Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់តៃកុង និងរបួសជាច្រើននាក់ ក្នុងករណីគ្រោះថ្នាក់ចរាចររថយន្តធុនធំពីរគ្រឿងបុកគ្នា នៅខេត្តកំពង់ចាម

spot_img

កំពង់ចាម ៖ ករណីគ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់នៅលើផ្លូវជាតិលេខ៦ស្ថិតចំណុច ភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយបានបត់ត្រឡប់ក្រោយនៅទទឹងថ្នល់ ត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុនហ៊ុនអូឡាំពិក ធ្វើដំណើរពីសៀមរាបទៅភ្នំពេញ ដែលមានអ្នកដំណើរជិះក្នុងរថយន្តចំនួន ១៩នាក់ បើកទៅបុកចំកណ្តាលរថយន្តហ៊ីយ៉ាន់ដាយ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ ស្ថិត​ក្នុងភូមិ​បែក​ពាង​ ឃុំ​ជាលា​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​។​

ក្នុងឧប្បត្តិវហេតុនោះបណ្ដាលឲ្យសា្លប់អ្នកបើកបររថយន្តក្រុង១នាក់ ឈ្មោះកែវ សាវុធ អាយុ៣៧ឆ្នាំ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរបួសមនុស្សជាអ្នកដំណើរចំនួន១៩នាក់ ស្រី១០នាក់ ដែលរួមមាន ៖

ជនជាតិខ្មែររបួស៤នាក់ (ស្រី៣នាក់ ធ្ងន់៣ ស្រាល១) ជនជាតិថៃ៣នាក់ (ធ្ងន់១ ស្រាល២),ជនជាតិបារាំង ២នាក់ (ស្រី១ របួសស្រាល២),ជនជាតិអាឡឺម៉ង់៤នាក់ (ស្រី១ របួសស្រាល៤),ជនជាតិអ៊ីស្រាអែល២នាក់ របួសស្រាល,ជនជាតិអង់គ្លេស៣នាក់ (ធ្ងន់១ ស្រាល២),ជនជាតិចិន១​នាក់​ របួសធ្ងន់។ សរុបអ្នករបួសធ្ងន់៦ របួសស្រាល១៣ និងស្លាប់តៃកុងរថយន្តក្រុង១នាក់។

​ប្រភព​ពី​មន្ត្រី​នគរបាល​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ហ៊ី​ហាន់​ដាយ​ ពាក់​សា្ល​ក​លេខ​ ព្រះ​សីហ​នុ​ 3A-2983​ បើកបរ​ពី​ជើង​ទៅ​ត្បូង​ រួច​បត់​ឆ្លងផ្លូវ​ បាន​បុក​ជាមួយនឹង​រថយន្តក្រុង​ក្រុមហ៊ុន​អូ​ឡាំ​ពិ​ក​ដឹក​អ្នកដំណើរ​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ទិស​ដៅ​ស្របគ្នា​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​ និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ និង​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×