Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូចអីដូច យ៉ាងនេះ! ប្លាស្ទីកទេ! កុំច្រឡំខាំ (មានរូប ១៣សន្លឹក 2 Video inside)

spot_img

អាហារប្លាស្ទីក ជាសិល្បៈមួយនៅឯប្រទេសជប៉ុន គេបង្កើតវាឡើងសម្រាប់តម្រូវការរបស់ហាងអាហារនានា ដែលត្រូវការមានរូបម្ហូបគំរូដើម្បីដាក់តាំងអោយអតិថិជនមើលតាម កញ្ចក់មុខហាង ដើម្បីជាការងាយស្រួលក្នុងការធ្វើជម្រើសក្នុងពេលពួកគេឈរតម្រង់ជួរ។

វាមានរូបរាងដូចអាហារពិតៗ ហើយងាយស្រួលក្នុងការដាក់តាំង ដោយមិនខ្លាចកំពប់ប្រលាក់ហើយសំខាន់នោះគឺម្ចាស់ហាងចំណាយលុយតែម្ដងបានរបស់ដាក់តាំងយូរអង្វែង មិនចាំបាច់ត្រូវចំណាយទៅលើការចំអិនម្ហូបពិតយកមកដាក់តាំង។ ខ្លះទៀតគឺធ្វើឡើងអំពីក្រមួនទៀន ដោយគេយកក្រមួនពណ៌ទៅកំដៅអោយរលាយ ដួសវាមកចាក់ថ្នមៗលើផ្ទៃទឹក អោយវាអណ្ដែត ទុកអោយត្រជាក់បន្តិចទើបគេចាប់ផ្ដើមកាច់វាទៅជារៀងផ្សេងៗ មានដូចជាបន្លែ ផ្លែឈើ និងម្ហូបបំពងជាច្រើនមុខទៀត។

រយៈកាលកន្លងមកមានការយក video ទាំងនោះមកផ្សព្វផ្សាយបំភ្លៃការពិតថានោះជាការធ្វើម្ហូបអំពី ប្លាស្ទិក ដែលនាំចូលពីប្រទេសជិតខាង បានធ្វើអោយវាក្លាយទៅជាការភ័ន្តច្រឡំមួយដែលវាបង្ហាញថា ការជឿដោយមិនមានការពិចារណាឬអង្កេតជាមុននោះ វាមិនបានធ្វើអោយសង្គមមួយ រីកចម្រើនទៅមុខនោះទេ៕ ក្ខិណី

Video នៃសិប្បកម្មធ្វើម្ហូបអំពីប្លាស្ទីកនៅជប៉ុន

Video នៃការបង្ហាញអំពីរបៀបធ្វើម្ហូបដោយក្រមួនទៀននៅជប៉ុន (នេះគឺជាវីដេអូមួយដែលធ្លាប់បង្កភាពភ័ន្តច្រឡំ​នៅលើ Facebook)

spot_img
×