Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូច​គេ​ថា​មិន​ខុស​មែន ! ប្តី​ទៅធ្វើ​ការ​នៅ​ថៃ ប្រពន្ធ​ក្មេងខ្ចី បែកគំនិត​ផិតក្បត់ ប្តី​មកវិញ​តាម​ទាន់​កំពុង​កៀកកើយ​ប្រុស​ថ្មី នៅក្នុង​ក្លឹប ផ្អើល​ពេញ​ផ្លូវ​វេ​ង​ស្រេង​

spot_img

ជា​រឿង​ផិតក្បត់​ប្តី​ប្រពន្ធ​កើតឡើង​ជាថ្មី​ទៀតហើយ ខណៈ​បុរស​ជា​ប្តី​ម្នាក់ ខំ​ស្កាត់​ពី​ថៃ បន្ទាប់ពី​ទទួលដំណឹង​ថា​ប្រពន្ធ​មាន​ប្រុស​ថ្មី ហើយក៏​តាម​ទាន់​កំពុង​កៀកកើយ​គ្នា នៅក្នុង​នៅ​ក្លឹប​យ៉ាង​មាន​សេចក្តីសុខ បង្ក​ការភ្ញាក់ផ្អើល​ពេញ​ផ្លូវ​តែម្តង​។​

​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ក្លឹប​សេះ​មាស ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​បុរស​ជា​ប្តី បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​បាន​រៀបការ​ត្រឹមត្រូវ​ជាមួយ​ប្រពន្ធ​វ័យក្មេង​រូបនេះ អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ និង​ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍ កូនប្រុស​ម្នាក់​ជាង​២​ឆ្នាំ​។ ក្រោយ​រៀបការ​បានកូន​មួយ គាត់​ក៏បាន​បែក​ពី​ប្រពន្ធ ចាក​ចេញពី​ស្រុកកំណើត​នៅក្នុង​ខេត្តស្វាយរៀង ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ ក្រោយ​ធ្វើការ​នៅ​ថៃ​បាន​មួយ​រយៈពេល​ធំ ក៏​លេចឮ​ដំណឹង​ពី​មិត្តភក្តិ​បាន​ប្រាប់ថា ប្រពន្ធ​របស់គាត់​ដែល​ក៏​ចេញមក​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ កំពុងមាន​បណ្តើរ​ប្រុស​ថ្មី​។​

​បន្ទាប់ពី​វិលត្រឡប់​មក​ស្រុក​វិញ គាត់​ក៏បាន​ស្វែងរក​ប្រពន្ធ ប៉ុន្តែ រក​មិនឃើញ​សោះឡើយ​។ ដោយ​ព្យាយាម​ស្វែងរក​អស់​រយៈពេល​ជា​យូរថ្ងៃ នៅ​ទីបំផុត ក៏​ប្រទះឃើញ​ប្រពន្ធ កំពុងតែ​កៀកកើយ​ឱបថើប​ប្រុស​ថ្មី នៅក្នុង​ក្លឹប​យ៉ាង​សប្បាយ ដោយ​គ្មាន​ខ្វល់​ថា​ខ្លួន​មាន​ប្តី និង​សូម្បី​កូន​នៅឯ​ស្រុក​សោះឡើយ​។​

​ចំណែក​ប្រពន្ធ​វ័យក្មេង​រូបនេះ​វិញ បាន​ឆ្លើយ​ដោះសារ​ឲ្យ​រួច​ពី​ទង្វើ​ផិតក្បត់​របស់ខ្លួន​ថា ខ្លួន​នាង​មិនអាច​នៅ​រួមរស់​នឹង​ប្តី​បាន​ទៀត​ទេ ព្រោះ​ប្តី​តែង​វាយ​ធ្វើបាប ហើយ​ចោទថា​អ្នក​ជក់​ថ្នាំ (​គ្រឿងញៀន​) ទៀតផង​។ ប្រពន្ធ​រូបនេះ​នៅ​ថែមទាំង​បាន​អះអាង ឪពុកម្តាយ​ខ្លួន​ក៏​ទទួលស្គាល់ និង​មិន​ឲ្យ​ខ្លួន​យកប្តី​ហ្នឹង​ទៀត​ដែរ​។​

​តែ​ទោះយ៉ាងណា ក្រោយ​ផ្អើល​ឈូរ​ឆរ​ពេញ​ដងផ្លូវ សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ ក៏បាន​ចុះជួយ​អន្តរាគមន៍ ហើយ​នាំយក​ខាង​ស្រី​ទៅ​ប៉ុស្តិ៍ ដើម្បី​សម្របសម្រួល មុនពេល​អនុញ្ញាត​ឲ្យ​ពួកគេ​ទៅ​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ដើម្បី​លែងលះគ្នា​តាមផ្លូវ​ច្បាប់ ឬក៏​យ៉ាងណា​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×