Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ឈ្លើង​ដើម្បី​សម្រក​ទម្ងន់ ស្មាន​ពុំ​ដល់​ថា​ទម្ងន់​ក៏​ស្រក​ហើយ​ចំណង់​ផ្លូវភេទ​ក៏​កើន​ខ្លាំង​ជាង​មុន​ទោះបី​អស់​រដូវ​ទៅហើយ​

spot_img

​អោយ​ឈ្លើង​ប៊ឺត​ឈាម ស្ត្រី​អង់គ្លេស​ម្នាក់​បាន​កាត់បន្ថយ​ទម្ងន់​ជិត 60 គីឡូក្រាម​និង​ធ្វើឱ្យ​អារម្មណ៍​ផ្លូវភេទ​របស់​នាង​ប្រសើរ​ឡើង​ជាង​មុន​។​

​ស្ត្រី​ម្នាក់​ឈ្មោះ Alex Bogatyriova អាយុ 48 ឆ្នាំ​ជា​ស្ត្រី​មាន​កូន​២​នាក់ រស់នៅ​ទីក្រុង​ឡុង​។ ថ្មីៗ​នេះ​នាង​បានបង្ហាញ​ប្រាប់​ដល់​អ្នក​សារព័ត៌​ថា ៖ វិធី​ព្យាបាល​ដើម្បី​ថ្មី តែមួយគត់​គឺ​ការព្យាបាល​ដោយ​ប្រើ​សត្វ​ឈ្លើង ។​

​ជាក់ស្តែង​, Bogatyriova បាន​ប្រើ​ឈាម​របស់​នាង​ដើម្បី​ចិញ្ចឹមសត្វ​ឈ្លើង ។​អាច​និយាយ​ម្យ៉ាង ទៀត​នាង​អនុញ្ញាត​ឱ្យ​ពួកវា ប៊ឺត​យក​ឈាម​របស់​នាង ។ ពួក​ឈ្លើង​ទាំងនោះ​ត្រូវបាន​ប្រើ​ជា​ឧបករណ៍​សំរាប់​ព្យាបាល​។​ដោយ​ពឺងពាក់​លើ​វិធី​នេះ​នាង​សម្រក​ទម្ងន់​បាន​យ៉ាងច្រើន​គួរសម​។​

​កាលពីមុន Bogatyriova មាន​កម្ពស់ 1,65 ម៉ែត្រ ទំងន់ 127 គីឡូក្រាម – បី​ដង​នៃ​ទម្ងន់​មធ្យម​របស់​ស្ត្រី​។ ទម្ងន់​គឺជា​បញ្ហា​ដែល​បង្ករ ឱ្យមាន​ការលំបាក​ជាច្រើន​សម្រាប់​ជីវិត​របស់​នាង​។​

​ក្នុង​ឆ្នាំ 2011 ខណៈ​ពេល​ចូលរួម សិក្សា​ពី ការព្យាបាល​វេជ្ជសាស្ត្រដោយ​ឧបករណ៍​នៅ​ទីក្រុង​ឡុង Bogatyriova បានដឹង​អំពី​វិធី​ប្រើ​សត្វ​ឈ្លើង ដើម្បី​សម្រក​ទំងន់​។ បន្ទាប់​ពី​ចូលរួម​ក្នុង​ការសិក្សា​នេះ​ទម្ងន់​របស់​នាង​មាន​ការផ្លាស់ប្តូរ​យ៉ាងពិត​ប្រាកដ​។

​​នៅក្នុង​សប្តាហ៍​ដំបូង​នៃ​ការចូលរួម Bogatyriova អាច​សម្រក​ទម្ងន់​បាន 6 គីឡូក្រាម​។ 1 ឆ្នាំក្រោយ​នាង​កាត់បន្ថយ​បាន 57 គីឡូក្រាម​។ ឃើញ​ប្រសើរ​បែបនេះ​, ជា​រៀងរាល់ថ្ងៃ​នាង​បាន​ដាក់ ឈ្លើង​នៅលើ​រាងកាយ​របស់​នាង អោយ​ប៊ឺត​ឈាម​របស់​នាង 25 នាទី​។​

តាមរយៈ 200 ក្បាល Bogatyriova បាន សម្រក​ទម្ងន់ ជិត 60 គីឡូក្រាម​ដោយ​សំលៀក​បំពាក់​ត្រូវ​ផ្លាស់ប្តូរ​សំលៀក​បំពាក់​ទាំងអស់រ​បស់​នាង​ពី​ទំហំ 28 មក​ទំហំ 12-14 វិញ​។​

​នាង​ពិតជា​សប្បាយចិត្ដ​ណាស់​។ ប៉ុន្តែ​សំខាន់​ជាងនេះទៅទៀត​គឺ​ដោយសារ​តែ​ការព្យាបាល​ដោយ​ឈ្លើង​, ជីវិត​ផ្លូវភេទ​របស់​នាង​ក៏​បាន​ប្រសើរ​ឡើង​ដែរ​។ ការ​ប៊ឺត​ឈាម ជួយ​ដល់​លំហូរ​ឈាម​ចរាចរ​ទៅដល់​ស្បូន ជួយ​ព្យាបាល​រោគសញ្ញា​រាំងរដូវ ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​និង​ជួយ​ឱ្យ​នាង​ឡើង​ដល់​កំពូល​ច្រើនដង​។​

​លើសពីនេះ​ទៀត​ការព្យាបាល​ដោយ​ប្រើ​ឈ្លើង បាន​នាំមក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​នាង​។ ដោយ​ពួក​វា ប៊ូ​ម​យក​ឈាម​នៅក្នុង​តំបន់​ណា​គឺ​នាំ​អោយ​តំបន់​នោះ មាន​លទ្ធផល​ល្អ​។​

​ឧទាហរណ៍ Bogatyriova ដាក់​វា​នៅ​លើ​ទ្រូង​ដើម្បី​បំបាត់ ជាតិពុល​នៅក្នុង​រាងកាយ ដាក់​វា​នៅ​លើ​ស្បែក​ដៃ ជើង​ស្លាកស្នាម​របួស លើ​ស្បែក​ធ្វើអោយ​ស្បែក កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​និង​សម្លាក​។​

​នៅពេល​អ្នកស្រី Bogatyriova ដាក់​វា​នៅ​ក្នុង​មាត់ វា​ជួយ​លាង​ស​មាត​អញ្ចាញធ្មេញ​និង​ធ្វើឱ្យ​ធ្មេញ​របស់​នាង​កាន់តែ​រឹងមាំ​។​

​ដោយ​ក្តី​រីករាយ​ចំពោះ​លទ្ធផល​នេះ Bogatyriova និយាយថា​នាង​មិន​អាច​រស់នៅ​ដោយ​គ្មាន​ពួក​ឈ្លើង ទាំងនេះ​ទេ​។

​លោកស្រី Bogatyriova

​ប៉ុន្តែ​ឈ្លើង​ទាំងនោះ​មិន​ត្រូវបាន​ចាប់ ពី​ទន្លេ បឹង​ទេ​ប៉ុន្តែ មន្ទីរពេទ្យ​ជា​អក្ន​ផ្តល់អោយ​។ ក្នុងអំឡុងពេល​នៃ​ការប្រើ​ឈ្លើង សម្រាប់​ការព្យាបាល​ត្រូវតែ​គោរព​តាម​ការណែនាំ​ដ៏​តឹងរឹង​របស់​អ្នកជំនាញ​។​

លោកស្រី Bogatyriova​

spot_img
×