Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ផ្ទះ​វីឡា​លម្ហែកាយ Forest Harmony គ្រោង​ដំណើរ​ការសាងសង់​នៅ​ដំណាក់កាល​ទី​២ នៅ​ត្រីមាស​ទី ២ ឆ្នាំ​២០២១​នេះ​

spot_img

​ក្រុមហ៊ុន Forest Harmony Co.,Ltd ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង Harmony Valley Complex កាលពី​ចុងឆ្នាំ​២០២០ បានប្រកាស​បង្ហាញ គម្រោង​ដំណាក់កាល​ទី​២​របស់ខ្លួន​ដែលមាន​ឈ្មោះថា GOLF HARMONY សាងសង់​លើ​ផ្ទៃដី ២៧,៣ ហិកតា​។
​គម្រោង​នេះ​នឹងត្រូវ​បើក​ដំណើរការ​សាងសង់​នៅ​ត្រីមាស​ទី ២ ឆ្នាំ​២០២១ ដែល​នឹង​ក្លាយជា​គម្រោង​ដំបូង​គេ​បង្អស់​មាន​ទីលាន​វាយ​កូន​ហ្គោល និង​វីឡា​លម្ហែកាយ​ដែល​ហ៊ុ​ព័ទ្ធ​ដោយ​ធម្មជាតិ​បៃតង​ដ៏​ស្រស់ស្អាត​។​
​ដំណាក់កាល​ទី​១ របស់​គម្រោង Forest Harmony អភិវឌ្ឍន៍​លើ​ផ្ទៃដី ១៣ ហិកតា ដែលមាន​វីឡា​លម្ហែកាយ ៧៨ វីឡា​។ ដំណាក់កាល​ទី​១​នេះ សម្រេចការ​លក់បាន​ស្ទើរ​ទាំងស្រុង​ហើយ​គិត​មកទល់នឹង​បច្ចុប្បន្ននេះ​។​

​ក្រុមហ៊ុន Century 21 Cambodia ជា​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ត្រូវ​បានផ្តល់​សិទ្ធ​ជា​ភ្នាក់ងារ​លក់​ផ្តាច់ មុខ​របស់​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​កម្ពុជា​ជាពិសេស​គម្រោង​មេ Harmony Valley ដែល​រួមមាន​គម្រោង​ជា​ដំណាក់កាល​ជាច្រើន​ដូចជា FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និង​គម្រោង LIVING HARMONY ដែលជា​គម្រោង​ផ្ទះ​វីឡា​លម្ហែកាយ​និង​ខុន​ដូរ​ប្រណីត រចនា​ឡើង​តាមបែប​អ៊ឺរ៉ុប ដែលមាន​ទីតាំង ស្ថិតនៅ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ និង​មាន​ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។​
​ជាមួយគ្នានេះ អតិថិជន​ដែល​ចង់​ទិញ​ផ្ទះ​ពី​គម្រោង​វីឡា​លម្ហែកាយ Harmony Valley នឹង​ទទួលបាន​កម្ចី​ការប្រាក់​ទាប ដោយមាន​លក្ខ​ណ្ឌ​ងាយស្រួល ព្រមជាមួយ​រយៈពេល​ស​ង​ត្រលប់ រហូតដល់​ទៅ ២០​ឆ្នាំ ដោយសារ​កញ្ចប់​កម្ចី​ទិញ​ផ្ទះ ផ្តល់​ដោយ​ធនាគារ BRED Bank (Cambodia)​។​

​លោក Guillaume Perdon ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ BRED Bank (Cambodia) បានឱ្យដឹងថា ធនាគារ BRED Bank ផ្តល់​សេវា​កម្ចី​ទិញ​ផ្ទះ​ដោយមាន​ការប្រាក់​ត្រឹម តែ ៦,៦៦ ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ សម្រាប់ ឆ្នាំ​ដំបូង ដែល​នេះ​ជា​អត្រា​ការប្រាក់​សមរម្យ និង​មានការ​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​នៅ​កម្ពុជា​។ អតិថិជន​អាច​ទទួល​ទំហំ​កម្ចី​រហូតដល់​ទៅ ៨០ ភាគរយ នៃ​តម្លៃ​ផ្ទះ​របស់​ពួកគេ​។​

​សូមជម្រាបថា បើតាម​លោក Seraj Sutton ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងថា ធនាគារ Bred Bank សម្រេច​ផ្តល់​កម្ចី ដល់​អតិថិជន សូម្បីតែ​ថា​ត្រឹម​ជា​ដី​ឡូ​តិ៍​ដែល​នឹង​សាងសង់​វីឡា អតិថិជន​អាច​ទទួល កម្ចី បាន​រហូតដល់​ទៅ ៧០ ភាគរយ​នៃ តម្លៃ​អចលនទ្រព្យ​នោះ ៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×