Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការងារ​របស់​ក្រុមហ៊ុន Kris Energy នៅ​តំបន់​អប្សរា ប្លុក​A ក្នុង​ដែនសមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ​យ៉ាង​ល្អ​

spot_img

​ខេត្ត​ព្រះសីហនុ ៖ នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ប្រតិភូ​គណៈកម្មការ​ទី​៩ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ៖ ឯកឧត្តម កែប ជុតិមា អនុប្រធាន​គណៈកម្មកា​រ , ឯកឧត្តម តាក វណ្ណ​ថា សមាជិក​គណៈកម្មការ​និង​ឯកឧត្តម នង វាសនា សមាជិក​គណៈកម្មការ ទី​៩​រដ្ឋសភាជាតិ បាន​អញ្ជើញ​ចុះ​បំពេញបេសកកម្ម​ការងា​រ រួមជាមួយ​តំណាង​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​តំណាង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ ស្វែងយល់​ពី​វឌ្ឍនភាព​ការងារ​បូម​ប្រេង​របស់​ក្រុមហ៊ុន Kris Energy នៅ​តំបន់​អប្សរា ប្លុក​A ក្នុង​ដែនសមុទ្រ កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ។​

ឯកឧត្តម​តាក វណ្ណ​ថា ក្នុងនាម​ប្រតិភូ​តំណាងរាស្ត្រ​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​ការងារ​របស់​ក្រុមហ៊ុន Kris Energy នៅ​តំបន់​អប្សរា ប្លុក​A ក្នុង​ដែនសមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ កំពុងដំណើរការ​យ៉ាង​ល្អ ដែល​លទ្ធផល​ល្អ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក្រោម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។​

​ឯកឧត្តម កែប ជុតិមា បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កថា បេសកកម្ម​១២​ម៉ោង លើ​ផ្ទៃ​មហាសាគរ​ធំ​ល្វឹងល្វើយ​គ្មាន​កោះ​ត្រើយ ដើម្បី​ស្វែងយល់​ពី​វឌ្ឍនភាព នៃ​ការ​បូម​ប្រេង​របស់​កម្ពុជា នៅ​តំបន់​ប្លុក​A ក្នុង​ឈូង​សមុទ្រ​កម្ពុជា នា​ខេត្ត​ព្រះសីហនុ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×