Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ប្រកាស​ចំហ ពី​អាវុធ “​ពុំ​ធ្លាប់មាន​លើ​ពិភពលោក​”

spot_img

​តាម​ការប្រកាស​នោះ​ជា​វុ​ធ​ប្រភេទ​ថ្មី អាច​រំលង​ផុត​រាល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​បំផុត​បច្ចុប្បន្ន​លើ​ពិភពលោក​។​តាម​កាសែត Daily Star របស់​អង់គ្លេស​ដកស្រង់​សំដី​ឧ​ត្ត​ម​សេនីយ​ឯក Oleg Kislov ឲ្យ​ដឹងថា កងទ័ព​រុស្ស៊ី​បច្ចុប្បន្នកំពុង​សាក​ពិសោធន៍​ប្រភេទ​អាវុធ​ថ្មី​ទាំងស្រុង​មួយ នៅ​ភាគខាងត្បូង​ប្រទេស​នេះ អាវុធ “​កំទេច​” របស់​រុស្ស៊ី​ត្រូវបាន​លោក Oleg អះអាងថា “​ប្រតិបត្តិការ​តាមច្បាប់​រូបវិទ្យា​ថ្មី​ទាំងស្រុង​”​។​

​តំបន់​សាក​ពិសោធន៍​អាវុធ​ថ្មី​នៅ Astrakhan មាន​ប្រជាពលរដ្ឋ​រស់នៅ​តិចតួច​។ លោក Oleg ឲ្យ​ដឹងថា “​ទីនេះ​មាន​ភូមិសាស្ត្រ​សមស្រប​សម្រាប់​ការ​សាក​ពិសោធន៍​ច្បាប់​រូបវិទ្យា​ថ្មីៗ​”​។ បើតាម​ប្រព័ន្ធ​ឃោសនា​របស់​រុស្ស៊ី​នោះ​កងទ័ព​រុស្ស៊ី​ច្រើន​ប្រើពាក្យ​ថា ច្បាប់​រូបវិទ្យា​ថ្មី ដើម្បី​ចង្អុល​ប្រាប់​ពី​អាវុធ​ពុំទាន់​ធ្លាប់បាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​។​

កាំភ្លើង​បាញ់​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច នា​អំឡុងពេល​សាក​ពិសោធន៍​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​ឲ្យ​ដឹងថា អាវុធ​នេះ​កំពុង​ត្រូវបាន​បន្ត​ស្រាវជ្រាវ​ធ្វើ​ឲ្យ​សុ​ក្រិត​ហើយ​អាច​ប្រើប្រាស់​បាន​ក្នុង​អនាគត​ខ្លី​ខាង​មុននេះ​។ លោក Oleg ពុំបាន​បង្ហើប​ប្រាប់​ឲ្យ​ប្រាកដ​ពី​សមត្ថភាព​នៃ​អាវុធ​នេះឡើយ ដោយ​គ្រាន់តែ​ប្រាប់ថា វា​មាន​សមត្ថភាព​ទម្លុះ​ដ៏​ខ្លាំងក្លា និង​រំលង​បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​បច្ចុប្បន្ន​។​

​បច្ចុប្បន្ននេះ គេ​បាន​លើកឡើងថា រុស្ស៊ី​កំពុង​អភិវឌ្ឍ​ប្រភេទ​កាំជ្រួច​អន្តរទ្វីប​ថ្មី​ទាំងស្រុង ហើយ​បាញ់​ចេញពី​ឃ្លាំង​ស្តុក​តែម្តង​។ ទន្ទឹម​នោះ​អាវុធ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច ដែល​គ្រាប់​របស់​វា​អាច​ហោះហើរ​ក្នុង​ល្បឿន​៦៥០​គីឡូម៉ែត្រ​/១​ម៉ោង ក៏​កំពុង​បាន​ស្រាវជ្រាវ​និង​ផលិត​។ អ្នក​ប្រឹក្សា​យោបល់​យោធា​ជាន់ខ្ពស់​Vladimir Mikheyev ថា យន្តហោះ​ប្រយុទ្ធ​គ្មាន​អ្នកបើកបរ​រុស្ស៊ី នៅ​ថ្ងៃ​អនាគត​អាច​ត្រូវបាន​បំពាក់អាវុធ​ប្រភេទ​នេះ ៕​


​ឃ្លី​ប រុស្ស៊ី​សាកល្បង​អាវុធ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​

spot_img
×