Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ប្រកាស​ស្តីពី​ការប្រកួតប្រជែង​ជួញដូរ​ភាគហ៊ុន​នៅ​កម្ពុជា​

spot_img

​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​) នឹងមាន​រៀបចំ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ជា​លើក​ទី​ប្រាំ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ដល់​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២១​។

ការប្រកួត​មាន​គោលដៅ​លើកទឹកចិត្ត​សាធារណជន ក៏ដូចជា​វិនិយោគិន ឱ្យ​ចូលរួម​ស្វែងយល់​ពី​ទីផ្សារ​មូល​ប​ត្រ​ឱ្យ​កាន់តែ ទូលំទូលាយ និង​ចូលរួម វិនិយោគ​ឱ្យ​កាន់តែ​សកម្ម ដើម្បី​ធ្វើឱ្យ​ទីផ្សារ​មួយ​នេះ​កាន់​តែមាន​ប្រយោជន៍ សម្រាប់​សហគ្រាស​ក្នុងស្រុក និង​វិនិយោគិន​នានា​។​

សូមបញ្ជាក់ថា ក្នុងអំឡុងពេល​ប្រកួត អ្នក​ចុះឈ្មោះ​ចូលរួម​ជោគជ័យ​ទាំងអស់​នឹងធ្វើ​ការជួញដូ​រ​ជាមួយ​កម្រៃជើងសារ​ក្នុង អត្រា​ទាប​ជាង​ធម្មតា (០,២៥% ) និង​មិនមាន​កម្រៃជើងសារ អប្បបរមា​។​

​ជ័យលាភី​កំពូល​ចំនួន​បី​រូប ដែល​បាន​ជួញដូរ​ទទួលបាន​អត្រា​ចំណេញ​ជា​ភាគរយ​ច្រើនជាងគេ នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៨ .000.000 រៀល​, ៥.000.000 រៀល​, និង ៣.000.000 រៀល រួម​ជាមួយនឹង​ពានរង្វាន់​ជ័យលាភី​ពី ផ​.​ម​.​ក​.​។ ក្រៅពីនេះ ផ​.​ម​.​ក​.​នឹង​ផ្តល់ជូន​ជា​រង្វាន់​លើកទឹកចិត្ត​ដល់​បេក្ខជន​ជ័យលាភី​ទទួល​ចំណាត់ថ្នាក់ ទី​៤ ដល់ ទី​៦ ក្នុង​ម្នាក់ៗ ចំនូ​ន​១.០០០.០០០​រៀល ផងដែរ​។ ពានរង្វាន់​វិនិយោគិន​សកម្ម​នឹងត្រូវ​ផ្តល់ជូន​ចំពោះ​វិនិយោគិន ដែល​បាន​ជួញដូរ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើនជាងគេ ធៀប​នឹង​ទុនដើម​គ្រា ដែល​នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤.០០០.០០០ រៀល​។​

​លើសពីនេះ ជ័យលាភី​ទាំង​៧​រូប នឹង​ក្លាយជា​អតិថិជន​VIP របស់​គ្រប់​ក្រុមហ៊ុន​មូល​ប​ត្រ និង​ទទួលបាន​កម្រៃជើងសារ​ពិសេស រហូត​ដំណាច់ឆ្នាំ ២០២៣​។ ការចុះឈ្មោះ​ចូលរួម​ប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២១ តាមរយៈ bit.do/csxcompetition​៕ រក្សាសិទ្ធិដោយ៖ CEN

spot_img
×