Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គា​ក្លាស្សេ​មាន​ចាក់​ចាហួយ​បន្ថែម​សរុប​ចំនួន ៥៦​កេស ស្មើនឹង ១០០៨​គីឡូក្រាម ត្រូវបាន​មន្ត្រី អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ធ្វើ​ការដុត​កម្ទេចចោល​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញបានធ្វើ​ការដុត​កម្ទេច​ចោល បង្គា​ក្លាស្សេ​មាន​ចាក់​ចាហួយ​បន្ថែម​សរុប​ចំនួន ៥៦​កេស ស្មើនឹង ១០០៨​គីឡូក្រាម នៅ​ទីលាន​ចាក់សម្រាម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ពិធី​នេះ​មានការ​ចូលរួម​ពី​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផ្នែក​បទល្មើស​សេដ្ឋកិច្ច និង​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​មធ្យោបាយ ដឹកជញ្ជូន​ទំនិញ​ល្មើស ត្រូវបាន​យកមក​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

​សូមបញ្ជាក់​ផងដែរ​ថា ធ្វើឡើង​នៅ​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​» ព្រមទាំង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផងដែរ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​ស្ទាក់​ចាប់បាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភ្លាមៗ​នោះ​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ដែល​សង្ស័យ​មាន​បង្គា​ក្លាស្សេ​ចាក់​បន្ថែម​ចាហួយ មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ធ្វើការ​វិភាគ​នៅ​នាយកដ្ឋាន​មន្ទីរពិសោធន៍​។

​តាម​ការអះអាង​បឋម​ពី​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ទាំង​២​គ្រឿង​នេះ បានឱ្យដឹងថា ទំនិញ​ជា​គ្រឿង​សមុទ្រ រួមមាន​បង្គា​កា​ស្សេ និង​ក្តាម សរុប​ចំនួន ៦៥០​កេស នៅលើ​រថយន្ត​ទាំង​២​ខាងលើ មាន​ប្រភព​នាំ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក និង​ពុំមាន​ឯកសារ​ភ្ជាប់​មកជា​មួយ​ទេ​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បា​នរក​វត្តមាន​បង្គា​ក្លាស្សេ​មាន​ចាក់​បន្ថែម​ចា​ហ៊ួ​យ ចំនួន ៥៦ កេស ស្មើ ១០០៨​គីឡូក្រាម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×