់​
− ខេត្តពោធិ៍សាត់ ៖ ២៤.៧២៣​នាក់​

​ជាការ​គួរកត់សម្គាល់​លើ​ចំណុច​សំខាន់ៗ​ប្រចាំថ្ងៃ​កន្លងមក ដូចខាងក្រោម​៖
− ដោយសារ​ពិធីបុណ្យ​ប៉ះចំ​ចុង​សប្តាហ៍ (​សុក្រ សៅរ៍ អាទិត្យ​) លំហូរ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មាន​ភាព​ផុសផុល​ទូទាំងប្រទេស ហើយ​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​ដើរ​កម្សាន្ត​ក្នុងស្រុក​ច្រើន​(​ដោយសារ​យើង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​បាន​)​។ ទន្ទឹមនឹងនេះ ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ នៅ​មិនទាន់​ត្រលប់​ចូលមក​រាជធានី​ភ្នំពេញ​វិញ​ទេ ហើយ​អាជីវកម្ម​មួយចំនួន​ក៏​នៅ​បន្ត​បិទទ្វារ​រហូតដល់​ថ្ងៃទី​១៦ ខែកុម្ភៈ ដោយ​តាម​ទំលាប់​បងប្អូន​ដែលជា​ប់​ខ្សែស្រឡាយ​ចិន ពួកគាត់​ច្រើន​នៅ​បន្ត​ដើរ​កម្សាន្ត​រហូតដល់​ថ្ងៃស្អែក​មួយថ្ងៃ​ទៀត​។
-​តាម​ការវាយតំ​លៃ​បឋម​៖ ការចំណាយ​របស់​ភ្ញៀវទេសចរ ហាក់​មាន​កម្រិត​ទាប​ជាង​ពេល​ឈប់សម្រាក​កន្លងមក ដោយ​ពួកគាត់​មួយចំនួន​ជ្រើសរើស​ការដើរ​កម្សាន្ត​នៅ​គោលដៅ​ជិតៗ ចេញទៅ​ពេលព្រឹក ហើយ​ត​ត្រឡប់មកវិញ​ពេល​ល្ងាច​) ការដើរ​កម្សាន្ត​ជា​ក្រុមគ្រួសារ និង​ខ្លះទៀត​បានរៀបចំ​ម្ហូបអាហារ​ដែល​សល់​ពី​ការ​សែន​មក​តាម​ខ្លួន​ខ្លះ​។ ទោះយ៉ាងណា លំហូរ​ភ្ញៀវទេសចរ​ទៅគ្រប់​គោលដៅ​ទេសចរណ៍​នៅតាម​បណ្តា​រាជធានី​ខេត្ត នៅតែ​ជា​ចលករ​សំខាន់​ក្នុងការ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​មួយផ្នែក និង​បង្កើត​ប្រាក់ចំណូល​ទៅដល់​បងប្អូន​ប្រជាជន​នៅតាម​មូលដ្ឋាន និង​វិស័យ​ឯកជន​ផងដែរ​។​
− គ្រប់​គោលដៅ​ទេសចរណ៍​បាន​ខិតខំ​អនុវត្តតាម​គោល​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រោម​ការណែនាំ និង​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​មូលដ្ឋាន​របស់​គណៈ​អភិបាល​រាជធានី​ខេត្ត​។ ប៉ុន្តែ នៅតាម​គោលដៅ​ទេសចរណ៍​ដែល​បងប្អូន​សម្រុក​ទៅ​កម្សាន្ត​ច្រើន​ក្នុងពេល​តែមួយ នៅ​មិនទាន់​អាចអនុវត្ត​បាន​ពេញលេញ​នៅឡើយ​។​
− ចំពោះ​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​៖ ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​។ បញ្ហា​សំរាម គ្រប់គ្រង​បានល្អ​ជាង​មុន តែ​នៅតែមាន​បញ្ហា​នៅ​កន្លែង​មួយចំនួន​នៅឡើយ​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

spot_img
×