Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនទាន់​ចប់ ! ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​ជាមួយ​អតីត​អធិការនគរបាល​ស្រុក​កំរៀង រឿង​ដោះលែង​មេខ្យល់​នាំ​មនុស្ស ឆ្លងដែន​ខុសច្បាប់​

spot_img

​ភ្នំពេញៈ ករណី​លោក គឹម ពន្លក អតីត​អធិការនគរបាល​ស្រុក​កំរៀង នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់​រឿង​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ថ្លែង​បញ្ជាក់ថា ករណី​លោក គឹម ពន្លក អតីត​អធិការនគរបាល​ស្រុក​កំរៀង ដែល​បាន​ដោះលែង​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ គឺ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​រក​អ្នក​ដែល​ពាក់ព័ន្ធ​។ ហើយ​ករណីនេះ​មិនទាន់​រកឃើញ​មាន​ភស្តុតាង​ណាមួយ​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ​។​

​ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង​ក្រៅ​ពិធី​ប្រគល់​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ១៩ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​មួយ​នេះ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​រាជរដ្ឋាភិបាល កម្ពុជា នៅ យប់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានចេញ​អនុក្រឹត្យ​សម្រេច​ដក​ស័ក្តិ និង​បណ្តេញ លោក វរសេនីយ៍ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ។​
​ការចេញ​អនុក្រឹត្យ​សម្រេច​ដក​ស័ក្តិ និង​បណ្តេញ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង​ចេញពី​ក្របខណ្ឌ មន្ត្រី​នគរបាលជាតិ​ធ្វើឡើង បន្ទាប់ពី​មាន​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ​រកឃើញថា អធិការ​ស្រុក​រូបនេះ ពិតជា​បាន​ដោះលែង​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន ខុសច្បាប់ ពី ប្រទេស​ថៃ​ចូល​ទឹកដី​កម្ពុជា ។​
​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នា​រសៀល ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ថា ក្រៅពី​បក​ស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ សម្តេច​បាន បញ្ជា​ឲ្យ​អភិបាលខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បន្ត​ចាត់ការ​អនុវត្ត​តាមផ្លូវ​ច្បាប់​ទៀត ដើម្បី​ផ្តន្ទាទោស​ជន​ពុករលួយ រូបនេះ ដាក់ពន្ធនាគារ​ឲ្យ ៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

spot_img
×