Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់ មនុស្ស ៣២ នាក់​ស្លាប់ ខណៈ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ធ្លាក់ចូល​ប្រឡាយ​នៅ​ឥណ្ឌា​

spot_img

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោចណាស់​អ្នកដំណើរ ៣២ នាក់​បាន​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ធ្លាក់​ពីលើ​ផ្លូវ​ហើយ​បាន​ធ្លាក់ចូល​ប្រឡាយ​មួយ​នៅ​ភាគ​កណ្តាល​រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា​។​

​មនុស្ស ៧ នាក់​ត្រូវបាន​ជួយសង្គ្រោះ​។ ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅ​ជិត​ភូមិ​ប៉ា​ណា (Patna)​ស្រុក​ស៊ី​ឌី (Sidhi) ចម្ងាយ​ប្រហែល ៤៩៣ គីឡូម៉ែត្រ​ភាគ​ខាងកើត​នៃ​បូ​ប៉ាល់​ដែលជា​រដ្ឋធានី​នៃ​រដ្ឋ Madhya Pradesh ។​

​បើតាម​មន្ត្រី​បាន​ឲ្យ​ដឹងថា​រថយន្តក្រុង​បន្ទាប់ពី​បាន​ធ្លាក់ចូល​ប្រឡាយ​ហើយ​បាន​លិច​ទាំងស្រុង​។ ក្រោយ​ឧប្បត្តិ​ហេតុនេះ​អាជ្ញាធរ​បាន​ប្រញាប់ប្រញាល់​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​។​

​មន្ត្រី​នៅ​ការិយាល័យ​ចៅក្រម​ស្រុក​ស៊ី​ឌី​បាន​និយាយថា “​រហូតមកដល់​ពេលនេះ​សាកសព ៣២ នាក់​ត្រូវបាន​រកឃើញ​ពី​ប្រឡាយ ហើយ​ការស្វែងរក​អ្នក​ដែល​កំពុង​បាត់​ខ្លួន​” ។ មនុស្ស ៧ នាក់​ត្រូវបាន​ជួយ​​សង្គ្រោះ​ហើយ​ប្រតិ​ប​ត្ដិ​ការស្វែងរក​កំពុងដំណើរការ​។​

​នាយករដ្ឋមន្ត្រី Madhya Pradesh លោក Shivraj Singh Chouhan បាន​ពណ៌នា​ឧប្បត្តិ​ហេតុនេះ​ថា​ជា​សោកនាដកម្ម​បំផុត​។ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឱ្យស្លាប់​ច្រើនតែ​កើតមាន​ជាទូទៅ​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​ភាគច្រើន​បណ្តាលមកពី​ការផ្ទុក​លើស​ទម្ងន់​ស្ថានភាព​មិនល្អ​នៃ​ផ្លូវ​និង​ការបើកបរ​មិន​ប្រុងប្រយ័ត្ន​៕ ប្រភព​៖ ស៊ីន​ហួ​

spot_img
×