Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ដួង តារា ៖ ដាំ​បង្គោល​ថ្ម​លើផ្លូវ​បែបនេះ​អាច​បង្ក​គ្រោះថ្នាក់​ធំ​! តើ​ហ៊ាន​លះបង់​ខ្លះ​ទេ​ដើម្បី​ប្រយោជន៍​សង្គមជាតិ​

spot_img

​ភ្នំពេញ​ ៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បាន​ថ្លែង​សារ​នៅលើ page facebook យប់​ថ្ងៃទី 16 ខែកុម្ភៈ​នេះ​ថា ដាំ​បង្គោល​ថ្ម​លើផ្លូវ​បែបនេះ​អាច​បង្ក​គ្រោះថ្នាក់​ធំ​! តើ​ហ៊ាន​លះបង់​ខ្លះ​ទេ​ដើម្បី​ប្រយោជន៍​សង្គមជាតិ​? តើសមត្ថភាព​មន្ត្រី​ជំនាញ​វាស់ដី​ខុស​បច្ចេកទេស​? ក្នុងនាមជាអភិបាលខេត្តរងបាត់ដំបង​ តើលោក​ ម៉ាទីណាល​ ហ៊ានលះបង់ខ្លះទេដើម្បីប្រជាពលរដ្ឋ?

​លោក​ដួង តារា បានបញ្ជាក់​បន្ថែមទៀត​ថា កាលពី​ព្រឹក​មិញ ខ្ញុំ​បានខ​ល​និយាយ​ជាមួយ លោក​អភិបាលរង​ខេត្តបាត់ដំបង ម៉ា​ទីណា​ល ព្រោះ​ឮ​គេ​ថា​ជា​បង្គ​ល​ថ្ម​របស់គាត់​ដែល​បាន​បោះ​ចំ​នៅលើ​កណ្តាលផ្លូវ​ដ៏​ធំ​នេះ​។ លោក ម៉ា​ទីណា​ល់ បាន​ប្រាប់​ខ្ញុំ​ថា មាន​គេ​ធ្វើ​ផ្លូវ​រំលោភ​លើដី​ម៉ាក់​គាត់​។ ខ្ញុំ​មិនមាន​យោបល់​អ្វី​ទេ​ចំពោះ​កម្មសិទ្ធិឯកជន​របស់​គាត់​។ ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​អាច​ដឹងថា បើ​នៅតែ​បន្ត​បោះបង្គោល​ថ្ម​បែបនេះ​នៅ​ចំ​កណ្តាលផ្លូវ​ដ៏​ធំ​នេះ​តទៅទៀត​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មិន​ខាន ជាពិសេស​អ្នកបើកបរ​ពេលយប់​។​

​បើតាម​ខ្ញុំ​ដឹងថា មេភូមិ មេឃុំ ចៅហ្វាយស្រុក និង​ចៅហ្វាយខេត្ត​គាំទ្រ​អោយ​ដក​បង្គោល​ថ្ម​ចេញពី​ផ្លូវ ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​។​

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​។​

​ចេះតែមាន​ហ្មង​! អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់ យក​បង្គោល​ថ្ម​ទៅ​បោះ​ចំ​កណ្តាលផ្លូវ ដោយសារ​គាត់​អះអាងថា ជា​ដី​របស់គាត់ ដែល​ពីមុន​មាន​ទទឹង​៤​ម៉ែត្រ តែ​ក្រោយមក​រដ្ឋ​ពង្រីក​ផ្លូវ​រហូតដល់​៨​ម៉ែត្រ​! គាត់​នៅតែ​ទាមទារ​លើ​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ​ដដែល ទោះ​រដ្ឋ​បាន​ឈូសឆាយ​ចេញ​ជា​ផ្លូវ​ក៏ដោយ​! ដី​នេះ​ស្ថិតនៅ​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×